ព័ត៍មានទាន់​ហេតុការណ៏
Search

យុវជន​ម្នាក់​ ពិត​ជា​ថ្លើមធំ​មែន​ ដោយសារ​អំណាច​គ្រឿងញៀន ​ហ៊ាន​លួច​ម៉ូតូ​ និង​ទូរស័ព្ទ​មិត្តភក្ដិ

បន្ទាយមានជ័យ ៖ ក្មេង​ប្រុស​ម្នាក់​ពិត​ជា​ថ្លើមធំ​មែន ​ដោយសារ​អំណាច​ នៃ​គ្រឿងញៀន​ហ៊ាន​លួច​ម៉ូតូ​ និង​ទូរស័ព្ទ​មិត្តភក្ដិ​យ​ក​ទៅ​លក់​ស៊ី​ចាយ​ហ៊ឺហា ​ជាមួយ​មិត្តភក្ដិ​ផ្សេង​ទៀត ​ត្រូវ​អាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែត ដឹកនាំ​ដោយ​លោក​វរសេនីយ៍ត្រី នួន នី​ណា​រ៉ូ មេបញ្ជាការ​មូលដ្ឋាន​ក​ង​រាជ​អាវុធហត្ថ​ក្រុង​ចុះ​បង្ក្រាប​បាន​នៅវេលា​ម៉ោង​១០​ព្រឹក ថ្ងៃទី​១៧ ខែកញ្ញា ឆ្នាំ​២០១៩ ចំណុច​ក្រុង​ប៉ោយប៉ែត​។​

លោក​វរសេនីយ៍ត្រី នួន នី​ណា​រ៉ូ បាន​ប្រាប់​ឲ្យ​ដឹងថា​ នៅ​មុនពេល​កើតហេតុ​នោះ​ជនរងគ្រោះ​ឈ្មោះ គ្រី ណា​លីន ភេទ​ប្រុស អាយុ​២៧​ឆ្នាំ រស់នៅ​ភូមិ​ផ្សារ​កណ្តាល សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត​បាន​និយាយប្រាប់​ឲ្យ​ដឹងថា នៅ​ថ្ងៃកើតហេតុ ខ្លួន​បាន​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៨ ពាក់​ស្លាក​លេខ សៀមរាប 1H-5389 ជូន​មិត្តភក្ដិ​ទៅ​សម្រាក​នៅ​បន្ទប់​ជួល លុះ​ព្រឹក​ឡើង​ក៏​បាត់​ទាំង​មិត្តភក្ដិ និង​បាត់​ទាំង​ម៉ូតូ ព្រមទាំង​ទូរស័ព្ទ​ដៃ​ម៉ាក Iphone 6plus និង​លុយ​ចំនួន ១០០.០០០​រៀល​ថែម​ទៀត ហើយ​គេច​ខ្លួន​បាត់ ក៏​បាន​ដាក់​ពាក្យបណ្តឹង។​

ក្នុង​នោះ​ដែរ ក្រោយពី​ទទួល​ពាក្យ​បណ្តឹង​បាន​ហើយ សមត្ថកិច្ច​ក៏​ចុះ​ស្រាវជ្រាវ​ឈាន​ដល់​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ម្នាក់ ឈ្មោះ ពៅ គា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​បន្ទប់​ជួល ស្ថិតនៅ​ភូមិ​អូរជ្រៅ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ហើយ​បាន​បញ្ជូន​មក​ទីបញ្ជាការដ្ឋាន​កងរាជ​អាវុធហត្ថ​ខេត្ត​ដើម្បី​ចាត់ការ​បន្ត។

លោក​វរសេនីយ៍ទោ ព្រហ្ម ថេ​ង ប្រធាន​មន្ទីរ​យុត្តិធម៌​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ បាន​ឲ្យ​ដឹងថា ក្រោយពី​កម្លាំង​ជំនាញ​ធ្វើការ​សាកសួរ​ ចម្លើយ​ជនសង្ស័យ​បាន​សារភាពថា​ ខ្លួន​ពិតជា​បាន​លួច​ម៉ូតូ​ និង​ទូរស័ព្ទ​មិត្តភក្ដិ​យ​ក​ទៅ​លក់​ស៊ី​ចាយ​ហ៊ឺហា និង​ទិញ​ថ្នាំញៀន​យក​មក​ជក់មែន។ ចំណែក​ម៉ូតូ​ជិះ​ដើរលេង​ជាមួយ​មិត្តភ័ក្ដិ ​ត្រូវ​អាវុធហត្ថ​ឃាត់ខ្លួន​តែម្ដង​។

ជនសង្ស័យ​ ត្រូវបាន​កម្លាំង​ជំនាញ កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​តាម​ច្បាប់ ហើយ​ម៉ូតូ​ត្រូវ​បាន​កម្លាំង​ជំនាញ​ប្រគល់​ជូន​ទៅ​ម្ចាស់​ដើម​វិញ​ផង​ដែរ៕

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114