ព័ត៍មានទាន់​ហេតុការណ៏
Search

បុរស​ម្នាក់ ​ត្រូវ​រន្ទះបាញ់​ស្លាប់​មួយ​រំពេច ខណៈ​ទៅ​ឆ្លុះ​កង្កែប​នៅ​តាម​ប្រឡាយ

រតនគិរី ​៖ ​បុរស​ម្នាក់ ​ត្រូវ​បាន​គ្រោះធម្មជាតិ​គ្មាន​អាណិតអាសូរ​ដល់​មនុស្សលោក​ឡើយ​ ​​បាន​​​​​ផ្តាច់​យក​ជីវិត​ដោយ​មិន​ដឹង​ខ្លួន។

ហេតុការណ៍​នេះ​ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២០​និង​៣០​នាទី​ថ្ងៃ​ទី​១៨ ខែ​កញ្ញា ឆ្នាំ​២០១៩ កន្លង​ទៅ ត្រង់​ចំណុច​ប្រឡាយ​ទឹក​វាលស្រែ ស្ថិតនៅ​ក្នុង​ភូមិ​ភ្នំ​កុក ឃុំ​ភ្នំ​កុក ស្រុក​វើ​ន​សៃ ខេត្ត​រតន​គិរី។

មន្ត្រី​នគរបាល​ស្រុក​វើ​ន​សៃ​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ឈ្មោះ ក​ន្ទ​ង ច្រុង ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ ជន​ជាតិ​ព្រៅ មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​/​ឃុំ​កើតហេតុ​ខាងលើ។

មូលហេតុ​ជនរងគ្រោះ​ដើរ​ឆ្លុះ​កង្កែប​នៅ​ពេល​មេឃ​កំពុងតែ​ធ្លាក់​ភ្លៀង​នៅ​តាម​ប្រឡាយ​ទឹក​ ស្រាប់តែ​រន្ទះ​បាន​បាញ់​ស្លាប់​មួយ​រំពេច​តែម្ដង។

បច្ចុប្បន្ន សាកសព ត្រូវ​បាន​សមត្ថកិច្ច​ប្រគល់​ជូន​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114