ព័ត៍មានទាន់​ហេតុការណ៏
Search

ថ្នាក់ដឹកនាំ និង​បុគ្គលិក​ក្រុមហ៊ុន អេ​ជី​ឡូតូ ធ្វើបុណ្យ​កាន់បិណ្ឌ និង​ចែក​អំណោយ​ដល់​កុមារកំព្រា​នៅ​តំបន់​ដាច់ស្រយាល

កំពង់ស្ពឺ​ ៖ ជា​ការ​អបអរសាទរ​ក្នុងឱកាស​ពិធីបុណ្យ​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ​ប្រពៃណី​ជាតិ​យើង ហើយ​ផ្សាភ្ជាប់​ទៅនឹង​វប្បធម៌​ចែករំលែក​របស់​ប្រជាជន​ខ្មែរ​យើង កាលពី​ថ្ងៃទី​១៩ ខែកញ្ញា ឆ្នាំ​២០១៩ ក្រុមហ៊ុន អេ​ជី​ឡូតូ ដែលមាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ និង​បុគ្គលិក​គ្រប់ផ្នែក​របស់​ក្រុមហ៊ុន បានធ្វើ​ពិធីបុណ្យ​កាន់បិណ្ឌ និង​ចែក​អំណោយ​សប្បុរសធម៌​ដល់​កុមារកំព្រា​នៅ​មណ្ឌល​កុមារកំព្រា សមាគមន៍​ក្ដីសង្ឃឹម​នៃ​ជនក្រីក្រ ដែល​ស្ថិតនៅ​ភូមិ​ព្រៃ​ជុំ ឃុំ​ព្រៃ​ជុំ ស្រុក​យុទ្ធ​សាមគ្គី ខេត្ដ​កំពង់ស្ពឺ។

ប្រកបដោយ​សទ្ធា​ជ្រះ​ថា្ល និង​សេចក្ដីសោមនស្ស​រីករាយ ថ្នាក់ដឹកនាំ និង​បុគ្គលិក​គ្រប់ផ្នែក​របស់​ក្រុមហ៊ុន អេ​ជី​ឡូតូ បាន​នាំ​ទ័យ​ទាន គ្រឿង​ឧបភោគ​បរិភោគ និង​បច្ច័យ​ប្រគេន​ដល់​ព្រះ​ស​ង្ឃ​ដែល​គង់នៅ​វត្ដ​ព្រៃ​ជុំ​ផ្ទាល់​តែម្ដង​។

គួរ​បញ្ជាក់​ផងដែរ​ថា វត្ដ​ព្រៃ​ជុំ​នេះ មិនសូវ​ជាមាន​ពុទ្ធបរិស័ទ​ពី​ទីក្រុង ឬ​តំបន់​ឆ្ងាយៗ​បាន​ទៅដល់​នោះទេ ដោយសារតែ​ស្ថានភាព​ផ្លូវ​ធ្វើដំណើរ​មានការ​លំបាក​ខ្លាំង ជាពិសេស​នៅក្នុង​ខែវស្សា​តែម្ដង​។ ដោយ​ទី​អារាម​នេះ​ស្ថិតនៅ​ទី​ដាច់ស្រយាល និង​មិនសូវមាន​ពុទ្ធបរិស័ទ​ពី​តំបន់​ផ្សេង​ទៅដល់ ព្រះសង្ឃ លោក​អាចារ្យ និង​ពុទ្ធបរិស័ទ​ចំណុះ​ជើង​វត្ដ​ព្រៃ​ជុំ​ទាំងអស់​មាន​សេចក្ដីត្រេកអរ រីករាយ​ក្រៃលែង​ពេល​មាន​វត្ដ​មាន​ពុទ្ធបរិស័ទ​ពី​ក្រុមហ៊ុន អេ​ជី​ឡូតូ ដែល​បានធ្វើ​ដំណើរ​ឆ្លងកាត់​ផ្លូវ​លំបាក​ទៅកាន់​ទី​អារាម​វត្ដ​ព្រៃ​ជុំ​នេះ​។

​នៅ​ថ្ងៃ​ដដែល​នោះ ក្រុមហ៊ុន អេ​ជី​ឡូតូ ក៏បាន​រៀបចំ​កម្មវិធី​សប្បុរសធម៌ ដែលមាន​ឈ្មោះថា “Back To School ” នៅ​មណ្ឌល​កុមារ​កំព្រា សមាគម​ក្ដីសង្ឃឹម​នៃ​ជន​ក្រីក្រ ដែលមាន​កុមារកំព្រា​ចំនួន​៤៥ នាក់ ដែល​កំពុងតែ​ខ្វះខាត​ទាំង​ម្ហូបអាហារ និង​សម្ភារៈ​សិក្សា ដែល​ស្ថិតនៅ​ក្នុងភូមិ​ព្រៃ​ជុំ ឃុំ​ព្រៃ​ជុំ ស្រុក​យុទ្ធ​សាមគ្គី ខេត្ដ​កំពង់ស្ពឺ​។ ដោយ​មើលឃើញ​ពី​ភាពលំបាក​របស់​មណ្ឌល​កុមារកំព្រា​នេះ ថ្នាក់ដឹកនាំ និង​បុគ្គលិក​ក្រុមហ៊ុន អេ​ជី​ឡូតូ ក៏បាន​នាំ​សម្ភារៈ​សិក្សា​រួមមាន ឯកសណ្ឋាន​សិស្ស កា​តាប សៀវភៅ និង​សម្ភារៈ​ផ្សេងៗ​ជាច្រើន​ទៀត​ទៅជូន​ដល់​កុមារ ដែល​កំពុង​រស់នៅក្នុង​មណ្ឌលកុមារ​កំព្រា​នេះ​។

