ព័ត៍មានទាន់​ហេតុការណ៏
Search

MCL 2019 ៖ សប្ដាហ៍​ទី​២៣ កំពង់ចាម ប៉ះ​ប៉ូលិស តំណាល​គ្នា​អគ្គិសនី​កម្ពុជា ជួប​គីរីវង់ និង​អង្គ​រថា​យ​ហ្គឺ​រ ប៉ះ សូល​ទី​ឡូ​អង្គរ

​ការប្រកួត​ក្របខ័ណ្ឌ​លី​គ​កំពូល​កម្ពុជា សប្តាហ៍​ទី ២៣ បាន​ចូលមក​ដល់​បន្ត​ទៀតហើយ ដោយមាន​ការប្រកួត​ចំនួន ៣​គូ ពោលគឺ កំពង់ចាម ប៉ះ ក្រុម​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ (​ប៉ូលីស​) ដំណាល​គ្នា​អគ្គិសនី​កម្ពុជា ជួប​គីរីវង់​សុខ​សែន​ជ័យ និង​អង្គ​រថា​យ​ហ្គឺ​រ ប៉ះ សូល​ទី​ឡូ​អង្គរ នៅ​ថ្ងៃ​សៅរ៍ ទី​២១ ខែកញ្ញា ឆ្នាំ​២០១៩​។

កំពង់ចាម ជាមួយ អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ
ក្រុម​ទាំងពីរ​នឹង​ត្រូវ​ប្រកួត​នៅ​កីឡដ្ឋាន​ស្តា​ត​ចាស់ វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល ព្រមទាំង​មានការ​ផ្សាយ​ផ្ទាល់​ដោយ​ទំព័រ ផ្សាយ​ផ្ទាល់​ដោយ​ទំព័រ​ហ្វេ​ស​ប៊ុ​ក កម្ពុ​ជាថ្មី​។

និយាយ​ពី​ស្ថានភាព​ក្រុម​បច្ចុប្បន្ន កំពង់ចាម ស្ថិតនៅ​លេខ​១៣ មាន ៦​ពិន្ទុ ក្រោយ​ប្រកួត​ឈ្នះ​២ មិនដែល​ស្មើ និង​ចាញ់ ២០​លើក ខណៈ​ប្រកួត​ចុងក្រោយ ណាហ្គា​វើ​លដ៍ ៣-០​។ រីឯ​ក្រុម​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បច្ចុប្បន្ន មាន ២៤​ពិន្ទុ ឈរ​លេខ​រៀង​ទី ១១ ក្រោយ​ប្រកួត​ឈ្នះ​៧ ស្មើ​៣ និង​ចាញ់ ១២​ដង ស្រប​ពេល​ដែល​ប្រកួត​ចុងក្រោយ បានឈ្នះ អង្គ​រថា​យ​ហ្គឺ​រ ៤-១​។ ចាំបាន​ថា​ជំនួប​កាលពី​ជើង​ទី​១ រវាង​ក្រុម​ទាំងពីរ គឺ អគ្គស្នងការដ្ឋាន​គរ​បាល​ជាតិ បាន​យកឈ្នះ កំពង់ចាម ដល់​ទៅ ១៤-២​។​

អគ្គិសនី​កម្ពុជា ជាមួយ គីរីវង់​សុខ​សែន​ជ័យ
ក្រុម​ទាំងពីរ​នឹងត្រូវ​ប្រកួត​នៅ​កីឡដ្ឋាន​អគ្គិសនី​កម្ពុជា វេលា​ម៉ោង ៣​និង​៣០​នាទី​រសៀល ដូចគ្នា ដោយមាន​ការផ្សាយ​ផ្ទាល់​តាម Youtube គណៈកម្មការ​ប្រកួត​បា​ល់​ទាត់​ជាតិ​កម្ពុជា​។
​អគ្គិសនី​កម្ពុជា បច្ចុប្បន្ន​កំពុង​ស្ថិតនៅ​លេខ​រៀង​ទី​១២ ក្រោយ​ប្រកួត ២២​ដង ឈ្នះ​៥ ស្មើ​១ និង​ចាញ់​ដល់​ទៅ ១៦​ដង ខណៈ​ប្រកួត​ចុងក្រោយ​ចាញ់ សូល​ទី​ឡូ​អង្គរ ១-០​។ ដោយឡែក​គីរីវង់​សុខ​សែន​ជ័យ បច្ចុប្បន្ន​ឈរ​នៅ​លេខ​៨ ក្រោយ​ប្រកួត ២២​ដង ឈ្នះ​៩ ស្មើ​១ និង​ចាញ់​១២ មាន ២៨​ពិន្ទុ​ក្នុង​ដៃ និង​ប្រកួត​ចុងក្រោយ​បាន​យកឈ្នះ​ភ្នំពេញ​ក្រោ​ន ៣-២​។ ជួប​គ្នា​កាលពី​ជើង​ទី​១ រវាង​ក្រុម​ទាំងពីរ​គឺ អគ្គិសនី​កម្ពុជា ឈ្នះ គីរីវង់​សុខ​សែន​ជ័យ ១-២​។

អង្គ​រថា​យ​ហ្គឺ​រ ជាមួយ សូល​ទី​ឡូ​អង្គរ
​នេះ​ជា​ជំនួប​ដែល​ត្រូវ​បាន​គេ​ចាត់ទុកថា​ជក់ចិត្ត​ជាង​គេ​នៅ​សប្ដាហ៍​ថ្ងៃ​សៅរ៍​នេះ ដ្បិត​ជា​ក្រុម​រួម​ខេត្ត​ជាមួយគ្នា ដោយ​នឹង​ធ្វើឡើង​នៅ​កីឡដ្ឋាន​ខេត្ត​សៀមរាប (​ស្វាយ​ធំ​) វេលា​ម៉ោង ៣​និង​៣០​នាទី​ល្ងាច ដោយមាន​ការផ្សាយ​ផ្ទាល់​តាម​កញ្ចក់​ទូរទស្សន៍ BTV News​។

អង្គ​រថា​យ​ហ្គឺ​រ បច្ចុប្បន្នកំពុង​ស្ថិតនៅ​លេខ​រៀង​ទី​៤ ក្រោយ​ប្រកួត ២២​ដង ឈ្នះ​១២ ស្មើ​៦ និង​ចាញ់ ៤​ដង ខណៈ​ប្រកួត​ចុងក្រោយ​ចាញ់ អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ ៤-១​។ ដោយឡែក​សូល​ទី​ឡូ​អង្គរ បច្ចុប្បន្ន​ឈរ​នៅ​លេខ​១០ ក្រោយ​ប្រកួត ២២​ដង​ដូចគ្នា ឈ្នះ​៧ ស្មើ​៥ និង​ចាញ់​១០ មាន ២៦​ពិន្ទុ​ក្នុង​ដៃ និង​ប្រកួត​ចុងក្រោយ​បាន​ឈ្នះ អគ្គិសនី​កម្ពុជា ១-០​។ ជួបគ្នា​កាលពី​ជើង​ទី​១ រវាង​ក្រុម​ទាំងពីរ​គឺ អង្គ​រថា​យ​ហ្គឺ​រ ឈ្នះ សូល​ទី​ឡូ​អង្គរ ០-៣៕
ម៉េង ហួរ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114