ព័ត៍មានទាន់​ហេតុការណ៏
Search

ឯកឧត្ដម​រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌​ និង​វិចិត្រ​សិល្បៈ និង​មន្ត្រី​ជា​ច្រើន​រូប​ទៀត បាន​អញ្ជើញ​ចុះ​សួរ​សុខ​ទុក្ខ នគរ​បាន​វរៈ​សេនា​តូច​ការពារ​ព្រំដែន​គោក​លេខ​៩០៥

ឧ​ត្ត​រ​មានជ័យ ៖ នៅ​ថ្ងៃទី​២០ ខែកញ្ញា ឆ្នាំ​២០១៩ វេលា​ម៉ោង​១០​និង​៣០​នាទី ​នៅ​ទីបញ្ជាការ​វរ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៩០៥ មានការ​អញ្ជើញ​ចុះ​សាកសួរ​សុខទុក្ខ​ពី​សម្ព័ន្ធ​មេត្រី​ភាព ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ក្រោម​អធិបតីភាព ឯកឧត្ដម សោម សុគន្ធ រដ្ឋលេខាធិការ​ដំណាង​ដ៏​ខ្ពង់ខ្ពស់​ លោកជំទាវ ភឿង ស​កុ​ណា រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ។ ដោយមាន​ការ​អញ្ជើញ​ចូលរួម អម​ដំណើរ​ដោយ ឯកឧត្ដម​ឧត្ដមសេនីយ៍ឯក ភា​ជ ធា មេបញ្ជាការ​រង​គណៈបញ្ជាកា​រ​នគរបាល​ជាតិ​ប្រចាំ​ទិស​ភូមិភាគ​ទី​៤ លោក​ឧត្ដមសេនីយ៍​ត្រី ហង្ស បូរ ស្នងការ​ផែន​នគរបាល​ការពារ​ព្រំដែន​គោក និង​ ឯកឧត្ដម លោកជំទាវ លោក លោកស្រី ប្រតិភូ​អម​ដំណើរ​ជា​ច្រើន​រូប​ទៀត​។

ក្នុងនោះ ​ឯកឧត្ដម​រដ្ឋលេខាធិកា​រ​ប្រចាំការ បាន​នាំយក​គ្រឿង​ឧបភោគ​បរិភោគ និង​ថវិកា​ចែក​ជូន​ដល់​អង្គភាព​វរ​សេនា​តូច​លេខ​៩០៥​ក្នុងនោះ​រួមមាន ​៖
អង្ករ០៦តោន​.​ទឹកត្រី​២០០យួរ​.​ទឹក​ស៊ីអ៊ីវ១០០យួរ​.​ត្រីខ១០កេស​.​មី៨០កេស​.​ស្ករស១០បេ​,ប៊ី​ចេង១០ បេ​.​ប្រេងឆា​២០ កេស​.​បារី៥០សុង។ ថវិកា​សម្រាប់​អង្គភាព​៥,០០០,០០០​រៀល​ មេ​បញ្ជាការ​មួយរូប ២០០,០០០​រៀល​ មេបញ្ជាការរង​០៥​នាក់ ​ក្នុង​ម្នាក់​១០០,០០០​រៀល ​មន្ត្រី​ចំនួន​១៤៥នាក់ ​ក្នុង​ម្នាក់​៦០,០០០​រៀល​ទៀត​ផង​៕​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114