ព័ត៍មានទាន់​ហេតុការណ៏
Search

កុមារ​ក្នុងប្រទេស​អូស្ត្រាលី​និង​កោះ​ប៉ាស៊ីហ្វិក​ចាប់ផ្តើម​ធ្វើ​កូដកម្ម​អាកាសធាតុ​ជាស​កល

កុមារ​នៅ​ក្នុង​ប្រទេស​អូស្ត្រាលី​និង​ប្រជុំ​កោះ​ប៉ាស៊ីហ្វិក​បានចាប់ផ្តើម​ធ្វើ​កូដកម្ម​អាកាសធាតុ​សកល​នៅ​ថ្ងៃ​សុក្រ​ដោយ​ផ្តោត​ការយកចិត្តទុកដាក់​ចំពោះ​ការអំពាវនាវ​របស់​ស​កម្ម​ជន​វ័យ​ជំទង់​នាង Greta Thunberg និង​ទាមទារ​ឲ្យ​មនុស្សពេញវ័យ​ចាត់វិធានការ​ទប់ស្កាត់​គ្រោះមហន្តរាយ​បរិស្ថាន។

ចាប់ពី​ទីក្រុង​ស៊ីដនី​ទៅ​សេ​អ៊ូ​ល​ដល់​សៅ​ប៉ូ​ឡូ​, កុមារ​នឹងមិន​ចូល​សាលារៀន​ឡើយ​សម្រាប់​អ្វីដែល​ត្រូវបាន​គេ​រំពឹងថា​ជាការ​អំពាវនាវ​រួមគ្នា​ដ៏​ធំ​បំផុត​មួយ​ដែល​មិន​ធ្លាប់មាន​ពីមុនមក​នៅក្នុង​ចលនា​មួយ​ដែល​ត្រូវបាន​ជំរុញ​ដោយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ក្រោម hashtag #climatestrike។

ព្រឹត្តិការណ៍​ជាង​៥,០០០​ត្រូវបាន​គ្រោងទុក​នៅ​ទូទាំង​ពិភពលោក​ហើយ​ការប្រមូលផ្តុំ​គ្នា​ដ៏​ធំ​បំផុត​មួយ​គឺ​នៅក្នុង​ទីក្រុង​ញូវយ៉ក​ដែល​នៅ​ទីនោះ​សិស្ស​ចំនួន​១.១​លាន​នាក់​នៅក្នុង​សាលា​រដ្ឋ​ប្រហែល​១,៨០០​កន្លែង​ត្រូវបាន​អនុញ្ញាត​ឲ្យ​គេច​សាលា​។​

ដោយ​ត្រូវបាន​គេ​ដាក់ឈ្មោះថា​ជា​ចលនា “​ថ្ងៃ​សុក្រ​សម្រាប់​អនាគត​”, យុទ្ធនាការ​នេះ​ចង់​ឲ្យ​ក្មេងៗ​នៅ​ជុំវិញ​ពិភពលោក​មាន​តួនាទី​សកម្ម​ជាង​មុន​ក្នុងការ​បញ្ចុះបញ្ចូល​មនុ​ស្ស​ពេញវ័យ​ឲ្យ​យកចិត្តទុកដាក់​កាន់តែខ្លាំង​ក្លា​ចំពោះ​ការប្រែប្រួល​អាកាសធាតុ​។​

ពួកគេ​កំពុង​ទាមទារ​ឲ្យ​អ្នកនយោបាយ​និង​បណ្តា​ក្រុមហ៊ុន​ចាត់វិធានការ​យ៉ាង​ម៉ឺងម៉ាត់​ដែល​ត្រូវការ​ជា​ចាំបាច់​ដើម្បី​បញ្ឈប់​ការឡើង​កម្តៅ​ពិភពលោក​ដែល​អ្នកវិទ្យាសាស្ត្រ​បាន​ព្រមាន​ថា​នឹង​នាំ​ឲ្យ​មាន​មហន្តរាយ​បរិស្ថាន​បើ​ស្ថិតក្រោម​និន្នាការ​នាពេល​បច្ចុប្បន្ន​។​

មួយ​ថ្ងៃមុន​ការធ្វើ​កូដកម្ម ជនជាតិ​ស៊ុយអែត​អាយុ​១៦​ឆ្នាំ​នាង Thunberg ដែល​បាន​ក្លាយជា​និមិត្តរូប​នៃ​ការគ្រប់គ្រង​ភពផែនដី​បាន​ទទូច​ថា ដំណោះស្រាយ​នានា​កំពុង​ត្រូវបាន​គេ​ព្រងើយកន្តើយ​និង​បាន​អំពាវនាវ​ឲ្យ​កុមារ​ធ្វើជា​ម្ចាស់​ដោយ​ខ្លួនឯង​៕ AFP



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114