ព័ត៍មានទាន់​ហេតុការណ៏
Search

មេធាវី​លោក កឹម សុខា ប្រតិកម្ម​ចំពោះ​ការផ្សាយ​របស់​វិទ្យុ​អាស៊ី​សេរី ដែល​ចូលចិត្ត​ថែម​ល្បោយ​ខុស​ការ​ពិត

ភ្នំពេញ ៖ មេធាវី​ការពារ​ក្តី​ឲ្យ​ លោក កឹម សុខា អតីត​ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រតិ​កម្ម​ចំពោះ​ការផ្សាយ​របស់​វិទ្យុ​អាស៊ី​សេរី ដែល​បាន​មួលបង្កាច់​សំដី​របស់ខ្លួន បន្ទាប់ពី​វិទ្យុ​នេះ​បាន​ធ្វើ​បទ​សម្ភាសន៍ ទាក់ទង​ទៅនឹង​ស្ថានភាព​របស់ លោក កឹម សុខា នា​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​នេះ តែ​ត្រូវ​បាន​វិទ្យុ​នេះ និយាយ​ខុស​ការពិត​ទៅវិញ។

លោកស្រី ម៉េង សុភា​រី បាន​សរសេរ​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​យ៉ាង នេះ​ថា “​អាស៊ី​សេរី ចូលចិត្ត​ថែម​ល្បោយ ខ្ញុំ​ឆ្លើយតប​ការ​សម្ភាសន៍​ត្រឹម​ប៉ុណ្ណេះ​ទេ (​ត្រឹម​មាន​សំឡេង​) តែ​គាត់​ថែម​ល្បោយ​លើ​បទសម្ភាសន៍​ទាំង​មុន និង​ក្រោយ​ទៀត។ ខ្ញុំ​មិនមែន​នំ​បញ្ចុក​ទេ មិនបាច់​ថែម​ល្បោយ​ឡើយ​”។

ចំណែក​លោក មុត ចន្ថា អតីតមន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង​បាន​អះអាងថា គួរតែ​ធ្វើជា​គំរូ​គេ ទើប​អាច​រិះគន់​ដល់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដទៃ ដែល​ផ្សាយ​ព័ត៌មាន​មិន​ពិត ឬ​បំភ្លៃ​ការពិត៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114