ព័ត៍មានទាន់​ហេតុការណ៏
Search

ព្រឹក​នេះ​ សម្ដេច​ប្រធានរដ្ឋសភា ដឹកនាំ​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា ពិនិត្យ​ការ​សុំ​អនុម័ត​សេចក្ដីព្រាងច្បាប់​ចំនួន​៣

ភ្នំពេញ​ ៖ ​សម្ដេច ហេង សំរិន ប្រធានរដ្ឋសភា នា​ព្រឹក​ថ្ងៃ​ទី​១៩​កញ្ញា​នេះ បាន​ដឹកនាំ​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា ដើម្បី​ពិនិត្យ​សំណើ សុំ​អនុម័ត​សេចក្ដីព្រាងច្បាប់​ចំនួន​៣។

តាម​របៀបវារៈ​កិច្ចប្រជុំ ១.​ការពិនិត្យ​សំណើសុំ​អនុម័ត​នូវ​សេចក្ដីព្រាងច្បាប់​ស្ដីពី​ការ​អនុម័ត​យល់ព្រម​លើ​កិច្ច​ព្រមព្រៀង​អាស៊ាន​ ស្ដីពី​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក។ ២.ការពិនិត្យ​សំណើសុំ​អនុម័ត​នូវ​សេចក្ដីព្រាងច្បាប់​ស្ដីពី​ការ​អនុម័ត​យល់ព្រម​ឲ្យ​ព្រះរាជាណាចក្រ​កម្ពុជា​ចូល​ជា​សមាជិក​ នៃ​កិច្ចព្រមព្រៀង​ក្របខ័ណ្ឌ​ស្ដីពី ការ​បង្កើត​សម្ព័ន្ធភាព​ថាមពល​ព្រះអាទិត្យ​អន្តរជាតិ។ ៣.ការពិនិត្យ​សេចក្ដីព្រាង​របាយការណ៍​ចន្លោះ​សម័យប្រជុំ​រដ្ឋ សភា​លើក​ទី​២ និង​លើក​ទី​៣ នីតិកាល​ទី​៦៕




ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114