ព័ត៍មានទាន់​ហេតុការណ៏
Search

រថយន្ត​ក្រឡុក​ស៊ីម៉ងត៍​ ចុះ​ពី​ស្ពាន​ព្រែក​ព្នៅ​ ដាច់​ហ្វ្រាំង​គេច​ធ្លាក់​ចូល​រណ្ដៅ

ភ្នំពេញ ៖ រថយន្ត​ក្រឡុក​ស៊ីម៉ងត៍​ចុះ​ពី​ស្ពាន​ព្រែក​ព្នៅ​ដាច់​ហ្វ្រាំង បើក​គេច​ចេញពី​ផ្លូវ​ធ្លាក់​ចូល​រណ្ដៅ​លិច​រថយន្ត​ រង​ការខូចខាត​ កាលពី​វេលា​ម៉ោង​៨​និង​១៤​នាទី​ព្រឹក​ ថ្ងៃទី​១៩​ ខែ​កញ្ញា ឆ្នាំ​២០១៩​ ស្ថិត​តាម​បណ្ដោយ​មហាវិថី​ឈ្នះ​ឈ្នះ​ ចំណុច​រណ្តៅ​ក្បែរ​ចិញ្ចើម​ផ្លូវ​មួយ​កន្លែង​ ក្នុង​ភូមិ​ព្រែក​តា​រ័ត្ន សង្កាត់​ព្រែក​តាសេក ខណ្ឌ​ជ្រោយចង្វារ​ រាជធានី​ភ្នំពេញ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​ឲ្យ​ដឹងថា​ នៅមុន​ពេល​កើត​ហេតុ​ រថយន្ត​ខាង​លើ​បាន​បើក​ពី​លិចទៅ​កើត​ចុះ​ពី​លើស្ពាន​ព្រែក​ព្នៅ​ ហើយ​រថយន្ត​ដាច់​សា​ប៉ែន​ ដោយសារ​តៃកុង​ខ្លាច​បង្ក​គ្រោះថ្នាក់​ដល់​អ្នកដទៃ​ ក៏​បត់​ចង្កូត​គេច​ផ្លូវ​ធ្លាក់​រណ្ដៅ​តែម្ដង។

ក្រោយពេល​កើត​ហេតុ ​សមត្ថកិច្ច​មូលដ្ឋាន​បាន​ទៅដល់​ពិនិត្យ​មិន​ឃើញ​ប៉ះពាល់​សម្បត្តិ​របស់​រដ្ឋ​ ក៏​អនុញ្ញាត​ឲ្យ​ភាគី​រថយន្ត​ស្ទូច​យក​ទៅ​ជួសជុល​ដោយ​ខ្លួនឯង៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114