លោក នៅ សារ៉ាត់ ជា​នាយក​មណ្ឌលកុមារ​កំព្រា សមាគម​ក្ដីសង្ឃឹម​នៃ​ជនក្រីក្រ បាន​ថ្លែង​ថា មណ្ឌល​របស់លោក​កំពុង​ជួប​ការលំបាក​ខ្លាំង ដោយសារ​មណ្ឌល​ទាំងមូល​ត្រូវ​ផ្គត់ផ្គង់​ដល់​កុមារ​ជាច្រើន ដែល​រស់នៅក្នុង​មណ្ឌល​ផ្ទាល់​រួមមាន​អាហារ សំលៀកបំពាក់ សម្ភារៈ​សិក្សា ថ្នាំសង្កូវ ព្រមទាំង​ការថែទាំ​។ លើសពីនេះទៅទៀត មណ្ឌល​ក៏មាន​ថ្នាក់​សិក្សា​បន្ថែម​ដល់​សិស្ស​នៅក្នុង​មណ្ឌល និង​កុមារ​នៅក្នុង​សហគមន៍​ភូមិ​ព្រៃ​ជុំ​ទាំងមូល ដែលមាន​ចំនួន​ជាង​២០០ នាក់​ផ្សេងទៀត​។ ឆ្លៀត​ក្នុងឱកាស​នេះ លោក សា​រ៉ា​ត ក៏បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់ ក្រុមហ៊ុន អេ​ជី​ឡូតូ ព្រមទាំង​អំពាវនាវ​ដល់​សប្បុសជន​ដទៃ​ទៀត សូម​ផ្ដល់​ជំនួយ​តាម​លទ្ធភាព ដើម្បី​ជួយ​ទ្រទ្រង់​ដំណើរការ​របស់​មណ្ឌល​បន្ដទៅទៀត ក៏ដូចជា​ជួយ​ដល់​កុមារ​ដែល​រស់​នៅ​ក្នុង​មណ្ឌល​ទាំងអស់​។ លេខ​ទំនាក់ទំនង លោកនាយក​មណ្ឌល ០៩៩ ៩៦៧ ៩៦៧​។

ជា​មួយ​គ្នា​នេះដែរ លោក ប៊ី ពុត​ថា​កែវ នាយក​គ្រប់គ្រង​ទូទៅ​របស់​ក្រុមហ៊ុន អេ​ជី​ឡូតូ ក៏បាន​ថ្លែងថា ក្រុមហ៊ុន អេ​ជី​ឡូតូ ជា​ក្រុម​ឆ្នោត​ស្របច្បាប់​នៅ​កម្ពុជា ដែលមាន​កំពុងមាន​ប្រតិបត្តិការ​លក់​ឆ្នោត​កោស​ជាច្រើន​ប្រភេទ​ជា​មួយនឹង​ឱកាស​ឈ្នះ​រង្វាន់​ជាច្រើន​ផ្ដល់ជូន​ដល់​អតិថិជន​របស់​ខ្លួន រហូតដល់​២៥០​លាន​រៀល​។ ក្រុមហ៊ុន អេ​ជី​ឡូតូ ជា​ក្រុមហ៊ុន​ខ្មែរ ដែល​បង្កើតឡើង​ដើម្បី​ជួយ​ដល់​ប្រជាជន​ខ្មែរ​តាមរយៈ​ការ​បង្កើត​ការងារ សេដ្ឋកិច្ច និង​សកម្មភាព​សប្បុរសធម៌​ដើម្បី​រួមចំណែក​ជួយ​ដល់​សង្គម កម្ពុជា ហើយ​ក្រុមហ៊ុន​បេ្ដ​ជ្ញា នឹង​បន្ដសកម្មភាព​ទាំងនេះ​ជា​បន្ដ​ទៅ​ទៀត​។ ក្រុមហ៊ុន អេ​ជី​ឡូតូ ជា​ក្រុមហ៊ុន​ខ្មែរ បង្កើតឡើង​ដើម្បី​ប្រជាជន​ខ្មែរ​៕
កោះ​កែវ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114