ព័ត៍មានទាន់​ហេតុការណ៏
Search

ចិន​ជ្រើស​យក​ខ្លាឃ្មុំ​ធ្វើជា​សត្វ​នាំ​សំណាង​សម្រាប់​ព្រឹ​ត្តិ​ការណ៍ Winter Olympics 2022

​គណៈកម្មាធិការ​រៀបចំ​ការ​ព្រឹ​ត្តិ​ការណ៍ Winter Games បានប្រកាស​ឲ្យ​ដឹង​កាលពី​ថ្ងៃ​អង្គា​រថា ប្រទេស​ចិន បានសម្រេច​ជ្រើស​រើសយក​សត្វ​និមិត្តរូប​បំផុត​ខ្លាឃ្មុំ ដើម្បី​ធ្វើជា​សត្វ​នាំ​សំណាង​ផ្លូវការ​សម្រាប់​ព្រឹ​ត្តិ​ការណ៍ Beijing Olympics នៅក្នុង​ឆ្នាំ​២០២២​។

​សត្វ​នាំ​សំណាង ដែល​ត្រូវបាន​គេ​ដាក់ឈ្មោះ “Bing DwenDwen” នេះ គឺជា​សត្វ​ខ្លាឃ្មុំ​យក្ស​ធាត់​មូល​តិ​ល ពាក់អាវ​ទឹកកក​។

គណៈកម្មាធិការ​រៀបចំ​ក្រុង​ប៉េកាំង សម្រាប់​ព្រឹ​ត្តិ​ការណ៍ Olympic Winter Games និង Paralympic Winter Games ឆ្នាំ​២០២២ បាន​សរសេរ​នៅលើ​បណ្តាញ​សង្គម Twitter​ថា ខ្លាឃ្មុំ​ពណ៌​ខ្មៅ និង​ស​នេះ គឺជា​បេះដូង​នៃ​មាស និង​សេចក្តីស្រលាញ់​សម្រាប់​អ្វីៗ​ទាំងអស់​នៅក្នុង​កីឡា​រដូវរងា។

ពួកគេ​បាន​បន្តថា សម្រាប់​ព្រឹ​ត្តិ​ការណ៍ Paralympic Winter Games វត្ថុ​នាំ​សំណាង​វិញ គឺជា​ចង្កៀង​គោម​ក្រហម​ដែលមាន​ឈ្មោះ “Shuey Rhon Rhon”​។

ទីក្រុង​ប៉េកាំង​នឹង​ក្លាយ​ជា​ទីក្រុង​ដំបូង​គេ​ធ្វើ​ម្ចាស់ផ្ទះ​ទាំង​ព្រឹ​ត្តិ​ការណ៍ Games​រដូវក្តៅ និង​រដូវរងា ក្រោយពី​បានធ្វើ​ម្ចាស់​ព្រឹ​ត្តិ​ការណ៍​នេះ​ម្តង កាលពី​ឆ្នាំ​២០១៥​។

រដ្ឋធានី​របស់​ចិន​មួយ​នេះ ធ្លាប់​រៀបចំ​ព្រឹ​ត្តិ​ការណ៍ Games​រដូវក្តៅ កាលពី​ឆ្នាំ​២០០៨ ជា​ពេលដែល​ពួកគេ​បាន​ក្លាយជា​ប្រទេស​មហាអំណាច​កីឡា​មួយ​របស់​ពិភពលោក​។

សូម​បញ្ជាក់​ថា នៅ​ព្រឹ​ត្តិ​ការណ៍​រដូវរងារ​២០២២​ខាងមុខនេះ ទីក្រុង​ប៉េកាំង នឹង​ត្រូវ​ប្រើប្រាស់​ព្រិល​សិប្បនិម្មិត និង​ប្រើប្រាស់​ថវិកា​១.៥​ពាន់​លាន​ដុល្លារ​ សម្រាប់​ការ​វិនិយោគ​នៅ​ភូមិ​កីឡា​អូឡាំពិក ទីតាំង​លេង​កីឡា និង​ហេដ្ឋារចនាសម្ព័ន្ធ​ជាច្រើន​ទៀត៕
សា​រ៉ាត់



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114