ព័ត៍មានទាន់​ហេតុការណ៏
Search

ជិះ​ម៉ូតូ​មិន​ប្រកាន់​ស្តាំ ត្រូវ​រថយន្ត​Nissan​បុក​ពេញទំហឹង ​រងរបួស​ធ្ងន់​០៣​នាក់

ឧ​ត្ត​រ​មានជ័យ​ ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង រវាង​( រថយន្ត និង ម៉ូតូ ) ក្នុងទិសដៅ​បញ្ច្រាស​ទិស​គ្នា នៅលើ​ផ្លូវជាតិ​លេខ ២៦២៥ ចន្លោះ​គីឡូម៉ែត្រ​លេខ​៣៦ ~៣៧ កាលពី​វេលា​ម៉ោង​១៣​និង​៣៥​នាទី ថ្ងៃទី​១៨ ខែកញ្ញា ឆ្នាំ​២០១៩ ស្ថិតនៅ​ក្នុងភូមិ ត្រពាំង​តាវ ឃុំ​ត្រពាំង​តាវ ស្រុក​អន្លង់​វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ បណ្ដាល​ឲ្យ​មនុស្ស រង​របួស​ធ្ងន់​ចំនួន​០៣​នាក់។

សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ១-​អ្នកបើកបរ​រថយន្ត ឈ្មោះ ស្រ៊ី​ន ស្រី​តូច ភេទ​ស្រី អាយុ២៧​ឆ្នាំ រស់នៅ ភូមិ​ជាំ​ក្សាន្ត ឃុំ​ជាំ​ក្សាន្ត ស្រុក​ជាំ​ក្សាន្ត ខេត្ត​ព្រះវិហារ បើកបរ​រថយន្ត ម៉ាក់​Nissan ពណ៌ ស ពាក់​ស្លាក​លេខ បាត់ដំបង 2B.2795 សេរី ២០០៥ បើកបរ​ពី​លិចទៅ​កើត។ ២-អ្នកបើកបរ​ម៉ូតូ ឈ្មោះ លឹម ភិន ភេទ​ប្រុស រស់នៅ​ភូមិ​ខ្វាវ​ខាងកើត ឃុំ​រលួស​ ស្រុក​ស្វាយចេក ខេត្ត​បន្ទាយមានជ័យ បើកបរ​ម៉ូតូ ម៉ាក សង់​C 100 ពណ៌​ទំ​ព្រីង ពាក់​ស្លាក​លេខ ភ្នំពេញ 1.G. 3643 បើកបរ ពី​កើ​តទៅ​លិច (​ពាក់មួក​សុវត្ថិភាព​) (​រងរបួស​ធ្ងន់​)។

ចំណែក​អ្នក​រួម​ដំណើរ​ពីរ​នាក់​ ៖ ទី​០១.​ឈ្មោះ ឡេ សុ​ទ ភេទ​ស្រី ( ត្រូវ​ជា​ប្រពន្ធ អ្នក​បើកបរ )(​រង​របួស​ធ្ងន់​)(ពាក់មួក​សុវត្ថិភាព​)។​ ទី​០២​.ឈ្មោះ ពិន សុភ័ណ ភេទ​ស្រី អាយុ១២ឆ្នាំ ត្រូវជា​កូន (​រងរបួស​ធ្ងន់​)(​ពាក់មួក​សុវត្ថិភាព​)។

សមត្ថកិច្ច​បាន​បន្ត​ថា ដោយសារ​អ្នកបើកបរ​ម៉ូតូ​មិន​ប្រកាន់​ស្ដាំ ព្រមទាំង​ស្ថានភាព​ផ្លូវ​កោង ហើយ​មេឃ​មាន​ភ្លៀង​រលឹម ថែមទាំង​ផ្លូវ​ក្រាល​កៅស៊ូ​ផង​នោះ ទើប​ធ្វើ​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ កើត​ឡើង​យ៉ាង​ដូច្នេះ។

ក្រោយពេល​កើតហេតុ កម្លាំង​ជំនាញ​ចរាចរណ៍ ​និង​ប៉ុស្តិ៍​ បាន​ជួយ​លើក​អ្នករបួស​ដាក់​រថយន្ត​សង្គ្រោះ ព្រមទាំង​បាន​ពិនិត្យ​កន្លែង​កើតហេតុ​ធ្វើការ​វាស់វែង។

ក្នុង​នោះ​ដែរ ចំពោះ​វត្ថុតាង​ទាំងសងខាង​ ត្រូវ​បាន​យក​មក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​អន្លង់វែង​ ដើម្បី​រៀបចំ​នីតិវិធី​បន្ត៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114