ព័ត៍មានទាន់​ហេតុការណ៏
Search

គ្រឿងអលង្ការ មាស ពេជ្រ ជា​វត្ថុ​មានតម្លៃ បង្ហាញ​ពី​ភាពលេច​ធ្លោ សម្រាប់​ត្រកូល​អភិជន​

​ភ្នំពេញ ៖ អ្នកគ្រប់គ្រង​ទូទៅ នៃ​ហាង​ពេជ្រ ជី ដាយ​មិន (G-DIAMOND) បាន​បង្ហើប​ឲ្យ​ដឹងថា ក្រៅពី​ត្បូង​ពេជ្រ ដែលមាន​តម្លៃ​ខ្ពស់ លើសពី​គ្រឿងអលង្ការ​នានា ក៏​ជាវ​ត្ថុ​នាំ​លាភ​សំណាង និង​នាំ​ពី​ភាព​ថ្លៃថ្នូរ​ប​ស់មនុស្ស ពិសេស​សម្រាប់​ត្រកូល​អភិជន នៅលើ​ពិភពលោក​នេះ។

នៅក្នុង​ពិធី​គំរប់​ខួប​៤​ឆ្នាំ នៃ​ហាង​ពេជ្រ ជី ដាយ​មិន នៅ​ទីតាំង​កោះ​ពេជ្រ លោក ស្រី សំណាង អ្នកគ្រប់គ្រង​ទូទៅ​ហាង​ពេជ្រ ជី ដាយ​មិន បាន​លើកឡើងថា ក្រោយ​បើក​ឲ្យ​ដំណើការ​រហូតមកដល់​ពេលនេះ​ហាង​ពេជ្រ G-DIAMOND មាន​អតិថិជន​កើន​ឡើងជា​រៀងរាល់​ឆ្នាំ ចន្លោះ​ពី​១៥​ទៅ​២០%។

ការ​កើន​ឡើង​នេះ ដោយសារ​ទំនិញ​មានគុណ​ភាព ដែល​នាំចូល​ពី​បរ​ទស​ដូចជា ប្រទេស​អ៊ីតាលី កាណាដា ប៊ែ​ល​ហ្សិ​ក និង​ស្វី​ស​ជាដើម។ អ្វីដែល​សំខាន់​ទៀត​នោះ គ្រប់គ្រឿង​អលង្ការ​ទាំង​អស់ ក្នុង​ហាង​នេះ​ត្រូវបាន​សម្រិតសម្រាំង​ច្នៃ​ម៉ូដ​ពី​ហុងកុង​ផ្ទាល់។

លោក​បាន​បញ្ជាក់ថា កត្តា​ដែល​នាំ​ឲ្យ​ហាង​ពេជ្រ​នេះ​ឈរជើង​បានយូរ និង​ទទួល​កំណើន​ជា​រៀងរាល់​ឆ្នាំនេះ គឺ​ផ្តោត​សំខាន់​ទៅលើ​សេវាកម្ម តម្លៃ និង​គុណភាព​។ លើសពីនេះ​ទៀត មុននឹង​អតិថិជន​ធ្វើ​ការទិញ ហាង​តែងតែ​ពន្យល់​ប្រាប់​ពី​អត្ថប្រយោជន៍ របៀប​ក្នុង​ការប្រើ ធ្វើ​ម៉េច​រក្សា​ពេជ្រ ឱ្យ​ភ្លឺ​ចែងចាំង​ល្អ រឹងមាំ និង​មិន​ងាយ​បាក់បែក​។​

សូមបញ្ជាក់ថា ក្នុង​ឧិ​កាស​គម្រប់​ខួប​៤​ឆ្នាំ ហាង​ពេជ្រ ជី ដាយ​មិន បានផ្តល់​ជូន​កម្មវិធី ពិសេសៗ​ជាច្រើន​ជូន​អតិថិជន​ដែល​មិន​ធ្លាប់មាន​ពីមុនមក​គឺ​ការបញ្ចុះ​តម្លៃ​រហូតដល់​២០% សម្រាប់​គ្រឿងអលង្ការ​ដែ​ល​មានតម្លៃ​ក្រោម​៤​ពាន់​ដុល្លារ​អាមេរិក​និង​ការចាប់​ឆ្នោត​ផ្តល់​រង្វាន់​សំរាប់​ភ្ញៀវ​ដែល​បាន​ចូលរួម​រួម​ថែមទាំង​មានការ​បង្ហាញ​នូវ​ក្បាច់​រាំ​ពី​ក្រុម​OMG girls ផងដែរ ។​បច្ចុប្បន្ន ជី ដាយ​មិន មាន​សាខា​លក់​ធំៗ​ចំនួន​២​ទី​១​ស្ថិតនៅ​កោះ​ពេជ្រ​និង​ទី​២.​ស្ថិតនៅ​បណ្តោយ​ផ្លូវ​ព្រះមុន្នីវង្ស ក្នុង​រាជធានី​ភ្នំពេញ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114