ព័ត៍មានទាន់​ហេតុការណ៏
Search

ខឹង​ប្រពន្ធ​ស្ដីបន្ទោស​ឲ្យ​តិចតួច ​លួច​ចង.ក ស្លាប់ គួរ​ឲ្យ​រន្ធត់

កំពង់ចាម​ ៖ បុរស​ចិត្តខ្លាំង ​តែ​គំនិត​ខ្លី​ម្នាក់​ បាន​សម្រេច​ចិត្ត​ចង.ក ​ធ្វើ​អត្តឃាត ​ដោយសារតែ​ខឹង​ប្រពន្ធ​ស្ដីបន្ទោស​ឲ្យ​តិចតួច។ ប៉ូលិស​បានឲ្យដឹងថា ​នៅ​ថ្ងៃទី​១៩ ​ខែ​កញ្ញា ​ឆ្នាំ​២០១៩​ វេលា​ម៉ោង​៨​និង៣០​នាទី​ព្រឹក ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ព្រែកកក់​ បាន​ទទួល​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ ឈ្មោះ ម៉េង ថេ​ង ភេទ​ប្រុស ​អាយុ​៥០​ជន​ជាតិ​ខ្មែ​ មាន​ទីលំនៅ​ភូមិ មាឃ​២ ឃុំ​ព្រែកកក់​ស្រុក​ស្ទឹងត្រង់ ខេត្ត​កំពង់ចាម ថា ​មានឈ្មោះ ​ម៉េង ចាន់​ថេត ភេទ​ប្រុស ​អាយុ​២៧​ឆ្នាំ​ ជាតិខ្មែរ​នៅ​ភូមិ​មាឃ​២​ ឃុំ​ព្រែកកក់ ស្រុក​ស្ទឹងត្រង់​ ខេត្ត​កំពង់ចាម បាន​ធ្វើ​អត្តឃាត​(​ចង.ក​ សម្លាប់​ខ្លួនឯង​)​ នៅក្នុង​បន្ទប់ទឹក​ខាងក្រោយ​ផ្ទះ​ខ្លួនឯង។

ប្រភព​ព័ត៌មាន​នៅ​កន្លែងកើតហេតុ​បានឲ្យ​ដឹងថា បុរស​ជា​ប្តី​ដែល​គិត​ខ្លី​នេះ គឺ​បណ្តាលមកពី​ខឹង​ប្រពន្ធ​ស្ដីបន្ទោស​បន្តិចបន្តួច។

ប៉ូលិស​បានឲ្យ​ដឹងថា ក្រោយពី​បានទទួល​ព័ត៌មាន​ភ្លាម​ កម្លាំង​ជំនាញ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្ទឹងត្រង់ ​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ព្រែកកក់​ បាន​ចុះ​ទៅដល់​កន្លែង​កើតហេតុ​ហើយ​បាន​បង្កើត​គណៈកម្មាធិការ​ចម្រុះ​ធ្វើការ​ត្រួតពិនិត្យ​សព​ឃើញថា នៅត្រង់​ក្បាល​.​ត្រង់​ដងខ្លួន​និង​អវយវៈ​ គឺ​ពុំ​មាន​ស្លាកស្នាម​អ្វី​ឡើយ។ ហើយ​នៅ​ផ្នែក ក​:​មាន​ស្នាម​ទ្រុឌ​ជាំ ប្រវែង​២៥.​ស​.​ម​×០.៣​ស​.​ម​។

តាម​ការ​សន្និដ្ឋាន ជនរងគ្រោះ​ ពិតជា​បានធ្វើ​អត្តឃាត​ដោយ​(​ចង.ក​) ប្រាកដ​មែន គឺ​ពុំមាន​ពាក់ព័ន្ធ​ក្នុង​បទល្មើស​ព្រហ្មទណ្ឌ​ឡើយ។

ប៉ូលិស បាន​បញ្ជាក់​ថា ក្រោយពី​បាន​ពិនិត្យ​ចប់សព្វគ្រប់​ហើយ ​បានប្រគល់​សាកសព​ជូន​ក្រុម​គ្រួសារ​ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114