ព័ត៍មានទាន់​ហេតុការណ៏
Search

អាជ្ញាធរ​ខណ្ឌ​សែន​សុខ សង្គ្រោះ​ប្រជាជន​លិចលង់​ផ្ទះសម្បែង​ដោយ​ជំនន់​ភ្លៀង​រាប់សិប​គ្រួសារ

ភ្នំពេញ​ ៖ អភិបាលខណ្ឌ​សែន​សុខ​ បាន​ដឹកនាំ​មន្ត្រី​របស់ខ្លួន​ចុះ​មក​បញ្ជា​គ្រឿង​ចក្រ​ដើម្បី​ជីក​កាយ​ប្រឡាយ​ដាក់​លូ​ធំៗ​បន្ថែម​ទៀត កាលពី​ថ្ងៃ​ម្សិលមិញ​នេះ​(២០​កញ្ញា ២០១៩) ក្រោយពី​បាន​សង្កេតឃើញ​ថា ផ្ទះសម្បែង​ប្រជាជន​ជាច្រើន​រាប់​សិប​ខ្នង​ បាន​រង​ការ​លិចលង់​ដោយ​ជំនន់​ទឹកភ្លៀង។

​ទីតាំង​លំនៅឋាន​របស់​ប្រជាជន​ ដែល​ត្រូវ​បាន​លិចលង់​និង​បាន​កំពុងតែ​ជួយ​ធ្វើ​ការសង្គ្រោះ​នោះ​មាន​ទីតាំងនៅ​ភូមិ​វិមាន​ទ្រង់ សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ​ រាជធានី​ភ្នំពេញ​។

​លោក ម៉ូ​វ ម៉ានិត អភិបាល​នៃ​គណៈ​អភិបាលខណ្ឌ​សែន​សុខ បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​ការ​រំដោះ​ទឹកជំនន់​ចេញពី​លំនៅឋាន​ប្រជាជន​នោះ​ សាលា​ខណ្ឌ​បាន​កាយ​ប្រឡាយ​តាមផ្លូវ​នៅមុខ​ដីឡូត៍​ប្រជាជន​ប្រវែង​១២០​ម៉ែត្រ​ឆ្ពោះ​ទៅ​ប្រឡាយ​មេ​ធំ​ឈ្មោះ សាក់​សំពៅ និង​បាន​ដាក់លូ​ដែល​មាន​មុខកាត់​ទំហំ​ប្រវែង​១,២០​ម៉ែត្រ​។

ប្រជាជន​នៅ​តំបន់​នោះ​ បាន​សម្តែង​ការ​ត្រេកអរ​ចំពោះ​វត្តមាន​របស់​អភិបាលខណ្ឌ​ដែល​បាន​យកចិត្តទុកដាក់​ចំពោះ​ប្រជាជន ​នៅ​ពេល​មានទុក្ខ​លំបាក​ ដូច្នេះ​ដែល​សាក​សមជា​មេដឹកនាំ​មានការ​ទទួលខុសត្រូវ​៕
សឿន



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114