ព័ត៍មានទាន់​ហេតុការណ៏
Search

សកម្មជន​អាកាសធាតុ​នាង Greta ប្រាប់​សភា​អាមេរិក​ឲ្យ “​ស្តាប់​អ្នកវិទ្យាសាស្ត្រ”

សកម្មជន​វ័យ​ជំទង់​នាង Greta Thunberg បាន​នាំ​ការប្រយុទ្ធ​ប្រឆាំងនឹង​បម្រែបម្រួល​អាកាសធាតុ​របស់ខ្លួន​ទៅកាន់​សភា​អាមេរិក​កាលពី​ថ្ងៃ​ពុធ​ដោយបាន​ទទូច​ដល់​តំណាងរាស្ត្រ​របស់​ប្រទេស​នេះ​ឲ្យ​ចាត់វិធានការ​ជាក់ស្តែង​ដើម្បី​បញ្ចៀស​គ្រោះមហន្តរាយ​បរិស្ថាន។

សកម្មជន​សញ្ជាតិ​ស៊ុយអែត​អាយុ​១៦​ឆ្នាំ​រូបនេះ​ត្រូវបាន​ចូលរួម​ដោយ​អ្នកធ្វើ​យុទ្ធនាការ​ផ្សេងទៀត​ដែល​បាន​និយាយថា ភាពមិនប្រាកដប្រជា​ដែល​បណ្តាលមកពី​ភាព​អសកម្ម​លើ​ការប្រែប្រួល​អាកាសធាតុ​បានធ្វើ​ឲ្យ​មនុស្ស​ជំនាន់​ក្រោយ​មាន​ចម្ងល់​អំពី​ចេតនា​របស់​មេដឹកនាំ​នយោបាយ​នាពេល​សព្វថ្ងៃ។

នាង Thunberg បាន​ទៅដល់​ទីក្រុង​វ៉ាស៊ីនតោន​កាលពី​សប្តាហ៍​មុន​ដែល​នៅ​ទីនោះ​នាង​មាន​ភាព​មមាញឹក​យ៉ាងខ្លាំង​ដូចជា​ការធ្វើ​បាតុកម្ម​នៅមុខ​សេត​វិមាន ជួប​មេដឹកនាំ​ជនជាតិដើម​ភាគតិច​មកពី​តំបន់​អាមេរិក​ខាងត្បូង​និង​ប្រមូលផ្តុំ​នៅ​ជណ្តើរ​របស់​តុលាការ​កំពូល​សហរដ្ឋ​អាមេរិក​ជាមួយ​ក្មេងៗ​ដែល​បាន​ប្តឹង​រដ្ឋាភិបាល​អំពី​ភាព​អសកម្ម។

កាលពី​ថ្ងៃ​ចន្ទ នាង​បាន​អង្គុយ​ជាមួយ​អតីត​ប្រធានាធិបតី​លោក Barack Obama ហើយក៏​ទទួលបាន​ពានរង្វាន់​ពី​អង្គការ​លើកលែងទោស​អន្តរជាតិ​ផងដែរ​។​

ក្នុងការ​បង្ហាញខ្លួន​កាលពី​ថ្ងៃ​ពុធ​នៅ​ចំពោះមុខ​សវនាការ​រួមគ្នា​របស់​គណៈកម្មាធិការ​សភា​ទាំងពីរ​, សារ​របស់​នាង​គឺ​សុភាពរាបសារ​ប៉ុន្តែ​ត្រង់ៗ​។​

នាង​បាន​និយាយ​ដោយ​សំឡេង​ទន់ភ្លន់​ថា “​ខ្ញុំ​មិន​ចង់​ឲ្យ​អ្នក​ស្តាប់​ខ្ញុំ​ទេ ខ្ញុំ​ចង់​ឲ្យ​អ្នក​ស្តាប់​អ្នកវិទ្យាសាស្ត្រ​។ ខ្ញុំ​ចង់​ឲ្យ​អ្នក​រួបរួម​ជាមួយ​វិទ្យាសាស្ត្រ​ហើយ​បន្ទាប់មក​ខ្ញុំ​ចង់​ឲ្យ​អ្នក​ចាត់វិធានការ​ពិត​ប្រាកដ​”​។​

លោក​ប្រធានាធិបតី Donald Trump ត្រូវបាន​គេ​សាកសួរ​ដោយ​បើកចំហ​អំពី​ផលប៉ះពាល់​នៃ​អាកាសធាតុ​ដែល​កំពុង​ផ្លាស់ប្តូ​រហើយ​រដ្ឋបាល​គ​ណ​បក្ស​សាធារណរដ្ឋ​របស់លោក​បាន​លុបចោល​បទ​ប្បញ្ញត្តិ​ជាច្រើន​ក្នុង​ជំនាន់​លោក Obama ដែលមាន​គោលបំណង​កាត់បន្ថយ​ការបំពុល​បរិស្ថាន ការសម្អាត​ផ្លូវទឹក​របស់​សហរដ្ឋអាមេរិក​និង​ការការពារ​ទឹកដី​សហព័ន្ធ​៕ AFP



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114