ព័ត៍មានទាន់​ហេតុការណ៏
Search

ប​តេ​ក្វាន់​ដូ​វិទ្យាល័យ ហ៊ុន សែន ពាមជីកង​១១​នាក់​ ចូលរួម​ប្រកួត​ខ្សែក្រវាត់​ខ្មៅ

លោក​បណ្ឌិតសភា​ចា​រ្យ​ហង់​ ជួនណា​រ៉ុ​ន​ រដ្ឋមន្ត្រី​ក្រសួង​អប់រំ​ យុវជន ​និង​កីឡា ​បាន​អញ្ជើញ​ចូលរួម​ពិធី​បិទ​ការប្រឡង​ខ្សែក្រវាត់​ខ្មៅ​ដាន់ (DAN KUKKIWON) លើក​ទី​១ រៀបចំ​ដោយ​ក្លិប​តេ​ក្វាន់​ដូ​វិទ្យា​ល័យ ហ៊ុន សែន ពាមជីកង ខេត្ត​កំពង់ចាម​ កាលពី​ពេល​ថ្មីៗ​កន្លងទៅនេះ។

លោក​សំ សុខ​យី ប្រធាន​ក្លិប​តេ​ក្វាន់​ដូ​វិទ្យាល័យ​ហ៊ុនសែន​ពាមជីកង​បាន​ប្រាប់​ឲ្យ​ដឹងថា​ ការប្រលង​នេះ​មាន​កីឡាករ​-​កីឡាការិនី​ចំនួន ១១​នាក់ យើង​ធ្វើ​ការប្រឡង​ខ្សែក្រវាត់​ខ្មៅ​ដាន់ (DAN KUKKIWON) លើក​ទី​១ កីឡាការិនី លី ស៊ីថា កីឡាការិនី អាយ ចាន់​រ៉ា​ក់​កាន់​ដា កីឡាការិនី ថន វួ​ច​លាប កីឡាការិនី សាយ ហ្ស៊ូ​ឡា​ណាន់ កីឡាការិនី ប៉ុន ដា​ណេ​ត និង​កីឡាការិនី​គូ ឆេង​លាង។

លោក​បាន​បន្តថា ចំណែក​កីឡាករ​វិញ រួមមាន​កីឡាករ ទឺ ម៉ាច កីឡាករ ទិ​ត ពិសិដ្ឋ កីឡាករ អ៊ា​វ លាង​ហួរ កីឡាករ រិ​ន សុ​ផានិត និង​កីឡាករ ច​ន វិ​ឌ្ឍ​ណា ចំពោះ​កីឡាការិនី ស៊ឺន លី​ណា​(​ឈឺ​)​។

ដើម្បី​ត្រៀម​ការប្រកួត​កីឡា​តេ​ក្វាន់​ដូ​WT ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ ឆ្នាំ​២០១៩ នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​១២ ដល់​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០១៩ កីឡា​តេ​ក្វាន់​ដូ​ប៊ូ​យ៉ុង​-​ខ្មែរ ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ រាជធានី​ភ្នំពេញ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114