ព័ត៍មានទាន់​ហេតុការណ៏
Search

តូច​ចិត្ត​នឹង​ឪពុកម្ដាយ​មិន​ឲ្យ​លុយ​ទិញ​ខោអាវ​ រត់​ទៅ​ចង​.​ក ​សម្លាប់​ខ្លួន

រតនគិរី ៖ យុវជន​ម្នាក់ តូច​ចិត្ត​នឹង​ឪពុកម្ដាយ​មិន​ឲ្យ​លុយ​ទៅ​ទិញ​ខោអាវ​ស្លៀកពាក់​ដើរលេង​នាពេល​បុណ្យ​ភ្ជុំបិណ្ឌ​នឹង​គេ ក៏​សម្រេចចិត្តរ​ត់ទៅ​ធ្វើ​អត្តឃាត​ចង​.​ក​ ស្លាប់​ខ្លួនឯង​ទាំង​នៅ​វ័យក្មេង។

ហេតុការណ៍​បង្ក​ការ​ភ្ញាក់ផ្អើល​នេះ​បាន​កើតឡើង ​កាលពី​វេលា​៨​និង​១០​នាទី​ព្រឹក ថ្ងៃទី​១៩ ខែ​កញ្ញា ឆ្នាំ​២០១៩ កន្លងទៅ ត្រង់​ចំណុច​ខ្ទម​ចាំ​ចម្ការ​មួយ​កន្លែង ស្ថិតនៅ​ក្នុង​ភូមិ​កុយ ឃុំ​ប៉ូ​យ ស្រុក​អូរ​ជុំ ខេត្ត​រតនគិរី។

សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ក្រោយពី​កម្លាំង​ប៉ុស្តិ៍​ឃុំ​ប៉ូ​យ​បាន​ទទួល​ព័ត៌មាន​ពី​ប្រជា​ការពារ​ភូមិ​ថា មាន​ករណី ធ្វើ​អត្តឃាត​ចង​.​ក ​សម្លាប់​ខ្លួនឯង​ ក្រោយមក​កម្លាំង​សមត្ថកិច្ច​ជំនាញ​ បាន​ចុះ​ទៅដល់​ត្រួត​ពិនិត្យ​សាកសព​ឃើញ​ថា​ ពិតជា​ជនរងគ្រោះ​បាន​សម្លាប់​ខ្លួន​ដោយសារ​ធ្វើ​អត្តឃាត​ចង​.​ក ​ខ្លួនឯង​ពិតប្រាកដ​មែន។

សមត្ថកិច្ច​បាន​បន្តថា ជន​រង​ឈ្មោះ ញ៉ា​វ ចន្ទី ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ជនជាតិ​គ្រឹ​ង មុខរបរ​សិស្ស មាន​ទីលំនៅ​ភូមិ​/​ឃុំ​​កើតហេតុ​ខាងលើ។

សមត្ថកិច្ច​បានបញ្ជាក់​ទៀតថា មូលហេតុ​ជនរងគ្រោះ​បាន​ខឹង​សុំ​លុយ​ឪពុកម្ដាយ​ទិញ​ខោអាវ​មិន​បាន​ក៏​គិត​ខ្លី​រត់​ទៅ​សម្រេចចិត្ត​បញ្ចប់ជីវិត​ធ្វើ​អត្តឃាត​ចងក​សម្លាប់​ខ្លួនឯង​តែម្ដង​។

ក្រោយពី​កើតហេតុ​រួច ​កម្លាំង​សមត្ថកិច្ច​ជំនាញ ​បាន​ចុះមក​ត្រួតពិនិត្យ​ ហើយ​បានធ្វើ​កោសល្យវិច័យ​សព ​និង​ធ្វើ​លិខិត​ប្រគល់​សព​ជូនទៅ​ឲ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​ទំនៀមទម្លាប់​បងប្អូន​ជនជាតិដើម​ភាគតិច​គ្រឹ​ង​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114