ព័ត៍មានទាន់​ហេតុការណ៏
Search

​ក្រុម Liverpool​ចាប់ផ្តើម​យុទ្ធនា​ការការពារ​ជើងឯក Champions League​ជាមួយ​បរាជ័យ​ជាមួយ​ក្រុម Napoli

កីឡាករ Dries Mertens និង​កីឡាករ Fernando Llorente រកបាន​គ្រាប់​បាល់​ដូចគ្នា ស្រប​ពេលដែល​ក្រុម Liverpool​បាន​ទទួលរង​បរាជ័យ​០-២​ជាមួយ​ក្រុម Napoli​នៅ​ការប្រកួត​បើកឆាក​យុទ្ធនា​ការការពារ​ជើងឯក Champions League​របស់​ពួកគេ កាលពី​ថ្ងៃ​អង្គារ​។

កីឡាករ Mertens បាន​ពេន​មួយ​ជើង​បានសម្រេច​ពី​ការ​ស៊ុត​បាល់​ប៉េ​ណា​ល់​ទី​នៅ​នាទី​៨២ ហើយ​កីឡាករ Llorente បាន​បន្ថែម​១​គ្រាប់​ទៀត​នៅ​ម៉ោង​បញ្ចប់​ការប្រកួត ខណៈដែល​ក្រុម Napoli​សងសឹក​បានសម្រេច​ប​រា​ជ័យ​០-១​របស់​ពួកគេ នៅក្នុង​ទឺ​កដី Anfield កាលពី​រដូវ​កាល​មុន ដែល​ធ្វើ​ឲ្យ​ក្រុម​អ៊ីតាលី​ម្នាក់នេះ មិនអាច​រកបាន​កៅអី​លេង​នៅ​វគ្គ​ចែក​ពូ​ល Knockout​។

បរាជ័យ​សម្រាប់​ក្រុម​លោក Jurgen Klopp បានធ្វើ​ឲ្យ​ពួកគេ​ក្លាយជា​ក្រុម​គ្រប់គ្រង​ជើងឯក​បាល់ទាត់​អឺរ៉ុប​លើកដំបូង​គេ បរាជ័យ​នៅ​ការប្រកួត​បើកឆាក​នៅ​យុទ្ធនាការ​បន្ទាប់ ចាប់តាំងពី​ក្រុម AC Milan​កាលពី​ឆ្នាំ​១៩៩៤​។

ទោះបីជា​យ៉ាងណាក៏ដោយ ក្រុម Liverpool​ដែល​កំពុង​ឈរ​នៅលើ​កំពូល​តារាង​បាល់ទាត់​ក្នុងស្រុក Premier League​ក្រោយ​ឈ្នះ​៥​ប្រកួត​ជាប់ៗ​គ្នា​នោះ នៅតែ​ជា​ក្រុម​ឈានមុខ​គេ​ដដែល​នៅក្នុង​ពូ​ល E​ជាមួយ​ក្រុម Napoli ថ្វីត្បិតតែ​មានជ័យ​ជំនះ​ដ៏​គួរ​ភ្ញាក់ផ្អើល​៦-២​របស់​ក្រុម Salzburg លើ​ក្រុម Genk ក៏ដោយ​។​

លោក Klopp ដែល​ចង់​ឲ្យ​ក្រុម​អ៊ី​តា​ល​មួយ​នេះ ឆ្លង​ផុត​ពូ​ល​នោះ បាន​និយាយថា ទុកពេល​ឲ្យ​យើង​លេង​២-៣​ប្រកួត​ទៀត​សិន ដើម្បី​ផ្លាស់ប្តូរ​តារាង ប៉ុន្តែ​វា​ទំនង​ខ្លាំងណាស់​ថា ក្រុម Napoli​នឹង​អាច​ឆ្លង​ផុត​។

សូម​បញ្ជាក់​ថា ក្រុម Liverpool​បាន​បរាជ័យ​ការប្រកួត​នៅ​ដំណាក់កាល​ពូ​ល​របស់​ពួកគេ​ផងដែរ​ក្នុង​ទីក្រុង Naples កាលពី​រដូវ​កាល​មុន មុនពេល​បន្តដំណើរ​លើ​កពាន European Cup ជា​លើក​ទី​៦​របស់ខ្លួន​៕
សា​រ៉ាត់



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114