ព័ត៍មានទាន់​ហេតុការណ៏
Search

អាជ្ញាធរ​សុំ​ការ​អធ្យាស្រ័យ​ពី​ប្រជាពលរដ្ឋ​សង្កាត់​ព្រែក​ប្រា ខ​ណៈដែ​លបើក​ការដ្ឋាន​ដាក់លូ​ចំ​ខែវស្សា

ភ្នំ​ពេ​ញ ៖ អាជ្ញាធរ​ខណ្ឌ​ច្បារអំពៅ​បាន​សុំ​ការ​អធ្យាស្រ័យ​ពី​ប្រជាពលរដ្ឋ​សង្កាត់​ព្រែកប្រា ​ខ​ណៈ​ដែល​ការដ្ឋាន​ជីក​ដាក់​លូ​បង្ហូរ​ទឹក​ចំ​ខែវស្សា​។

លោក​ចេង មុនី​រ៉ា អភិបាល​នៃ​គណៈ​អភិបាលខណ្ឌ​ច្បារអំពៅ​បាន​មានប្រសាសន៍ថា​ ដោយ​តម្រូវ​ការជីក​ដាក់​ប្រព័ន្ធ​លូ​បង្ហូរ​ទឹក​ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​ចូល​ភូមិ​អូរអណ្តូង ​សង្កាត់​ព្រែកប្រា​ ដែល​ពុំ​ទាន់​មាន​នៅឡើយ​ម្យ៉ាងទៀត​ ចំ​រដូវវស្សា​ផង​ធ្វើ​ឲ្យ​ផ្លូវបែក​ផុ​ក​បង្ក​ឲ្យ​មានការ​លំបាក​ក្នុង​ការ​ធ្វើដំណើរ​។​ ប៉ុន្តែ​បើ​សិន​ពុំ​មាន​ភ្លៀង​ធ្លាក់​ទេ​គឺ​មិន​លំបាក​ឡើយ។

លោក​ចេង មុនី​រ៉ា បាន​បញ្ជាក់​ទៀត​ថា ​ប្រមាណ​ជាមួយ​ខែ​ទៀត​ ទើប​បញ្ចប់​ការជីក​ដាក់លូ​។ ដូច្នេះហើយ​ ទើប​លោក​សុំ​ការ​អធ្យាស្រ័យ​ពី​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ធ្វើដំណើរ​ទៅ​ប្រកបការងារ​តែង​ប្រឡាក់​ដី​ជាប់​យានយន្ត​។ ប៉ុន្តែ​កាលពីដើម​សប្តាហ៍​កន្លងទៅ​លោក​អភិបាលខណ្ឌ​បាន​យក​គ្រឿងចក្រ​មក​ឈូស​ឆាយ​ពង្រាប​ផ្លូវ​កុំ​ឲ្យ​មាន​ជង្ហុក​តែ​ដោយសារ​មាន​ភ្លៀង​ធ្លាក់​ជាប់​គ្នា​រាល់ថ្ងៃ​បង្ក​ឲ្យ​បែក​ផុត​លំបាក​ក្នុង​ការ​ធ្វើដំណើរ។

ក្នុងឱកាស​រដូវ​បុណ្យកាន់បិណ្ឌ​នេះ​ដែរ ​លោក​អភិបាលខណ្ឌ​ក៏បាន​សុំ​ការ​អធ្យាស្រ័យ​ពី​បងប្អូន​ប្រជាពលរដ្ឋ​ដែល​លំបាក​ក្នុង​ការ​ធ្វើដំណើរ​។​ តែ​ទោះជា​យ៉ាងណា​ក៏​ក្រុមការងារ​បាន​សម្រុក​ធ្វើ​ឲ្យ​រួចរាល់​នៅពេល​ឆាប់ៗ​ខាងមុខ​។

ដោយឡែក​ប្រជាពលរដ្ឋ​វិញ​ពុំ​មានការ​ថ្នាំងថ្នាក់​ឡើយ​ ព្រោះ​ទទួលបាន​លូ​បង្ហូរ​ទឹក​ដែល​ពី​មុនមក​មិនដែល​មាន​ដែល​នាំ​ឲ្យ​លំបាក​រាល់​រដូវវស្សា​ហើយ​ទើប​ឆ្នាំនេះ​អាជ្ញាធរ​ខិតខំ​ដាក់​លូ​បង្ហូរ​ទឹក​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​សប្បាយចិត្ត​ខ្លាំងណាស់​៕
ន​រា



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114