ព័ត៍មានទាន់​ហេតុការណ៏
Search

​ក្រុម Borussia Dortmund អត់​សំណាង​បាន​ត្រឹម​លទ្ធផល​ស្មើ​០-០​ជាមួយ​ក្រុម Barcelona​នៅ Champions League

ក្រុម Borussia Dortmund បាន​ស៊ុត​បាល់​ត្រូវចំ​របារ​ទី ហើយ​ការ​ស៊ុត​បាល់​ប៉េ​ណា​ល់​ទី ត្រូវ​បាន​សង្គ្រោះ​ទៀត មុន​ពេល​ពួកគេ​ទាត់​ស្មើ​០-០​ជាមួយ​ក្រុម Barcelona​នៅ​ការប្រកួត​បើកឆាក​ពូ​ល F​នៃ​ការប្រកួត Champions League​របស់​ពួកគេ កាលពី​ថ្ងៃ​អង្គារ ក្នុងនោះ​កីឡាករ Lionel Missi​បានបង្ហាញ​ខ្លួន​ជា​លើកដំបូង​ក្នុង​រដូវ​កាល​នេះ សម្រាប់​ក្រុម Barcelona​។

កីឡាករ​វ័យ​១៦​ឆ្នាំ Ansu Fati របស់​ក្រុម Barcelona​បាន​ក្លាយ​ជា​កីឡាករ​វ័យក្មេង​ជាងគេ​បំផុត​របស់​ក្លិប​លេង​នៅ​ការប្រកួត​អឺរ៉ុប ប៉ុន្តែ​គាត់​មិនបាន​បង្ក​ផល​ប៉ះពាល់​ណាមួយ​នោះទេ មុន​ពេល​ត្រូវបាន​ជំនួស​វិញ​ដោយ​កីឡាករ Messi ក្រោយ​លេង​បាន​ជិត​១​ម៉ោង​។

ថ្វីត្បិតតែ​កីឡាករ​អា​ហ្ស​ង់​ទីន​ម្នាក់នេះ ចូល​លេង​យ៉ាងណាក្តី ក៏​ក្រុម​អាល្លឺម៉ង់ Borussia Dortmund មានការ​គំរាមកំហែង​ខ្លាំង​ជាង ក្រោយ​ការ​ស៊ុត​បាល់​ប៉េ​ណា​ល់​ទី​របស់​ប្រធាន​ក្រុម Marco Reus ត្រូវបាន​ជួយសង្គ្រោះ​សម្រេច​ដោយ​អ្នកចាំទី Marc Andre ter Stegen។

កីឡាករ Reus ត្រូវបាន​សង្គ្រោះ​២​លើក​ដោយ​អ្នកចាំទី TerStegen ហើយ​កីឡាករ Julian Brandt ស៊ុត​បាល់​ត្រូវចំ​របារ​ទី​ទៀតផង​នៅ​នាទី​៧៧​។

ទោះបីជា​យ៉ាងណាក៏ដោយ ក្រុម​ទាំង​២​រក​មិនឃើញ​ចន្លោះ​នោះទេ ក្នុងការ​ទម្លុះ​សំណាញ់​ទី​នៅក្នុង​តង់​ទី​១​។

កីឡាករ Jadon Sancho របស់​ក្រុម Dortmund​លេង​មិនសូវ​សម្រុក​ខ្លាំង ហើយ​កីឡាករ Fati ក៏​គ្មាន​ឱកាស​នឹង​លេង​បាល់​ដូចគ្នា ពេលដែល​គាត់​ក្លាយជា​កីឡាករ​វ័យក្មេង​ដ៏​លេចធ្លោ​របស់​ក្រុម Barcelona​។

វា​បានធ្វើ​ឲ្យ​ក្រុម Dortmund​ចំណាយពេល​២៥​នាទី ទើប​អាច​រក​ឃើញ​ឱកាស​ដំបូង​របស់​ខ្លួន​ក្នុង​ការ​ស៊ុត​បាល់ តែ​ត្រូវ​បាន​សង្គ្រោះបាន​ទៀត​ដោយ​អ្នកចាំទី Ter Stegen៕
សា​រ៉ាត់



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114