ព័ត៍មានទាន់​ហេតុការណ៏
Search

នគរបាល​ខេត្ត​កំពង់ចាម ចាប់​ខ្លួន​មនុស្ស​១៥​នាក់ ​ពាក់ព័ន្ធ​បទល្មើស​គ្រឿងញៀន

កំពង់ចាម ៖ ជនសង្ស័យ​១៥​នាក់ ត្រូវ​នគរបាល​ខេត្ត​កំពង់ចាម​ចាប់​ឃាត់ខ្លួន​ ពាក់ព័ន្ធ​ទៅ​នឹង​បទ​ល្មើស​គ្រឿងញៀន ដោយដកហូត​ថ្នាំ និង​វត្ថុតាង​មួយចំនួនទៀត។

ប្រភព​ព័ត៌មាន​ពី​មន្ត្រី​នគរបាល​ខេត្ត​កំពង់ចាម​ប្រាប់​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃទី​១៩ ខែ​កញ្ញា ឆ្នាំ​២០១៩ នៅ​វេលា​ម៉ោង​១៣និង​០០​នាទី នៅ​ចំណុច​ភូមិ​តា​បែក ឃុំ​សំបូរ ស្រុក​បាធាយ ខេត្ត​កំពង់ចាម កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត​កំពង់ចាម ​រួមជាមួយ​ជំនាញ​អធិការដ្ឋាន​នគរបាល​ស្រុក​ជើងព្រៃ និង​ស្រុក​បាធាយ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ ជីវ សេង​រស់ នាយការិយាល័យ បើក​កិច្ចប្រតិបត្តិការ​បង្ក្រាប​ករណី​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ដោយ​ប្រើ​វិធាន​ញុះ​ញង់ ឃាត់ខ្លួន​ជនសង្ស័យ ចំនួន​១៥​នាក់។

ជនសង្ស័យ​ទាំង១៥​នាក់ ដែល​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន ១-​ឈ្មោះ​ចាន់ ដា​រ៉ា ភេទ​ប្រុស ជាតិខ្មែរ អាយុ​២៨​ឆ្នាំ នៅ​ភូមិ​តា​បែក ឃុំ​សំបូរ ស្រុក​បាធាយ ខេត្ត​កំពង់ចាម។ ២-​ឈ្មោះ​ហួត សីហា ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ជាតិខ្មែរ នៅ​ភូមិ​តា​បែក ឃុំ​សំបូរ ស្រុក​បាធាយ ខេត្ត​កំពង់ចាម​។ ៣-​ឈ្មោះ​ខាន់ លីន​ដា ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជាតិខ្មែរ នៅ​ភូមិ​តាំង​គោក ឃុំ​តាំង​ក្រាំង ស្រុក​បាធាយ ខេត្ត​កំពង់ចាម​។ ៤-​ឈ្មោះ​សេង ប៊ុន​រ៉េត ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជាតិខ្មែរ នៅ​ភូមិ​ភ្នំ​ដិ​ល ឃុំ​តាំង​ក្រាំង ស្រុក​បាធាយ ខេត្ត​កំពង់ចាម​។ ៥-​ឈ្មោះ​ហាក់ ឆា​នុ​ន ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជាតិ នៅ​ភូមិ​តាំង​គោក ឃុំ​តាំង​ក្រាំង ស្រុក​បាធាយ ខេត្ត​កំពង់ចាម​។ ៦-​ឈ្មោះ​ចិន ភា​រុណ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជនជាតិ​ខ្មែរ នៅ​ភូមិ​ប្រាសាទ ឃុំ​តាំង​ក្រាំង ស្រុក​បាធាយ ខេត្ត​កំពង់ចាម​។ ៧-​ឈ្មោះ​មី រតនា ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ជន​ជាតិខ្មែរ នៅ​ភូមិ​តាំង​គោក ឃុំ​តាំង​ក្រាំង ស្រុក​បាធាយ ខេត្តកំពង់ចាម។ ៨-ឈ្មោះ​ផាន ភ័ក្រ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជាតិខ្មែរ នៅ​ភូមិ​ជើង​ឆ្នុក ឃុំ​តាំង​ក្រាំង ស្រុក​បាធាយ ខេត្ត​កំពង់ចាម​។ ៩-​ឈ្មោះ​យ៉​ន រដ្ឋ ភេទ​ប្រុស អាយុ​២១​ឆ្នាំ ជាតិខ្មែរ នៅ​ភូមិ​តាំងគោក ឃុំ​តាំង​ក្រាំង ស្រុក​បាធាយ ខេត្ត​កំពង់​ចាម។ ១០-​ឈ្មោះ​មុំ សុខ​បាន ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជនជាតិ​ខ្មែរ នៅ​ភូមិ​តាំង​គោក ឃុំ​តាំង​ក្រាំង ស្រុក​បាធាយ ខេត្ត​កំពង់ចាម​។ ១១-​ឈ្មោះ​ម៉ន និមល ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ជន​ជាតិខ្មែរ នៅ​ភូមិ​តាំងគោក ឃុំ​តាំង​ក្រាំង ស្រុក​បាធាយ ខេត្ត​កំពង់ចាម​។ ១២-​ឈ្មោះ​សម្បត្តិ កុសល ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជាតិខ្មែរ នៅ​ភូមិ​អក​ទៀង ឃុំ​តាំង​ក្រាំង ស្រុក​បាធាយ ខេត្តកំពង់ចាម​។ ១៣-​ឈ្មោះ​សាន ឆៃ​ណា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជាតិខ្មែរ នៅ​ភូមិ​អក​ទៀង ឃុំ​តាំង​ក្រាំង ស្រុក​បាធាយ ខេត្ត​កំពង់ចាម​។ ១៤-​ឈ្មោះ​ជា មករា ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ជាតិខ្មែរ នៅ​ភូមិ​ជើង​ឆ្នុក ឃុំ​តាំង​ក្រាំង ស្រុក​បាធាយ ខេត្ត​កំពង់ចាម​។ ១៥-​ឈ្មោះ​ក​យ វិច ភេទ​ប្រុស អាយុ​២០​ឆ្នាំ ភូមិ​តាំងគោក ឃុំ​តាំង​ក្រាំង ស្រុក​បា​ធាយ ខេត្ត​កំពង់ចាម។

ចំណែក​វត្ថុតាង​ចាប់យក រួមមាន ៖ ម្សៅ​ក្រាម​ពណ៌​ស ចំនួន១៥​កញ្ចប់ (​ធំ​០១​កញ្ចប់​) ទូរស័ព្ទ ចំនួន ០៤​គ្រឿង ម៉ូតូ០៥​គ្រឿង ជញ្ជីង​អេឡិចត្រូនិក​០១ ដាវ​ចំនួន​០១​ដើម និង​ឧបករណ៍​សេព​មួយចំនួន​ទៀត។

ប្រភព​ព័ត៌មាន​ប្រាប់​បញ្ជាក់​ឲ្យ​ដឹង​ថា ពាក់ព័ន្ធ​ទៅ​នឹង​បទល្មើស​គ្រឿងញៀន​នេះ សមត្ថកិច្ច​ខេត្ត​កំពង់ចាម​ កំពុង​ធ្វើការ​ស្រាវជ្រាវ ស៊ើបអង្កេត​បន្ត​ទៀត ដើម្បី​តាម​ចាប់ខ្លួន​បក្ខពួក​ជនសង្ស័យ​យក​មក​ផ្ដន្ទាទោស​តាម​ផ្លូវ​ច្បាប់៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114