ព័ត៍មានទាន់​ហេតុការណ៏
Search

ក្មេង​ទំនើង​២​ក្រុម​ ​ ធ្វើ​សកម្មភាព​បង្ក​អសន្តិសុខ​ វាយតប់​គ្នា​នៅ​ទំនប់​បង្ហៀរ​ទឹក វត្ត​ខ្ទុំ​ត្រូវ​បាន​ចាប់​ឃាត់ខ្លួន

ឧ​ត្ត​រ​មានជ័យ ​៖ កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​កូន​គ្រៀល ដឹកនាំ​ដោយ លោក​អនុសេនីយ៍ឯក ប៉ាត គីម នាយ​ប៉ុស្តិ៍ សហការ​ជាមួយ​កម្លាំង​នគរបាល​ចរាចរណ៍​ខេត្ត និង​កម្លាំង​ប្រជា​ការពារ​ភូមិ​ថ្នល់​បត់ បាន​ធ្វើការ​ឃាត់ខ្លួន​ក្មេង​ទំនើង២​ក្រុម មាន​គ្នា​សរុប០៥​នាក់ ដែល​បាន​ធ្វើ​សកម្មភាព បង្ក​អសន្តិសុខ វាយតប់​គ្នា នៅ​កន្លែង​ទំនប់​បង្ហៀរទឹក វត្ត​ខ្ទុំ កាលពី​វេលា​ម៉ោង​១៧​និង​៣០​នាទី​ល្ងាច ថ្ងៃទី​១៩ ខែ​កញ្ញា ឆ្នាំ​២០១៩ នៅ​ចំណុច​ភូមិ​ថ្នល់​បត់ សង្កាត់​កូន​គ្រៀល ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ក្មេង​ទំនើង​ចំនួន​៥​នាក់​ខាងលើ​ដែល​កម្លាំង​យើង​ចាប់​ឃាត់ខ្លួន​នោះ​មាន​ឈ្មោះ​ដូចខាងក្រោម ៖
ទី​១-ឈ្មោះ ហូ សារឿ​ម ភេទ​ប្រុស អាយុ១៩​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ភូមិ​ឈូក សង្កាត់​សំរោង ក្រុង​សំរោង។
ទី​២-ឈ្មោះ តែ ប៊ុន​គីម ភេទ​ប្រុស អាយុ១៩​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ភូមិ​បុរី​រដ្ឋបាល សង្កាត់​សំរោង ក្រុង​សំរោង។
ទី​៣-ឈ្មោះ ឈៀ ច​យ ភេទ​ប្រុស អាយុ១៩​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ភូមិក​ណ្ដែ​ក សង្កាត់​សំរោង ក្រុង​សំរោង។
ទី​៤-ឈ្មោះ ភាព សំណាង ភេទ​ប្រុស អាយុ១៧​ឆ្នាំ មុខរបរ​ជា​សិស្ស រស់នៅ​ភូមិ​ថ្នល់​បត់ សង្កាត់​កូន​គ្រៀល ក្រុង​សំរោង។
ទី​៥-ឈ្មោះ រឿ ស្រី ភេទ​ប្រុស អាយុ១៩​ឆ្នាំ មុខរបរ​កសិករ រស់នៅ​ភូមិ​ថ្នល់​បត់ សង្កាត់​កូន​គ្រៀល ក្រុង​សំរោង។

បច្ចុប្បន្ន ករណីនេះ​កម្លាំង​យើង​បាន​នាំមក​កាន់​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល ធ្វើ​កិច្ចសន្យា​អប់រំ និង​ហៅ​អាណាព្យាបាល​មក​ធានា ដើម្បី​យក​ទៅ​លំនៅដ្ឋាន​វិញ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114