ព័ត៍មានទាន់​ហេតុការណ៏
Search

រថយន្ត​សាំយ៉ុង​ ព្រលះ​ម៉ូតូ​មួយគ្រឿង​យ៉ាង​ពេញទំហឹង ​ស្លាប់​និង​របួសធ្ងន់​២​នាក់

ឧត្តរមានជ័យ ៖ មាន​ករណី​គ្រោះ​ចរាចរណ៍​មួយ​កើតឡើង រវាង​រថយន្ត​តូច ​និង​ម៉ូតូ ក្នុង​ទិសដៅ​ច្រាស់​ទិស​គ្នា ពី​ត្បូង​ទៅ​ជើង កាលពី​វេលា​ម៉ោង​២២​និង​៣០​នាទី​យប់ ថ្ងៃទី​១៦ ខែកញ្ញា ឆ្នាំ​២០១៩ ស្ថិតនៅ​​លើ​ផ្លូវ​លេខ៦៨ ភូមិ​ពង្រ ឃុំ​ពង្រ ស្រុក​ចុងកាល់ ខេត្ត​ឧ​ត្ត​រ​មានជ័យ បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​១​នាក់​ និង​របួសធ្ងន់​មនុស្ស​១នាក់។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​​ថា ១-​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​សេរី ០១៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ 1M-7041 បន្ទាយមានជ័យ បើកបរ​ដោយ​ឈ្មោះ វឿ​ត ឈាន ភេទ​ប្រុស អាយុ ២១ ឆ្នាំ រស់​ភូមិ​ស្តៅ​ពក់ ឃុំ​ជ្រោយ​នាង​ងួន ស្រុក​ស្រីស្នំ ខេត្ត​សៀមរាប មុខរបរ​ប៉ូលិស (​អង្គភាព​អធិការ​ស្រុក​ស្រីស្នំ​) របួសធ្ងន់ (​ពាក់មួក​)។ ២-​អ្នក​រួមដំណើរ​ឈ្មោះ រី ភ័​ក្រ​ត្រា ភេទ​ប្រុស អាយុ២២ឆ្នាំ រស់នៅ​ភូមិ​ជ្រោយ ឃុំ​ជ្រោយ ស្រុក​ស្រីស្នំ ខេត្ត​សៀម​រាម ​ ស្លាប់​ពេល​ជូនទៅ​មន្ទីរពេទ្យ​ខេត្ត​ឧ​ត្ត​រ​មានជ័យ។ ៣-​រថយន្ត​ម៉ាក​សាម​យ៉ុង ពណ៌​ស ពាក់​ស្លាក​លេខ 2B-5539 បាត់ដំបង បាន​បើក​ត្រឡប់ក្រោយ​មកវិញ​បាន​ប្រហែល​មួយ​គីឡូ​ ក៏បាន​បែក​កង់​មុខ​ទៅ​មិន​រួច​ទុក​រថយន្ត​ទុកចោល​បាន​រត់គេចខ្លួន​បាត់។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀតថា ស្ថានភាព​ផ្លូវត្រង់​ម៉ូតូ​ខូច​ធ្ងន់ រថយន្ត​ខូច​ស្រាល​មូលហេតុ​​អ្នកបើក​ម៉ូតូ​ស្រវឹង​។

បច្ចុប្បន្ន សម្ភារៈ​ទាំងពីរ​គ្រឿង ត្រូវ​សមត្ថកិច្ច​យក​មក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ចុង​កាល់ រង់ចាំ​ដោះស្រាយ​គ្នា​តាមផ្លូវ​ច្បាប់៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114