ព័ត៍មានទាន់​ហេតុការណ៏
Search

លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន អញ្ជើញ​ចូលរួម​សូត្រមន្ត ក្នុង​ពិធី​កាន់បិណ្ឌ​ចំនួន​៥​វត្ត​នៅ​ជាយក្រុង​

ភ្នំពេញ​ ៖ លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​-​ព្រឹទ្ធសភា​និង​អធិការកិច្ច បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធីសូត្រមន្ត​កាន់បិណ្ឌ​វេន​ទី​៨​នៅ​ជាយ​រាជធានី​ភ្នំពេញ​ចំនួន​៥​វត្ត​គឺ​វត្ត​ទី​១ ព្រះ​មន្នី​ប្រសិទ្ធ​វង្ស​ ទី​២ អង្គ​សេរី​សួស្ដី ទី​៣​ច័ន្ទ​មុន្នី​វង្ស​ ទី​៤​សុវណ្ណ​វ៉ា​រី​និង​ ទី​៥​ព្រែកប្រា​ ​ នា​ព្រឹក​ថ្ងៃ​០៨​រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព​.​ស​.២៥៦៣ ត្រូវ​នឹង​ថ្ងៃ​ទី​២០ ខែ​កញ្ញា ឆ្នាំ​២០១៩។

ក្នុង​ពិធី​នោះ​ផងដែរ​ក៏មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​ក្រុមការងារ​សហការី ថ្នាក់ដឹកនាំ​ក្រសួង​ខុទ្ទកាល័យ​ព្រមទាំង​ពុទ្ធបរិស័ទ បាន​បូជា​ទៀនធូប​ផា្ក​ភ្ញី​ចំពោះ ព្រះ​រតនត្រ័យ​សមាទាន​សីល ធ្វើ​កិច្ច​នមស្សការ​​បង្សុកូល ​ព្រមទាំង​បាន​នាំ​យក​នូវ​បច្ច័យ​ទេយ្យទាន​គ្រឿងឧបភោគ​បរិភោគ ភេសជ្ជៈ ផ្លែឈើ បាយ​សម្ល​ នំចំណី ជាច្រើន​មុខ​ទៅ​វេរ​ប្រគេន​ព្រះសង្ឃ ដើម្បី​ឧទ្ទិស​នូវ​ផលានិសង្ស​ជូន​ទៅ​ដល់​វិញ្ញាណក្ខន្ធ​បុព្វការី​ជន​មាន​មាតាបិតា​ជីដូន​ជីតា​ញាតិកា​ទាំង​៧​សណ្ដាន។

ជាមួយគ្នានេះ​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយក​រដ្ឋ​ម​ន្រី្ត រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​-​ព្រឹទ្ធសភា​និង​អធិការ​បាន​ថ្លែងថា​ ការធ្វើ​បុណ្យកាន់បិណ្ឌ​នេះ​ដើម្បី​ឧទ្ទិស​ដល់​ដួង​វិញ្ញាណក្ខន្ធ របស់​ឥស្សរជន វីរជន យុទ្ធជន ដែល​បាន​លះបង់​ជីវិត ដើម្បី​បុព្វហេតុ​រំដោះជាតិ និង​ប្រជាជន ពី​របប​ណា​និគម​ចាស់​ថ្មី និង​ពីរ​បប​ប្រល័យ​ពូជ​សាស​ន៍ ប៉ុលពត ហើយ​ជាពិសេស​ជាងនេះទៅទៀត គឺ​ប្រជាជន​ស្លូតត្រង់ ដែល​ទទួល​ទុក្ខ​ទារុណកម្ម​យ៉ាង​ព្រៃផ្សៃ និង​ស្លាប់​យ៉ាង​អយុត្តិធម៌ នៅក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ ដោយ​សូម​ឲ្យ​ដួង​វិញ្ញាណក្ខន្ធ​អ្នក​ទាំងអស់​ឲ្យ​បាន​ទៅកាន់​សុគតិភព កុំបី​ឃ្លៀងឃ្លាត​ឡើយ។

លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយក​រដ្ឋ​ម​ន្រី្ត រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​-​ព្រឹទ្ធសភា​និង​អធិការកិច្ច​បាន​បួងសួង បួងសួង​ថ្វាយព្រះពរ​ជ័យ​ថ្វាយ​ព្រះមហាក្សត្រ ព្រះមហាក្សត្រី ជា​សម្តេចម៉ែ សម្តេច​យាយ សម្តេច​យាយទួត មុនីនាថ សីហនុ និង ប្រគេន​ពរ​ដល់​ព្រះសង្ឃ​គ្រប់​ព្រះអង្គ និង ជូនពរ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ថ្នាក់ដឹកនាំ សមាជិក​ព្រឹទ្ធសភា ថ្នាក់ដឹកនាំ សមាជិក​រដ្ឋសភា ព្រមទាំង​ប្រជាពលរដ្ឋ នៅ​ទូទាំងប្រទេស សូម​ឲ្យ​ជួប​សេចក្តីសុខ សន្តិភាព និង​សេចក្តីចម្រើន​គ្រប់ៗ​គ្នា​ជា​រៀងរហូត៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114