ព័ត៍មានទាន់​ហេតុការណ៏
Search

សហព័ន្ធ​កីឡាអត្តពលកម្ម នឹង​បញ្ជូន​កីឡាករ​-​កីឡាការិនី​៨​នាក់ ទៅ​ចូលរួម Sea Games 2019 នៅ​ហ្វីលីពីន

សហព័ន្ធ​ខ្មែរ​អត្តពលកម្ម​ស្ម័គ្រចិត្ត​ ត្រៀម​បញ្ជូន​កីឡាករ​-​កីឡាការិនី​របស់ខ្លួន​ចំនួន​៨​រូប ទៅ​ចូលរួម​ព្រឹត្តិការណ៍​ការប្រកួត​កីឡា​ស៊ី​ហ្គេម “Sea Games 2019” លើក​ទី​៣០ ឆ្នាំ​២០១៩ ដែល​ប្រព្រឹត្តទៅ​ថ្ងៃទី​៣០ ខែ​វិច្ឆិកា ​ដល់​ថ្ងៃទី​១១ ខែ​ធ្នូ ឆ្នាំ​២០១៩​ នៅ​ទីក្រុង ម៉ា​នី​ឡា ប្រទេស​ហ្វីលីពីន។

លោក ហ៊ុន បូរី អគ្គលេខាធិការ​ នៃ​សហព័ន្ធ​ខ្មែរ​អត្តពលកម្ម​ស្ម័គ្រ​ចិត្តបាន​ប្រាប់​ឲ្យ​ដឹងថា កីឡាករ​- កីឡា​ការិនី​ចំនួន​៨​នាក់ ​ដែល​ត្រូវ​ចូលរួម​“Sea Games 2019” លើក​ទី​៣០ ឆ្នាំ​២០១៩​នៅ​បរទេស​ហ្វី​លីពីន រួមមាន ​៖ ​កីឡាករ ប៉ែន សុ​គង់ ប្រកួត​លើ​វិញ្ញាសា​រត់​ចម្ងាយ ១០០​ម៉ែត្រ និង ២០០​ម៉ែត្រ កីឡាករ ម៉ា វី​រ៉ូ ប្រកួត​លើ​វិញ្ញាសា​រត់​ចម្ងាយ ៥០០០​ម៉ែត្រ និង​រត់​ម៉ា​រ៉ា​តុង​ចម្ងាយ​៤២​គីឡូម៉ែត្រ កីឡាករ ឈុន ប៉ុន​ថន​ប្រកួត​លើ​វិញ្ញាសា​រត់​ចម្ងាយ​៨០០​ម៉ែត្រ និង​១៥០០​ម៉ែត្រ។

លោក​អគ្គលេខាធិការ​បា​ន​ឲ្យ​ដឹង​បន្ថែមទៀតថា កីឡាករ តា​គិ​ហ្សា​គិ គី​និ​អា​គិ រត់​ម៉ា​រ៉ា​តុង​ចម្ងាយ ៤២​គីឡូម៉ែត្រ ដូច​កីឡាករ ម៉ា វី​រ៉ូ ដែរ កីឡាករ ទត សា​លីន ប្រកួត​លើ​វិញ្ញាសា​រត់​ចម្ងាយ ១០០ ម៉ែត្រ និង ២០០​ម៉ែត្រ កីឡាការិនី ដួង ស្រី​ភាព ប្រកួត​លើ​វិញ្ញាសា​រត់​ចម្ងាយ​១០០​ម៉ែត្រ និង​២០០ ម៉ែត្រ កីឡាការិនី ហេង ម៉ី​ជួ ប្រកួត​លើ​វិញ្ញាសា​រត់​ចម្ងាយ​៨០០​ម៉ែត្រ និង​១៥០០​ម៉ែត្រ និង​កីឡាការិនី ចាន់ លី​ណា ប្រកួត​លើ​វិញ្ញាសា​រត់​ចម្ងាយ​១០០​ម៉ែត្រ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114