ព័ត៍មានទាន់​ហេតុការណ៏
Search

ទំនិញ​ដាក់​លក់​ហួស​កាលបរិច្ឆេទ​ប្រើប្រាស់​ចំនួន​១៣.៦ គីឡូក្រាម ​នៅ​ផ្សារ​ក្នុង​ក្រោម​ ត្រូវ​បាន​​ដកហូត​ទុក​បំផ្លាញ​ចោល

កំពង់ឆ្នាំង​ ៖​ ទឹកក្រូច ចំនួន​១៨ ដប ស្មើនឹង ១៣.៦ គីឡូក្រាម ដែល​បាន​ដាក់តាំង​លក់ដូរ​ហួស​កាលបរិច្ឆេទ​ប្រើប្រាស់ នៅក្នុង​ផ្សារ​ក្រោម ក្រុង​កំពង់ឆ្នាំង ត្រូវបាន​ក្រុមការងារ​កាំកុងត្រូល រកឃើញ​ដកហូត​ទុក​បំផ្លាញ​ចោល។

ប្រតិបត្តិ​ការ​ចុះ​ត្រួតពិនិត្យ​នេះ​ មន្ត្រី​សាខា​កាំកុងត្រូល​ខេត្តកំពង់ឆ្នាំង​ បានធ្វើ​ឡើង​នៅ​ព្រឹក ថ្ងៃទី​២០ ខែកញ្ញា ឆ្នាំ​២០១៩ ដោយមាន​ការ សហការ​ពី មន្ត្រី​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​និង​អាជ្ញាធរ ចូលរួម​ផងដែរ។

លោក ឈួ​រ ចាន់ថន ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ខេត្តកំពង់ឆ្នាំង បានអោយដឹងថា​ ៖ នៅ​ព្រឹក ថ្ងៃទី​២០ ខែកញ្ញា ក្រុមការងារ​សាខា​កាំកុងត្រូល ​​សហការ​ជាមួយ មន្ទីរ​ពាណិជ្ជកម្ម និង​អាជ្ញាធរ​ដែន បាន​ចុះ ត្រួត​ពិនិត្យ​ទំនិញ​វេច​ខ្ចប់ តាម​ផ្ទះ​លក់ដូរ​ទំនិញ នៅក្នុង​ផ្សារ​ក្រោម និង​តាម​តូប​លក់​ជុំវិញ​ផ្សារ ស្ថិតនៅ​សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ដើម្បី​ស្រាវជ្រាវ ទប់ស្កាត់​ការ ចរាចរណ៍​ទំនិញ​ខូចគុណភាព ក្លែង​បន្លំ​ស្លាក​សញ្ញា ផុតកំណត់​កាលបរិច្ឆេទ​ប្រើប្រាស់ និង​មាន​សារធាតុ​គីមី ហាមឃាត់​ជាដើម។

ចំពោះ​លទ្ធផល​ ដែល​មន្ត្រី​ជំនាញ​បាន​រក​ឃើញ​ក្នុង​កិច្ចប្រតិបត្តិការ​នេះ​ គឺ​បាន​ដកហូត​ ទឹកក្រូច​សរុប​ចំនួន​១៨ ដប ស្មើនឹង ១៣.៦ គីឡូក្រាម ដែល​ជា​ទំនិញ​ដាក់តាំង​លក់ដូរ​ហួស​កាលបរិច្ឆេទ​ប្រើប្រាស់។ នៅក្នុង​ការដកហូត​នេះដែរ មន្ត្រី​ជំនាញ បានធ្វើ​កំណត់ហេតុ​ដកហូត​តាមផ្លូវ​ច្បាប់ យកទៅ​រក្សាទុក​ធ្វើការ​កម្ទេច​ចោល។

ដោយឡែក​ក្រុមការងារ ក៏បាន​ធ្វើការ​ណែនាំ​ដល់​អាជីវករ​ដទៃ​នៅក្នុង​ផ្សារ អោយ​យល់ដឹង និង​ត្រូវអនុវត្ត​អោយ​បាន​ត្រឹមត្រូវ​ទៅតាម​ច្បាប់ ស្តីពី​ការគ្រប់គ្រង​គុណភាព សុវត្ថិភាព លើ​ផលិតផល​ទំនិញ ដោយ​ត្រូវតែ​ជៀសវាង​ការលក់ដូរ​ទំនិញ បង្ក​ផលប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ ដែល​អាច​ប្រឈម​ចំពោះ​មុខ​ច្បាប់ ដែល​ត្រូវ​អោយ​ធ្វើការ​ផាក​ពិន័យ និង​ផ្តន្ទាទោស​ថែមទៀត​ផងដែរ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114