ព័ត៍មានទាន់​ហេតុការណ៏
Search

លោក Pompeo និយាយថា ការវាយប្រហារ​លើ​រោងចក្រ​ប្រេង​អារ៉ាប៊ីសាអ៊ូឌីត​គឺជា “​ទង្វើ​នៃ​សង្គ្រាម​” របស់​អ៊ីរ៉ង់

កាលពី​ថ្ងៃ​ពុធ រដ្ឋមន្ត្រី​ក្រសួងការបរទេស​សហរដ្ឋអាមេរិក​លោក Mike Pompeo បានធ្វើការ​ថ្កោលទោស​ចំពោះ​ការ​ប្រហារ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ប្រេង​របស់​ប្រទេស​អារ៉ាប់​ប៊ី​សា​អ៊ូ​ឌី​ត​ថា​ជា “​ទង្វើ​នៃ​សង្គ្រាម​” ខណៈដែល​រដ្ឋាភិបាល​ក្រុង​រី​យ៉ា​ដ​បានបង្ហាញ​ភស្តុតាង​ថ្មី​ដែល​ខ្លួន​បាន​និយាយថា​ជាការ​វាយលុក​ដែល​មិនអាច​ប្រកែក​បាន​ដែល​ត្រូវបាន​ឧបត្ថម្ភ​ដោយ​ប្រទេស​អ៊ីរ៉ង់។

ការលើកឡើង​នេះ​ បាន​បង្កើន​ហានិភ័យ​នៃ​ជម្លោះ​កាន់តែ​ធំ​នៅក្នុង​តំបន់​ឈូង​សមុទ្រ​ពែ​ក្ស​បន្ទាប់ពី​ការវាយប្រហារ​ចុង​សប្តាហ៍​លើ​វិស័យ​ឧស្សាហកម្ម​ប្រេង​របស់​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​បានកា​ត់​បន្ថយ​ផលិតផល​ពាក់កណ្តាលរ​បស់​ខ្លួន​ហើយ​កំពុង​វាយលុក​ទីផ្សារ​ថាមពល។

លោក Pompeo បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​នៅលើ​យន្តហោះ​របស់លោក​មុនពេល​ចុះចត​នៅ​ទីក្រុង Jeddah ភាគ​ខាងលិច​ថា “​នេះ​គឺជា​ការវាយប្រហារ​រប​ស់​អ៊ីរ៉ង់​”​។ លោក​បាន​ហៅ​វា​ថា​ជា “​ទង្វើ​នៃ​សង្គ្រាម​។ នេះ​គឺជា​ការវាយប្រហារ​មួយ​ដែល​យើង​មិន​ធ្លាប់​ឃើញ​ពីមុនមក”។

ការអត្ថាធិប្បាយ​របស់​លោក​បាន​កើតឡើង​នៅពេល​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​បានបង្ហាញ​នូវ​អ្វីដែល​ខ្លួន​និយាយថា​ជា​បំណែក​នៃ​ដ្រូ​ន​និង​មី​ស៊ី​ល​ផ្លោង​សរុប​ទាំងអស់​មាន​ចំនួន​២៥​ដែល​បាញ់​លើ​រោងចក្រ​ពីរ​កន្លែង​នៅ​ភាគ​ខាងកើត​ប្រទេស​ដែលជា​ហេតុ​បង្ក​ឲ្យ​មាន​អគ្គិភ័យ​ឆាបឆេះ​។​

អ្នកនាំពាក្យ​ក្រសួងការពារជាតិ​អារ៉ាប៊ីសាអ៊ូឌីត​លោក Turki al-Maliki បាន​និយាយថា “​ការវាយប្រហារ​នេះ​ត្រូវបាន​បាញ់​ចេញពី​ភាគ​ខាងជើង​និង​មានការ​ឧបត្ថម្ភ​គាំទ្រ​ពី​អ៊ីរ៉ង់”។

ក្រុម​ឧទ្ទាម Huthi ដែល​ជាប់ទាក់ទង​នឹង​ទីក្រុង​តេ​អេ​រ៉ង់​ក្នុងប្រទេស​យេ​មែន​បាន​អះអាង​ទទួលខុសត្រូវ​ចំពោះ​ការវាយប្រហារ​នេះ​ ប៉ុន្តែ​ទាំង​ទីក្រុង​វ៉ាស៊ីនតោន​និង​ទីក្រុង​រី​យ៉ា​ដ​បាន​បដិសេធ។

ក្រុម​អ្នកការទូត​នៅ​អង្គការសហប្រជាជាតិ​បាន​និយាយថា អ្នកជំនាញ​ត្រូវបាន​គេ​រំពឹងថា​នឹង​ទៅដល់​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​ដើម្បី​ដឹកនាំ​ការស៊ើបអង្កេត​ជា​លក្ខណៈ​អន្តរជាតិ​មួយ​៕ AFP


TAG

ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114