ព័ត៍មានទាន់​ហេតុការណ៏
Search

គួរ​ឲ្យ​សង្វេគ ព្រះចៅ​អធិការ​វត្ត​ប្រាសាទ​សីមា ​បាន​សុគត​ហើយ កាលពី​ព្រឹកមិញ

ឧត្ដរមានជ័យ ៖ មាន​ហេតុការណ៍​គួរ​ឲ្យ​រន្ធត់​មួយ​បាន​កើតឡើង ដោយ ព្រះចៅ​អធិការ​វត្ត ប្រាសាទ​សីមា ហៅ​វត្ត​អូរ​អង្រែ ក្នុង​ភូមិ​ទួល​ប្រាសាទ ឃុំ​ត្រពាំង​តាវ ស្រុក​អន្លង់វែង ខេត្ត​ឧត្ដរមានជ័យ​ ព្រះ​នាម ឌឿ​ សាវឿន បាន​សុគត កាលពី​វេលា​ម៉ោង​០៧និង​០០​នាទី​ព្រឹក នា​ថ្ងៃទី​១៩ ខែ​កញ្ញា ឆ្នាំ​២០១៩ ក្នុង​ព្រះជន្មាយុ​៥៤​ព្រះវស្សា។

តាម​ប្រភព​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ផង​ដែរ​ថា ព្រះចៅ​អធិការ​វត្ត​ប្រាសាទ​សីមា ហៅ​វត្ត​អូរ​អង្រែ ព្រះ​នាម ឌឿ សាវឿន ព្រះជន្ម​៥៤​ព្រះវស្សា បាន​សុគត​ដោយ​ជំងឺ​គាំងបេះដូង នៅ​ក្នុង​វត្ត ស្ថិតនៅ​ភូមិ​ទួល​ប្រាសាទ ឃុំ​ត្រពាំង​តាវ ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ។

ក្នុង​ហេតុការណ៍​ដ៏​គួរ​ឲ្យ​សង្វេគ​ខាង​លើ​នេះ​ដែរ ត្រូវ​បាន​សមត្ថកិច្ច​ធ្វើ​កោសល្យវិច័យ ​ហើយ​រក​ឃើញ​ថា ព្រះចៅ​អធិការ​វត្ត​ខាងលើ ពិតជា​បាន​សុគត​ដោយ​សារ​ជំងឺ​គាំងបេះដូង​ពិតប្រាកដ​មែន។

បច្ចុប្បន្ន សព​ព្រះចៅ​អធិការ​វត្ត​ខាងលើ ត្រូវ​បាន​ប្រគល់​ជូន​ទៅ​ក្រុម​គ្រួសារ ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114