ព័ត៍មានទាន់​ហេតុការណ៏
Search

ម៉ូតូ​២​គ្រឿង​បើកបរ​ស្របគ្នា បុក​យ៉ាង​ពេញទំហឹង រងរបួស​ធ្ងន់​ និង​ស្រាល​ទាំងសងខាង

ឧ​ត្ត​រ​មានជ័យ ​៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​រវាង ម៉ូតូ និង ម៉ូតូ បើកបរ​ស្រប​ទិស​គ្នា នៅ​លើ​ផ្លូវ​កៅស៊ូ​ខាងកើត​បឹង​ស្នោ បាន​បុក​គ្នា​យ៉ាង​ពេញទំហឹង កាលពី​វេលា​ម៉ោង​១៨​និង​៣០​នាទី​យប់ ថ្ងៃ​ទី​១៧ ខែកញ្ញា ឆ្នាំ​២០១៩ ស្ថិតនៅ​ក្នុងភូមិ​ឈូក សង្កាត់​-​ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ បណ្ដាល​ឲ្យ​រង​របួស​មនុស្ស​២​នាក់ (​ស្រាល​១​នាក់ និង​ធ្ងន់​១​នាក់​)។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ទី​១-អ្នកបើកបរ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ពរ​ណ៌​ខ្មៅ ពាក់​ស្លាក​លេខ ឧ​-​ជ 1D-4125 ឈ្មោះ ចាន់ សីហា ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខរបរ​កសិករ រស់នៅ​ភូមិ​កំណប់ សង្កាត់​បន្សាយ​រាក់ ក្រុង​សំរោង (​របួសស្រាល​) បើក​ពី​ជើង​ទៅ​ត្បូង (​មិន​ពាក់មួក​សុវត្ថិភាព​)។ ទី​២-អ្នកបើកបរ​ម៉ូតូ​ម៉ាក វេ​វ ពណ៌​ទឹកប្រាក់ គ្មាន​ស្លាក​លេខ ឈ្មោះ យ៉ាន ស្រឿង ភេទ​ប្រុស អាយុ៥៨​ឆ្នាំ មុខរបរ​ទា​ហ៊ាន រស់នៅ​ភូមិ​ប្រាសាទ​ល្បើក ឃុំ​បេង ស្រុក​បន្ទាយ​អំពិល ខេត្ត​ឧ​ត្ត​រ​មានជ័យ (​របួសធ្ងន់​) បើក​ពី​ជើង​ទៅ​ត្បូង (​ពាក់មួក​សុវត្ថិភាព​)។

សមត្ថកិច្ច​បាន​បន្តថា ស្ថានភាព​ផ្លូវ​ ៖ ផ្លូវត្រង់​មូលហេតុ​ ៖ អ្នកបើកបរ​ម៉ូតូ​សង់​ឌ្រី​ម ប្រើប្រាស់​ល្បឿន​លឿន មិន​ប្រុង​ប្រយ័ត្ន ក៏​ទៅ​កៀរ​ម៉ូតូ​វេ​វ​ពី​ចំហៀង។ ការ​ខូចខាត ​៖ ម៉ូតូ​សង់​ឌ្រី​ម​ខូចខាត​ធ្ងន់ និង ម៉ូតូ​វេ​វ​ខូចខាត​ស្រាល។

ក្រោយពេល​កើតហេតុ កម្លាំង​ជំនាញ​ចរាចរណ៍​ក្រុង បាន​ចុះទៅពិនិត្យ​កន្លែង​កើត​ហេតុ និង​ធ្វើការ​វាស់​វែង​។

ចំណែក​វត្ថុតាង​ទាំងសងខាង ​ត្រូវបាន​សមត្ថកិច្ច​យកមក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​សំរោង ដើម្បី​រៀបចំ​នីតិវិធី​បន្ត រីឯ​ជនរងគ្រោះ បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ ខេត្ត​ឧ​ត្ត​រ​មានជ័យ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114