ព័ត៍មានទាន់​ហេតុការណ៏
Search

​ក្រុម Ajax​បើក​យុទ្ធនាការ Champions League​ជាមួយនឹង​ជ័យជំនះ​៣-០​លើ​ក្រុម Lille

​ក្រុម Ajax​បានចាប់ផ្តើម​យុទ្ធនាការ​បាល់ទាត់ Champions League​របស់​ពួកគេ ជាមួយនឹង​ជ័យជំនះ​៣-០​លើ​ក្រុម Lille​កាលពី​ថ្ងៃ​អង្គារ ដើម្បី​ធ្វើ​ឲ្យ​ពួកគេ​មាន​ក្តីសង្ឃឹម​ក្នុងការ​បន្តដំណើរ​វែង​ឆ្ងាយ​នៅ​ការប្រកួត​មួយ​នេះ បន្ទាប់​ពួកគេ​ហាលអាវ​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ជាមួយ​ក្រុម Spurs​កាលពី​រដូវ​កាល​មុន​។

គ្រាប់​បាល់​ពី​កីឡាករ Quincy Promes, Edson Alvarez និង​កីឡាករ Nicolas Tagliafico ល្មម​គ្រប់គ្រាន់​ដើម្បី​បំបាក់​ក្រុម Lillle​ដែល​បានធ្វើ​ដំណើរ​មកដល់​ការប្រកួត​នេះ បន្ទាប់ពី​ការចាប់ខ្លួន​ក្រុម​អ្នកគាំទ្រ​៣០០​របស់​ពួកគេ ក្រោយពី​បង្ក​ភាព​រំជើបរំជួល​កាលពី​ពេលមុន​ការប្រកួត​។

ក្រុម​អ្នកគាំទ្រ​របស់​ក្រុម​ភ្ញៀវ ត្រូវ​បាន​ចាប់ខ្លួន​នៅ​ជិត​ទឹកដី Johan Cruyff Arena រយៈពេល​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ មុន​ការប្រកួត​ក្នុង​ពូ​ល H​នេះ ក្នុង​នោះ​ទីភ្នាក់ងារ​ព័ត៌មាន​ជាតិ ANP បាន​រាយការណ៍​ថា ក្រុម​អ្នកគាំទ្រ បាន​នាំ​គ្នា​ដើរ​តាម​ផ្លូវ​ដែក ជាហេតុ​ធ្វើ​ឲ្យ​ក្រុម​មន្ត្រី​បង្អាក់​ការ​ធ្វើ​ចរាចរណ៍ និង​បាន​ជម្លៀស​មនុស្ស​ចេញពី​ស្ថានីយ​រថភ្លើង មួយរយៈ​ពេល​ខ្លី​។

ក្រុម​របស់លោក Erik ten Hag បាន​ឡើង​មកឈរ​នៅលើ​កំពូល​តារាង​ពូ​ល ក្រោយ​ជ័យជំនះ​មួយ​នេះ ពោល​គឺមាន​ពិន្ទុ​ស្មើនឹង​ក្រុម Valencia បន្ទាប់ពី​ជ័យជំនះ​ដ៏​អស្ចារ្យ​របស់​ពួកគេ​១-០ លើ​ក្រុម​ម្ចាស់ផ្ទះ Chelsea​នៅក្នុង​ទឹកដី Stamford Bridge ហើយ​ជ័យជំនះ​នេះដែរ បាន​កើតមានឡើង ថ្វីត្បិតតែ​ពួកគេ​បាត់បង់​តារាបាល់ទាត់ Frenkie de Jong និង Matthijs de Ligt នៅក្នុង​ទីផ្សារ​កីឡាករ​ក៏ដោយ​។​
​កីឡាករ Promes ដែល​ទើប​ផ្ទេរ​ចេញពី​ក្លិប Sevilla​បាន​និយាយ​ថា យើង​ចង់​ដណ្តើម​ទាំង​៣​ពិន្ទុ ហើយ​យើង​ពេលនេះ ចាប់ផ្តើម​យុទ្ធនាការ​បានល្អ​។

នៅក្នុង​តង់​ទី​១ គេ​ឃើញ​ក្រុម​ទាំង​២​លេង​វាយ​សម្រុក​ខ្លាំង​ដូចគ្នា ហើយ​ក្រុម​ម្ចាស់ផ្ទះ ត្រូវបាន​គេ​គិតថា បានធ្វើ​ការនាំ​មុខមុន​នៅ​នាទី​១៣​ទៅ​ហើយ ពី​ការ​ស៊ុត​បាល់​របស់​កីឡាករ Hakim Ziyech ក្រោយ​ការបញ្ជូន​បាល់​យ៉ាង​ស្អាត​ពី​កីឡាករ DusanTadic’​ប៉ុន្តែ​ការ​ស៊ុត​របស់គាត់​នេះ បែរ​ចំ​បង្គោល​ទី​ទៅវិញ​៕
សា​រ៉ាត់



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114