ព័ត៍មានទាន់​ហេតុការណ៏
Search

ពានរង្វាន់​សម្តេច​ហ៊ុនសែន ​៖ ចំណាប់អារម្មណ៍​គ្រូ​ព្រះខ័ន​រាជ​ស្វាយរៀង និង ភ្នំពេញ​ក្រោ​ន ក្រោយ​ចប់​ការប្រកួត​

​ក្នុងការ​ប្រកួត​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ពានរង្វាន់​សម្តេច ហ៊ុន សែន លើក​ទី​១៣ ឆ្នាំ​២០១៩ បាន​បញ្ចប់ទៅ​កាលពី​ថ្ងៃទី ១៩ ខែ កញ្ញា​កន្លងទៅ ដោយ​រកឃើញ​ក្រុម​ខ្លាំង ឡើងទៅ​វគ្គ​ផ្តាច់ព្រ័ត្រ គឺ បឹងកេត ដែល​បាន​យកឈ្នះ វិសាខា ៤-០ និង ព្រះខ័ន​រាជ​ស្វាយរៀង ឈ្នះ ភ្នំពេញ​ក្រោ​ន នៅ​វគ្គ​កាត់សេចក្តី​បាល់ ១១​ម៉ែត្រ ៥-៤ ក្រោយ​ស្មើគ្នា ០-០ ។

ជុំវិញ​លទ្ធផល​ជ័យជម្នះ​របស់​ព្រះខ័ន​រាជ​ស្វាយរៀង គ្រូបង្វឹក​សញ្ជាតិ​អៀរ​ឡង់ លោក Cornor Nestor បាន​ថ្លែងថា “ ភ្នំពេញ​ក្រោ​ន​ធ្វើការ​បានល្អ​មែនទែន ជា​ក្រុម​ដែល​ខ្លាំង​មួយ​ដែល​យើង​បាន​ជួប​ក្នុង​រដូវ​កាល​នេះ ហើយ​ការលេង​របស់គាត់​គឺ​ព្យាយាម​ប​ញ្ឍ​ប់​យើង​គ្រប់កន្លែង មួយវិញទៀត​ពេលដែល​ចូលដល់​បាល់​ប៉េ​ណា​ល់​ទី វាបី​ដូចជា​ការចាប់​ឆ្នោត​អញ្ចឹង គ្រប់យ៉ាង​ត្រូវ​ពឹង​លើ​សំណាង ”។

ចំណែក​ឯ​គ្រូបង្វឹក​របស់​ភ្នំពេញ​ក្រោ​ន​វិញ លោក ស៊ុំ វណ្ណា បាន​លើកឡើងថា “ យើង​បាន​សិក្សា​លំអិត​អំពី​ព្រះខ័ន​រាជ​ស្វាយរៀង ច្រើន​មែនទែន ហើយ​ក្តី​បារ​ម្ភ​នៅ​ក្នុង ៩០​នាទី​នេះ គឺ​ការ​ធ្វេសប្រហែស​របស់​កីឡាករ​យើង ព្រោះ​បើសិនជា​ក្រុម​ណាមួយ​ធ្វើ​បានល្អ នឹងមាន​លទ្ធភាព​ឈ្នះ​ជាមិនខាន ហើយ​អ្វីដែល​ខ្ញុំ​ចាប់អារម្មណ៍ គឺ​ក្រុម​ទាំងពីរ​ធ្វើបាន​ល្អ​ក្នុង ៩០​នាទី។ នៅ​ក្នុង​វគ្គ​ប៉េ​ណា​ល់​ទី​វិញ យើង​ឃើញ​ថា ​អ្នកចាំទី​យើង​ជួយសង្គ្រោះ​បាន ១​គ្រាប់​ហើយ តែ​កីឡា​ករទី​៥​របស់​យើង​ធ្វើ​អត់​បានល្អ ” ។

គួរ​ឲ្យ​ដឹង​ថា សម្រាប់​វគ្គ​ផ្តាច់ព្រ័ត្រ ដែល​នឹង​គ្រោង​ធ្វើ​នៅ​ថ្ងៃទី ៩ ខែ វិច្ឆិកា ឆ្នាំ ២០១៩ នឹង​មាន ២​ប្រកួត ដែល​គូ​ទីមួយ ដណ្តើម​ចំណាត់ថ្នាក់​លេខ ៣ រវាង ភ្នំពេញ​ក្រោ​ន ទល់នឹង វិសាខា និង​១​គូ​ទៀត ព្រះខ័ន​រាជ​ស្វាយរៀង ទល់នឹង បឹងកេត នៅ​ពហុ​កីឡដ្ឋាន​ជាតិ៕
ម៉េង ហួរ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114