ព័ត៍មានទាន់​ហេតុការណ៏
Search

​កីឡាករ Henrikh Mkhitaryan រកបាន​គ្រាប់​បាល់​នៅ​ការបង្ហាញ​ខ្លួន​លើកដំបូង​ជាមួយ​ក្រុម Roma

​កីឡាករ Henrikh Mkhitaryan រកបាន​គ្រាប់​បាល់​នៅ​ការបង្ហាញ​ខ្លួន​លើកដំបូង​របស់លោក ដើម្បី​ជួយ​ឲ្យ​លោក Paulo Fonseca ឈ្នះ​ការប្រកួត​លើកដំបូង​ក្នុងនាម​ជា​គ្រូបង្វឹក​របស់​ក្រុម AS Roma ក្រោយ​សម្រេចបាន​ជ័យជំនះ​៤-២​លើ​ក្រុម Sassuolo ខណៈពេលដែល​ក្រុម Lazio ទទួលរង​បរាជ័យ​ដ៏​គួរ​ភ្ញាក់ផ្អើល​របស់​ពួកគេ ហើយ​ក្រុម Bologna ឡើងមក​ឈរ​នៅ​លេខ​រៀង​ទី​២​វិញ នៅលើ​តារាង Serie A​កាលពី​ថ្ងៃអាទិត្យ​។

កីឡាករ​ស្ថិតនៅក្នុង​ក្រុម​ជម្រើសជាតិ​អា​មេ​នី​ម្នាក់នេះ ដែល​ទើបតែ​បាន​ផ្ទេរ​មកកាន់​ក្លិប Roma​ជា​កីឡាករ​ខ្ចី​ជើង​ពី​ក្លិប Arsenal​នៅ​ថ្ងៃ​ឱសានវាទ​ទីផ្សារ​កីឡាករ​នោះ រកបាន​គ្រាប់​បាល់​ទី​៣​របស់​ក្រុម​គាត់ ពេលដែល​ក្រុម​ភ្ញៀវ ព្យាយាម​ដាក់​សំពាធ​យ៉ាងខ្លាំង​នៅក្នុង​តង់​ទី​១​។

ក្រុម Roma​បានធ្វើការ​នាំមុខ​៤-០​ទៅហើយ ក្រោយ​លេង​បាន​៣៣​នាទី​ប៉ុណ្ណោះ ដោយសារ​ការ​តែ​តបាល់​បញ្ចូល​ទី​របស់​កីឡាករ Bryan Cristante ការ​ពេន​ពី​កីឡាករ Edin Dzeko ការ​ស៊ុត​បាល់​ទាប​ពី​កីឡាករ Mkhitaryan និង​ការ​ស៊ុត​បាល់​របស់​កីឡាករ Justin Kluivert។

ក្រុម​ភ្ញៀវ បាន​ព្យាយាម​តាម​វិញ ដោយសារ​គ្រាប់​បាល់​២​គ្រាប់​ក្នុង​តង់​ទី​២​ពី​កីឡាករ Domenico Berardi ប៉ុន្តែ​វា​ហាក់ដូចជា​ហួសពេល​បន្តិច​ទៅហើយ​។

លទ្ធផល​នេះដែរ បានធ្វើ​ឲ្យ​ក្រុម Roma​ឡើងមក​ឈរ​នៅ​លេខ​រៀង​ទី​៧ មាន​៥​ពិន្ទុ មាន​៤​ពិ​ន្ទូ​តាម​ពីក្រោយ​ក្រុម​កំពូល​តារាង Inter Milan ខណៈដែល​ក្រុម Sassuolo ឈរ​នៅ​លេខ​រៀង​ទី​១២ ក្រោយ​រកបាន​៣​ពិន្ទុ​ពី​៣​ប្រកួត​បើកឆាក​រដូវ​កាល​របស់​ពួកគេ​។

នៅថ្ងៃនោះ​ដែរ ក្រុម SPAL បាន​បំបាក់​ក្រុម Lazio ពេលដែល​ពួកគេ​តាម​ពីក្រោយ ដើម្បី​សម្រេចបាន​ជ័យជំនះ​២-១​ដោយសារ​គ្រាប់​បាល់​ឈ្នះ​របស់​កីឡាករ Jasmin Kurtic៕
សា​រ៉ាត់



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114