ព័ត៍មានទាន់​ហេតុការណ៏
Search

តុលាការ​ជប៉ុន​សម្រេច​លើកលែងទោស​អតីត​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន TEPCO ជុំវិញ​គ្រោះមហន្តរាយ Fukushima

នៅ​ថ្ងៃ​ព្រហស្បតិ៍ តុលាការ​ជប៉ុន​បានសម្រេច​លើកលែងទោស​ដល់​អតីត​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ចំនួន​៣​ដែលមាន​ទោស​ពីបទ​ធ្វេសប្រហែស​វិជ្ជាជីវៈ​ក្នុងការ​កាត់ទោស​ព្រហ្មទណ្ឌ​តែមួយគត់​ដែល​ផ្តើមចេញពី​ការ​សាយភាយ​នុយក្លេអ៊ែរ Fukushima ឆ្នាំ​២០១១​។​

បុរស​ទាំងបី​គឺជា​មន្ត្រីជាន់ខ្ពស់​នៅ​ក្រុមហ៊ុន TEPCO ដែល​ប្រតិបត្តិការ​រោងចក្រ Fukushima Daiichi ហើយ​ប្រឈម​នឹង​ការជាប់​ពន្ធនាគារ​រយៈ​ពេល​៥​ឆ្នាំ​ប្រសិនបើ​ត្រូវបាន​កាត់ទោស។ ចៅក្រម​ជំនុំជម្រះ​បានប្រកាសថា “​ជនជាប់ចោទ​ទាំងអស់​មិនមាន​កំហុស​ទេ​”​។​

ការសម្រេចចិត្ត​នេះ​ទំនងជា​ត្រូវបាន​ប្តឹង​ឧទ្ធរណ៍​ហើយ​បង្ក​ឲ្យ​មានការ​តវ៉ា​ផ្នែក​ច្បាប់​លើ​ការទទួលខុសត្រូវ​ចំពោះ​គ្រោះមហន្តរាយ​ដែលមាន​រយៈពេល​ជាង​ប្រាំបី​ឆ្នាំ​បន្ទាប់ពី​គ្រោះថ្នាក់​នុយក្លេអ៊ែរ​ដ៏​អាក្រក់​បំផុត​ចាប់តាំងពី​ព្រឹត្តិការណ៍ Chernobyl មក​។​

នៅ​ខាងក្រៅ​បន្ទប់​សវនាការ មនុស្ស​រាប់សិប​នាក់​បានធ្វើ​ការតវ៉ា​ដោយ​រួមទាំង​អ្នកខ្លះ​ដែល​បានធ្វើ​ដំណើរ​មកពី​តំបន់ Fukushima ផងដែរ​ដើម្បី​ស្តាប់​សាលក្រម​នេះ​។​

អតីត​នាយក​ប្រតិបត្តិ​ទាំងបី​រូប​ត្រូវបាន​ចោទប្រកាន់​ពីបទ​ធ្វេសប្រហែស​វិជ្ជាជីវៈ​ដែល​បណ្តាល​ឲ្យ​មាន​អ្នកស្លាប់​និង​រងរបួស​ដោយសារតែ​ការ​មិនបាន​អនុវត្តតាម​ព័ត៌មាន​អំពី​ហានិភ័យ​ពីរ​លក​យក្ស​ស៊ូណាមិ​ដ៏​ធំ​ប៉ុន្តែ​ពួកគេ​បាន​អះអាងថា ទិន្នន័យ​ដែល​ពួកគេ​ទទួលបាន​នៅពេលនោះ​គឺ​មិនអាច​ជឿទុកចិត្ត​បានឡើយ​។​

គ្មាន​នរណាម្នាក់​ត្រូវបាន​សម្លាប់​នៅក្នុង​ការផ្ទុះ​នុយក្លេអ៊ែរ​នោះទេ​ប៉ុន្តែ​រលក​យក្ស​ស៊ូណាមិ​បានធ្វើ​ឲ្យ​មនុស្ស​១៨,៥០០​នាក់​ស្លាប់​ឬ​បាត់​ខ្លួន​។​

គួរ​បញ្ជាក់ថា អតីត​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន TEPCO ទាំងបី​បាន​ប្រឈមមុខ​នឹង​ការជំនុំជម្រះ​ទាក់ទង​នឹង​ការស្លាប់​របស់​អ្នកជំងឺ​នៅ​មន្ទីរពេទ្យ​ជាង​៤០​នាក់​ដែល​បាន​ស្លាប់​បន្ទាប់ពី​ត្រូវបាន​ជម្លៀសចេញ​ក្រោយ​គ្រោះមហន្តរាយ​នុយក្លេអ៊ែរ​៕ AFP



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114