ព័ត៍មានទាន់​ហេតុការណ៏
Search

រដ្ឋបាល​រាជធានី សូត្រមន្ត​កាន់បិណ្ឌ​វេន​ទី​២ នៅ​វត្ត​ជ​ម្ពូ​វ័ន ដោយ​បាន​ប្រគេន​ទេយ្យទាន​ជូន​ព្រះសង្ឃ​ជាង​១០០​អង្គ ជាមួយនិង​បច្ច័យ​ជាង​១០​លាន​រៀល

ភ្នំពេញ​ ៖ មន្ដ្រី​រាជការ​ក្រោម​ឱវាទ​រដ្ឋបាល​រាជធានី​ភ្នំពេញ ជាច្រើនរូប បាន​ចូលរួម ពិធី​សូត្រមន្ត​កាន់បិណ្ឌ​វេន​ទី​២ នៅ​វត្ត​ជំ​ម្ពូ​វ័ន សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍សែន​ជ័យ រាជធានី​ភ្នំពេញ នៅ​ថ្ងៃអាទិត្យ​ថ្ងៃ​០២​រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព​.​ស​.២៥៦៣ ត្រូវ​នឹង​ថ្ងៃ​ទី​១៥ ខែកញ្ញា ឆ្នាំ​២០១៩ ដោយបាន​ប្រគេន​ទេយ្យទាន​ជូន​ព្រះសង្ឃ​ជាង​១០០​អង្គ ជាមួយនឹង​បច្ច័យ​ជាង​១០​លាន​រៀល​។

ក្នុង​ពិធី​នោះ ដឹកនាំ​ដោយ លោកស្រី កែវ សុខ​ពិសី អភិបាលរង​រាជធានី​ភ្នំពេញ តំណាង​ឲ្យ​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​បាន​រៀប​ចំ បូជា​ទៀន​ធូប​ផ្កា​ភ្ញី​ចំពោះ​ព្រះ​រតនត្រៃ​សមាទានសីល ធ្វើ​កិច្ច​នមស្សការ​បង្សុកូល​ព្រមទាំង​បាន​នាំ​យក​នូវ​បច្ច័យ​ទេយ្យទាន គ្រឿង​ឧបភោគ បរិភោគ ភេសជ្ជៈ ផ្លែឈើ នំចំណី ជាច្រើន​មុខ ទៅ​វេរ​ប្រគេន​ព្រះសង្ឃ ដើម្បី​ឧទ្ទិស​នូវ​ផលានិសង្ស ជូនទៅ​ដល់​វិញ្ញាណក្ខន្ធ​បុព្វការី​ជន មាន​មាតា បិតា ជីដូន​ជីតា​ញាតិ​ការ​ទាំង ៧​សណ្ដាន ដែល​បាន​បែក​កាយ​រំលាយ​ឋាន​ទៅកាន់​លោក​ខាងមុខ។

លោកស្រី កែវ សុខ​ពិសី បាន​ថ្លែង​ថា ការ​ធ្វើ​បុណ្យកាន់បិណ្ឌ​នេះ ដើម្បី​ឧទ្ទិស​ដល់​ដួង​វិញ្ញាណក្ខន្ធ របស់​ឥស្សរជន វីរជន យុទ្ធជន ដែល បាន​លះបង់​ជីវិត ដើម្បី​បុព្វហេតុ​រំដោះជាតិ និង​ប្រជាជន ពិសេស​នៅ​ក្នុង​របប​ប្រល័យពូជសាសន៍ ប៉ុលពត​។ ដោយ​សូម​ឲ្យ​ដួង​វិញ្ញាណក្ខន្ធ អ្នក​ទាំងអស់​នោះ បាន​ទៅកាន់​សុគតិភព កុំបី​ឃ្លៀងឃ្លាត​ឡើយ​។

លោកស្រី ក៏បាន​បួងសួង ថ្វាយព្រះពរ​ជ័យ​ថ្វាយ​ព្រះមហាក្សត្រ ព្រះមហាក្សត្រី សម្តេចម៉ែ សម្តេច​យាយ សម្តេច​យាយទួត មុនិនាថ សីហនុ និង ប្រគេន​ពរ​ដល់​ព្រះសង្ឃ​គ្រប់​ព្រះអង្គ និង​ជូនពរ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ថ្នាក់ដឹកនាំ សមាជិក​ព្រឹទ្ធសភា ថ្នាក់ដឹកនាំ សមាជិក​រដ្ឋសភា ព្រមទាំង​ប្រជាពលរដ្ឋ នៅ​ទូទាំង​ប្រទេស សូម​ឲ្យ​ជួប​សេចក្តី​សុខ សន្តិភាព និង​សេចក្តីចម្រើន​គ្រប់ៗ​គ្នា​ជា​រៀង​រហូត។

ក្នុងឱកាស​នោះ អាជ្ញាធរ​រាជធានី​ភ្នំពេញ​បាន នាំយក បច្ច័យ និង​ទេយ្យទាន មក​ប្រគេន​ដល់​ព្រះសង្ឃ​ដែល​គង់​ចាំ​វស្សា​ចំនួន​១៦៦​អង្គ នៅ​វ​ត្ដម​ជំ​ម្ពូ​វ័ន មាន​១-​ស្លា​ដក​ចំនួន ១៦៦​និង​បច្ច័យ​សម្រាប់​ប្រគេន​ព្រះសង្ឃ​១​អង្គ​៣​ម៉ឺន​រៀន ។ ២-​មី​យើង ២០​កេស ៣-​ទឹកក្រូច ចំនួន​៤០​កេស ៤-​ទឹកបរិសុទ្ធ ចំនួន ៧០​កេស ៥- អង្ករ ចំនួន ១០០​គីឡូក្រាម ៦-​ស្ករស ចំនួន ៥០​គីឡូក្រាម ៧- ផ្លែឈើ ចំនួន ០២​កន្ត្រ​៨-​ត្រីខកំប៉ុង​ចំនួន ០១​កេស ៩-​ទឹកដោះគោ​ខាប់​ចំនួន ០១​កេស ១០-​ក្រណាត់​ស ៥០​ដុំ​និង​ជាមួយនឹង​ថវិកា​១​ម៉ឺន​រៀល បច្ច័យ​បានមកពី​ពុទ្ធ បរិស័ទ​សរុប​ថវិកា​១២​លាន​៧​សែន​និង​ដុល្លារ ២៣០​ដុល្លារ៕
​ស្រីរ័ត្ន



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114