ព័ត៍មានទាន់​ហេតុការណ៏
Search

បើកបរ​ងងុយដេក​រេច​ង្កូ​តម​ក​បុក​គូថ​រថយន្ត ​ដឹកទំនិញ​ចត​តាម​ផ្លូវ​ស្លាប់​ម្នាក់​ និងរបួសធ្ងន់​ម្នាក់

​ភ្នំពេញ ​៖ បុរស​ជា​ម្នាក់​បាន​ស្លាប់​នឹង​ម្នាក់ទៀត​ រង​របួស​ធ្ងន់​ដោយសារ​ករណី​គ្រោះថ្នាក់​ចរាចរ​ខ្លួនឯង​បើកបរ​រថយន្ត​មិន​ប្រយ័ត្ន​ទៅ​បុក​គូថ​រថយន្ត​ដឹកទំនិញ​ខ្នាត​ធំ​មួយ​គ្រឿង​ដែល​គេ​កំពុង​ឈប់​សំចត​នៅតាម​ចិញ្ចើម​ផ្លូវ​រង់ចាំ​ផ្ទេរ​ទំនិញ​។

ហេតុការណ៍​គ្រោះថ្នាក់​នេះ ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣​ទៀបភ្លឺ​ឈាន ចូល​ថ្ងៃទី​១៧ ខែកញ្ញា ឆ្នាំ​២០១៩ នៅ​តាម​បណ្ដោយ​ផ្លូវ​លេខ​១០១៩ ស្ថិត​ក្នុងភូមិ​អន្លង់​ក្ងាន សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។

ជនរងគ្រោះ​ខាងលើ ឈ្មោះ វិ​ន អាយុ​៣៦​ឆ្នាំ ស្លាប់​នៅ​កន្លែង​កើតហេតុ​គាប​ជាប់​កាប៊ីន​រថយន្ត​និង​ម្នាក់ទៀត​ឈ្មោះ វ៉េវ អាយុ​១៨​ឆ្នាំ​ពួកគេ​ទាំង​២​នាក់​មុខរបរ​កម្មករ មាន​ទីលំនៅ​ភូមិ​វែង ឃុំ​ត្រើយ​ស្លា ស្រុក​ស្អាង ខេត្តកណ្តាល​។

ឈ្មោះ ប៉ូង មករា ភេទ​ប្រុស​ អាយុ​៣៤​ឆ្នាំ​បាន​និយាយ​ថា មុន​ពេល​កើតហេតុ​ខ្លួន​បើកបរ​រថយន្ត​មក​ដឹកទំនិញ​លុះ​មកដល់​ចំណុច​កើតហេតុ​ក៏បាន​ងងុយដេក​មួយ​ភាំង បណ្តាល​ឲ្យ​រេ​ចង្កូត​ទៅ​បុក​គូថ​កន្ទុយ​រថយន្ត​ដឹកទំនិញ​មួយគ្រឿង​ទៀត ​ដែល​កំពុង​ឈប់​សំចត​នៅ​លើ​ផ្លូវ បណ្តាល​ឲ្យ​ខ្ទេច​មុខ​កាប៊ីន​រថយន្ត​ខ្លួនឯង​និង​បណ្តាល​ឲ្យ​អ្នក​រួម​ដំណើរ​ជា​កម្មករ​ស្លាប់​ម្នាក់​និង​រងរបួស​ធ្ងន់​ម្នាក់​តែម្តង​។

ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បានដឹងថា មុន​ពេល​កើតហេតុ គេ​ឃើញ​រថយន្ត​កូរ៉េ​មួយ​តោន​កន្លះ​ដឹកទំនិញ​នំ​កញ្ចប់​មួយ​គ្រឿង​ ពណ៌ស​ពាក់​ស្លាក​លេខ​ ភ្នំពេញ3D-8929 ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​លេខ​១០១៩​ ក្នុង​ទិសដៅ​ពី​ត្បូង​ទៅ​ជើង ​លុះ​មកដល់​ចំណុច​កើតហេតុ​ខាងលើ ក៏​រេ​ចង្កូត​មក​ខាងស្ដាំ​ដៃ ជ្រុល​ទៅ​បុក​គូថ​រថយន្ត​ដឹកទំនិញ​មួយគ្រឿង​ទៀត ពណ៌​សលាយ​ខៀវ​ ពាក់​ស្លាក​លេខ​ភ្នំពេញ 3D-9618 ដែល​កំពុង​ឈប់​សំចត​នៅ​តាម​ផ្លូវ​រង់ចាំ​ផ្ទេរ​ទំ​ញ​ចេញពី​រថយន្ត យ៉ាង​ពេញ ទំហឹង​បណ្ដាល​ឲ្យ​កំពិត​មុខ​ខ្លួនឯង ដែល​បង្ក​ឲ្យ​ស្លាប់​បុរស​ម្នាក់​ជាប់​ក្នុង​កាប៊ីន​រថយន្ត​និង​របួសធ្ងន់​ម្នាក់ ឯ​អ្នកបើកបរ​របួសស្រាល​។ ចំណែក​ឯ​អ្នកបើកបរ​រថយន្ត​ឈប់​សំចត​តាម​ផ្លូវ​នោះ​ពេល​ដឹង​ថា មាន​មនុស្ស​ស្លាប់​ក៏បាន​រត់​គេច​ខ្លួន​ភ្លាមៗ​ព្រោះ​ដឹង​ខ្លួន​ឯង​ថា ឈប់​នៅ​លើ​ដង​ផ្លូវ​បង្ក​ឲ្យ​គ្រោះថ្នាក់​ដូច្នេះ​វា​ខុស​ច្បាប់​ចរាចរណ៍ និង​ត្រូវ​មានទោស​ផងដែរ។

ប៉ូលិស​បាន​ឃាត់ខ្លួន​អ្នកបើកបរ​ខាង​រថយន្ត​បើក​ទៅ​បុក​គូថ​រថយន្ត​គេ​ ដែល​បង្ក​ឲ្យ​មាន​មនុស្ស​ស្លាប់​និង​របួស​នាំ​យក​ទៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​រួម​ទាំង​រថយន្ត​ទាំង​២​ភាគី​ផង​ដើម្បី​ទុក​ដោះស្រាយ​តាមច្បាប់​បន្ត ដោយឡែក​សាក​សព​ត្រូវ​បាន​ប៉ូលិស​ដឹក​យក​ទៅ​តម្កល់ទុក​នៅ​វត្ត​ទឹកថ្លា​រង់ចាំ​គ្រួសារ​មក​ទទួល​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃ​៕
សឿន



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114