ព័ត៍មានទាន់​ហេតុការណ៏
Search

តារា​កូនកាត់​ឥណ្ឌា​កញ្ញា មួក​តា ប្រាថ្នា​សម្រេច​បំណង​ធំ​ពីរ​នា​ថ្ងៃ​ខួបកំណើត

ភ្នំពេញ ​៖​ តារា​សម្តែង ​និង​ជា​អ្នក​បង្ហាញ​ម៉ូដ​ស្រស់ស្អាត ​កញ្ញា ម៉ួ​កតា បន្ទាប់ពី​លេចខ្លួន​នៅក្នុង​វិស័យ​សិល្បៈ​មាន​រយៈពេល​ប្រមាណ​ជាង​១​ឆ្នាំ​មកនេះ​ ឃើញថា​ទីផ្សា​សម្តែង​របស់​នាង​កាន់តែ​ធ្វើ​ឲ្យ​ទស្សនិកជន​ចាប់អារម្មណ៍​ខ្លាំង ​ខណៈដែល​មាន​បណ្តា​ផលិតករ​ខ្មែរ​មួយចំនួន​ក៏​ដាក់​ចិត្ត​ប៉ងប្រាថ្នា​ចង់​ផ្តល់​ឱកាស​ឲ្យ​នាង​បង្ហាញ​វត្តមាន​ចូលរួម​សម្តែង​នៅក្នុង​ភាពយន្ត​របស់ខ្លួន​ផង​នោះ​។

ស្របពេល​ជាមួយគ្នា​ដែល​អាជីព​សិល្បៈ​ចាប់ផ្តើម​មាន​ស្ទុះ​លើ​ទីផ្សារ​កាន់តែច្រើន​នេះដែរ​ តារា​ស្រី​វ័យក្មេង​កញ្ញា​ម៉ួ​កតា​កាលពី​រាត្រី​ថ្ងៃទី​១៧​ខែកញ្ញា ឆ្នាំ​២០១៩​បានសម្រេច​ធ្វើ​ពិធី​ខួបកំណើត​ដើម្បី​ជួបជុំ​មិត្តភក្តិ​និង​ក្រុមគ្រួសារ​ស្ថិតនៅ​ទីតាំង​ភោជនីយដ្ឋាន​វី​ហ្វ្រេ​ន​បឹងត្របែក​យ៉ាង​អធិកអធម។

មិនតែប៉ុណ្ណោះ មួក​តា ក៏​ត្រូវបាន​អ្នកសិល្បៈ​និង​ភ្ញៀវកិត្តិយស​ខ្លះ​លាន់មាត់​សរសើរ​ថា​តារា​ស្រី​រូបនេះ​មាន​រូប​សម្រស់​ស្រស់ស្អាត​មិនធម្មតា​នោះ​ឡើយ ​ក្នុង​ថ្ងៃ​ពិសេស​របស់ខ្លួន​។

ភាពស្រស់ស្អាត​ក្នុង​ថ្ងៃ​ពិធី​ខួបកំណើត​គម្រប់​អាយុ​២១​ឆ្នាំ​របស់​ស្រី​ស្រស់ ម៉ួ​កតា ដោយសារ​គេ​កត់សម្គាល់ឃើញ​នាង​គ្រង​ស្លៀក​បំពាក់​២​ឈុត​អមដោយ​មកុដ​ដែលជា​ស្នាដៃ​ផាត់មុខ​របស់​អ្នកជំនាញ​ឈ្មោះ​រ៉ា​ឌី​ផង​ទើប​រឹតតែ​ធ្វើ​ឲ្យ​ទម្រង់​មុខ​របស់ ម៉ួ​កតា កាន់តែ​ស្រស់ស្អាត​ដូច​ទេពអប្សរ​ផងដែរ​។​ មិត្តភក្តិ​សិល្បៈ​ដែល​ចូលរួម​នាំគ្នា​និយាយ​ថា ​កញ្ញា មួក​តា តាំងពី​ក្លាយ​ជា​ម្ចាស់​ហាង​សាឡន និង​ក្រោយពី​មាន​ទីផ្សារ​សិល្បៈ​គឺ​នាង​កាន់តែ​ស្អាត កាន់តែ​ចេះ​រៀបចំខ្លួន​ប្រែក​ប្លែក​ខ្លាំង​ជាមុន​។

តារា​ស្រី​កូនកាត់​ឥណ្ឌា​កញ្ញា​មួក​តា​បានប្រកាស​ប្រាប់​ឲ្យ​ដឹងថា ​ពិធីជប់លៀង​ជួបជុំ​ថ្ងៃ​ខួបកំណើត​ដែល​បានធ្វើ​ឡើង​នេះ​គឺ​ទើប​ជា​លើក​ទី​១​បន្ទាប់ពី​នាង​បាន​ក្លាយជា​តារា​សិល្បៈ​ជាង​១​ឆ្នាំកន្លងមក​នោះ​។ នេះ​ក៏​ជាការ​រៀបចំឡើង​ដើម្បី​បាន​ជួបជុំ​មិត្តភក្តិ​បង្កើន​ភាព​ស្និទ្ធស្នាល ខណៈ​នាង​ក៏​បង្ហើប​ពី​បំណងប្រាថ្នារ​របស់ខ្លួន​២​នាឱកាស​នោះ​ថា​ទី​១,​សុំ​ឲ្យ​កាន់តែ​ល្បី​ក្នុង​សិល្បៈ និង​បួងសួង​ឲ្យ​រកលុយ​បាន​កាន់តែច្រើន​ដើម្បី​ពង្រីក​ហាង​សាឡ​ន និង​អាច​បើក​ដល់​សម្អាងការ​តាម​ក្ដី​ស្រមៃ​របស់ខ្លួន​។

សូមបញ្ជាក់ថា​ ស្រី​ស្អាត ម៉ួ​កតា ម៉ា​ត​ថា​ណា​ជា​កូនកាត់​ឥណ្ឌា​នាង មាន​ឪពុក​ជា​កូនកាត់​ឥណ្ឌា ហើយ​ចូលប្រឡូក​សិល្បៈ​មុនដំបូង​តាមរយៈ​ការប្រឡង​ស្រី​ស្រស់​ប្រុស​ស្អាត​នៅ​ទូរទស្សន៍ My Tv ក្នុង​ឆ្នាំ​២០១៦។ នាង​ទទួលបាន​ឱកាស​សម្តែង​ក្នុង​ភាពយន្ត​ជាច្រើន​បន្តបន្ទាប់​រហូត​ទទួល​បាន​ការ​គាំ​ទ្រ​ច្រើន​ពី​ទស្សនិកជន និង​ផលិតករ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114