ព័ត៍មានទាន់​ហេតុការណ៏
Search

AFC U-16 ៖ កម្ពុជា ធ្លាក់​ចេញពី​ពូ​ល​ក្រោយ​បរាជ័យ​ទល់នឹង ជប៉ុន ក្នុង​ប្រកួត​ទី​២

​ក្រុម​ជម្រើសជាតិ​កម្ពុជា​អាយុ​ក្រោម ១៦​ឆ្នាំ បាន​ទទួលរង​បរាជ័យ​ក្នុង​ប្រកួត​ទី​២ ទល់នឹង​ក្រុម​ជម្រើសជាតិ​ជប៉ុន នៅក្នុង​វគ្គ​ជម្រុះ​ពូ​ល J នៃ​ពានរង្វាន់ AFC U-16 Championship 2020 នៅក្នុង​ប្រទេស​ឡាវ។

ក្នុង​វគ្គ​ទី​១​នៃ​ការប្រកួត​កម្ពុជា របូត ៣​គ្រាប់ និង​នៅ​វគ្គ​ទី​២ របូត ៥​គ្រាប់​បន្ថែមទៀត​។ គិត​ត្រឹម​២​ប្រកួត​នេះ កម្ពុជា ប្រកួត​ចាញ់​ទាំងពីរ​ប្រកួត ដោយ​កាលពី​ថ្ងៃទី ១៨ កន្លងទៅ ប្រកួត​ចាញ់ ម៉ាឡេស៊ី លទ្ធផល ៧-០ ។ នៅសល់ ១​ប្រកួត​ទៀត ដែល កម្ពុជា នឹងត្រូវ​ប្រកួត​បិទ​ពូ​ល គឺ​ទល់នឹង​ក្រុម​ម្ចាស់ផ្ទះ​ឡាវ នៅ​ថ្ងៃទី ២២ ខែ កញ្ញា ឆ្នាំ ២០១៩ វេលា​ម៉ោង ៦និង៣០​នាទី​ល្ងាច ។​

​កីឡាករ ១១​នាក់​ដំបូង​របស់​កម្ពុជា​៖ អ្នកចាំទី រឹទ្ធិ លី​ហេង​, ខ្សែការពារ ជួន ពី​លី​, ច័ន្ទ សីហា​, រឹម សូ​ហេង​, ខ្សែបម្រើ ហេង សុវណ្ណ​បញ្ញា​, ហួត ដា​នី​ន​, សា អ៊ូ​សុះ​, អៀវ សុវណ្ណារ៉ា​, ខ្សែប្រយុទ្ធ ណ​ម អាណាន់​, លេង ណូ​រ៉ា និង មុន រឹត ។​

​ពានរង្វាន់​យុវជន​អាយុ​ក្រោម ១៦​ឆ្នាំ ប្រចាំ​ទ្វីបអាស៊ី វគ្គ​ជម្រុះ (AFC U16 Championship Qualifiers 2020) នេះ​បានចាប់ផ្ដើម​ពីថ្ងៃ​ទី​១៨ ដល់​ថ្ងៃទី​២៣ ខែកញ្ញា ឆ្នាំ​២០១៩ ដោយ កម្ពុជា ស្ថិតនៅ​ពូ​ល J ជាមួយ​ម្ចាស់ផ្ទះ​ឡាវ​, ម៉ាឡេស៊ី និង​ក្រុម​ខ្លាំង​ជប៉ុន​។ ការប្រកួត​ក្នុង​វគ្គ​នេះ គឺជា​វគ្គ​ជម្រុះ ដោយ​យកតែ​ក្រុម​លេខ​១ បូករួម​ជាមួយ​ក្រុម​លេខ ២​ល្អ ចំនួន​៥ ប៉ុណ្ណោះ​ទើប​អាច​កក់​កៅអី​ឡើងទៅ​ជុំ​ផ្ដាច់ព្រ័ត្រ​នៅ​ឆ្នាំ​២០២០ ធ្វើឡើង​នៅ​ប្រទេស​សិង្ហ​បុរី​។​

​គួររំលឹកថា ក្នុងការ​ប្រកួត​វគ្គ​ជម្រុះ​ពានរង្វាន់ AFC U-16 Championship កាលពី​ឆ្នាំ ២០១៨ កម្ពុជា ទទួលបាន​ត្រឹម​លេខ​រៀង​ទី ៣ ក្នុង​ពូ​ល I ដោយ​ប្រកួត​ចាញ់ ៣​លើក ឈ្នះ ១ មិនអាច​បន្តទៅ​វគ្គ​បន្ទាប់​ទៀត​បានឡើយ​៕
ម៉េង ហួរ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114