ព័ត៍មានទាន់​ហេតុការណ៏
Search

Wow! ប្រា​សាក់ បើក​សាខា​ថ្មី២ ក្នុង​ថ្ងៃមួយ ​នៅ​កណ្ដាល​រាជធានី​ភ្នំពេញ

ភ្នំពេញ ៖ ដោយ​មើលឃើញ​ពី​តម្រូវការ និង​ការកើនឡើង​ នៃ​ចំនួន​អតិថិជន ប្រា​សាក់ ដែល​ជា​គ្រឹះ​ស្ថាន​ហិរញ្ញវត្ថុ​ធំជាងគេ​នៅ​កម្ពុជា មាន​សេចក្ដីសោមនស្ស ​សូម​ជម្រាបជូន​ថា ប្រា​សាក់ បាន​បើកឲ្យ​ដំណើរការ​ការិយាល័យ​សាខា​ចំនួន 2 បន្ថែមទៀត គឺ ការិយាល័យ​សាខា​បឹងត្របែក និង​សាខា​បូក​គោ។

លោក សាយ សូ​នី នាយក​ប្រតិបត្តិ​ នៃ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ប្រា​សាក់ បាន​មានប្រសាសន៍ថា​ ៖ «​ការ​ដាក់​ឲ្យ​ដំណើរការ​ការិយាល័យ​សាខា​ចំនួន 2 បន្ថែមទៀត​នេះ គឺ​ ស្របតាម​តម្រូវការ​របស់​អតិថិជន និង​ចូលរួម​ក្នុងការ​បង្កើន​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ​ឲ្យកាន់តែ​ទូលំទូលាយ​សម្រាប់​អតិថិជន​។

អ្វីដែល​កាន់តែ​ល្អ​ថែមទៀត​នោះ​គឺ អតិថិជន មិនចាំបាច់​ចំណាយពេល​ច្រើន​ក្នុងការ​ធ្វើដំណើរ​ទៀត​នោះ​ទេ ព្រោះ​ប្រា​សាក់​ស្ថិតនៅ​ជិត​ពួកគាត់​បំផុត​។ ហេតុនេះ អតិថិជន​អាច​រីករាយ​ក្នុង​ការ​ទទួល​បាន​សេវា​ហិរញ្ញវត្ថុ​ដ៏​សម្បូរបែប​ដូចជា ប្រាក់​បញ្ញើ​សន្សំ ប្រាក់កម្ចី ផ្ទេរប្រាក់ ផ្ទេរ​ប្រាក់​ទៅ​អ្នក​គ្មាន​គណនី ឬ ដក​ប្រា​ក់ដោយ​មិនចាំបាច់​ប្រើ​ប័ណ្ណ​អេ​ធី​អឹម​ប្រា​សាក់ បង់ថ្លៃ​ទឹក បង់ថ្លៃ​ភ្លើង ទិញ​កាត​ទូរស័ព្ទ សេវា​ទូទាត់​រហ័ស អេ​ធី​អឹម សេវា​ធនាគារ​ចល័ត សេវា​បើកប្រាក់​បៀវត្ស បាន​យ៉ាង​ងាយ​ស្រួល​»​។

សូមបញ្ជាក់ថា សាខា​ទាំង 2 ដែល​បាន​បើក​ដំណើរការ​រួមមាន ​៖
1.​សាខា​បឹងត្របែក ផ្ទះ​លេខ 460AB មហាវិថី​ព្រះមុនីវង្ស កែង​ផ្លូវ 466 សង្កាត់​ទន្លេបាសាក់ ខណ្ឌ​ចំការ​មន រាជធានី​ភ្នំពេញ ឬ អា​ចរក​ទីតាំង​សាខា​តាម https://goo.gl/maps/Z5M3mbup36TMt3u89
2.​សាខា​បូកគោ ផ្ទះ​លេខ 40ABC ផ្លូវ​ម៉ៅ​សេទុង សង្កាត់​បឹងត្របែក ខណ្ឌចំការមន រាជធានី​ភ្នំពេញ ឬ អា​ចរក​ទីតាំង​សាខា​តាម https://goo.gl/maps/rHCWXkcfpNmXQfaC6 បើក​គណនី​សន្សំ​នៅ ប្រា​សាក់ ថ្ងៃនេះ លោកអ្នក​អាច​រីករាយ​ក្នុងការ​ធ្វើការ​ទូទាត់​ថ្លៃ​ទឹក ថ្លៃ​ភ្លើង ផ្ទេរប្រាក់​ទៅ​ដៃគូ​ជំនួញ ផ្ទេរ​ប្រាក់​ទៅ​អ្នក​គ្មាន​គណនី ទិញ​កាត​ទូរស័ព្ទ ពិនិត្យ​សមតុល្យ​គណនី ពិនិត្យ​អត្រា​ប្តូរ​ប្រាក់ ភ្ជាប់​សេវា​ធនាគារ​ចល័ត និង​ទទួលបាន​ប័ណ្ណ​អេ​ធី​អឹម​ដ៏​ស្រស់ស្អាត ហើយ​អាច​ធ្វើ​ប្រតិបត្តិការ​ទាំងនេះ​បាន​គ្រប់​ទីកន្លែង និង​ពេល​វេលា និង​មិន​អស់​កម្រៃ​សេវា​។​

អំពី​ប្រា​សាក់
នៅ​ឆមាស​ទី 1 ឆ្នាំ 2019 នេះ ប្រា​សាក់​មានទ្រព្យ​សកម្ម​សរុប​ច្រើនជាង 2,800 លាន​ដុល្លារ​អាមេរិក សម្ពៀត​ឥណទាន​ច្រើនជាង 2,370 លាន​ដុល្លារ​អាមេរិក អតិថិជន​ប្រាក់កម្ចី 410 ពាន់​នាក់ បណ្ដាញ​ការិយាល័យ 180 ទីតាំង មាន​ម៉ាស៊ីន​អេ​ធី​អឹម​ច្រើនជាង 130 និង​បុគ្គលិក​ជិត 8,200​នាក់​។

សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​ទូរស័ព្ទ​លេខ ​៖ 086 999 911 ឬ 023 999 911 ឬ 096 9 999 911 ឬ ចូលទៅ​កាន់​វេ​ប​សាយ​ត៍ www.prasac.com.kh៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114