ព័ត៍មានទាន់​ហេតុការណ៏
Search

ព្រឿង សុជាតិ និង លាភ រដ្ឋា ឆ្លង​ផុត​ជុំ​ទី​២ ត្រៀម​ជួប​គ្នា​នៅ​ជុំ​ទី​៣

ការប្រកួត​ជម្រុះ​ដណ្តើមពាន​រង្វាន់​ជើងឯក​TV5 Knock Out Series by K.Cement ទម្ងន់​៦០​គីឡូក្រាម លើស​ង្វៀន TV5 ព្រែកកំពឹស កាលពី​យប់​ថ្ងៃទី​២១​ ខែកញ្ញា​ ឆ្នាំ​២០១៩ ព្រឿង សុជាតិ អ្នក​ប្រដាល់​ក្លិប​កងពលធំ​អន្តរាគមន៍​លេខ​២ និង​លាភ រដ្ឋា អ្នក​ប្រដាល់​ក្លិប​ដី​ឡូត៍​មាន​រិ​ទ្ធ​ខេត្ត​បន្ទាយមានជ័យ បាន​ឆ្លង​ផុត​ជុំ​ទី​២​ហើយ និង​ត្រៀម​ជួបគ្នា​នៅក្នុង​ជុំ​ទី​៣​បន្តទៀត។

ក្នុងការ​ប្រកួត​ជម្រុះ​នៅ​ជុំ​ទី​២ ព្រឿង សុជាតិ ក្លិប​កងពលធំ​អន្តរាគមន៍​លេខ​២ បាន​ប្រើ​ជើង​ទាត់​ចំក​ញ្ចឹ​ង ក អ្នក​ប្រដាល់​ភួង ពិសិដ្ឋ មកពី​ក្លិប​រាជ​សីហ៍​ខេត្ត​រតនគីរី ឲ្យ​សន្លប់​មុន​ស្នូរ​ជួង​បញ្ចប់​ទឹក​ទី​២។

នៅ​ទឹក​ទី​១ ពិសិដ្ឋ ក៏ត្រូវ​អាជ្ញាកណ្ដាល​រាប់​៨​ម្ដង​ដែរ ដោយ​ការ​ទាត់​បែបនេះ តែ​បន្ទាប់មក ​ពិសិដ្ឋ បាន​បន្ត​ការប្រកួត​ទៀត រហូតមក​សន្លប់​ក្នុង​ទឹក​ទី​២។

នៅក្នុង​ការប្រកួត​ទឹក​ទី​២​នោះ ភួង ពិសិដ្ឋ​ហាក់ដូចជា​ធ្វេសប្រហែស​ជាមួយនឹង​ជើង​របស់ ​ព្រឿង​សុជាតិ ធ្វើ​ឲ្យ​សុជាតិ ​មាន​ឱកាស​ទាត់​ចំ​កញ្ចឹង ក បណ្តាល​ឲ្យ​សន្លប់​ក្រោក​លែងរួច​តែម្ដង​។ ភួង ពិសិដ្ឋ ខ្ទាត​ចេញពី​ការប្រកួត​ត្រឹម​ជុំ​ទី​២​នេះ ក្នុងខណៈដែល ​ព្រឿង សុជាតិ ដណ្ដើម​បាន​កៅអី​សម្រាប់​ប្រកួត​ជម្រុះ​នៅ​ជុំ​ទី​៣​បន្តទៀត។

ប្រកួត​ក្នុង​ព្រឹត្តិការណ៍​នេះដែរ លាភ រដ្ឋា​ អ្នក​ប្រដាល់​ក្លិប​ដី​ឡូត៍​មាន​រិ​ទ្ធ​ខេត្ត​បន្ទាយមានជ័យ បាន​ប្រើ​កណ្ដាប់ដៃ​ផ្ដួល​អ្នក​ប្រដាល់​ណា​ម ម៉ូ​រ៉ា​ក់​ ក្លិប​ពន្លឺ​សាមគ្គី​ខេត្តបាត់ដំបង​ឲ្យ​សន្លប់​នៅ​ទឹក​ទី​២​ដែរ។

ណា​ម ម៉ូ​រ៉ា​ក់ ដែលជា​អ្នក​ប្រដាល់​មាន​ថ្វី​ជើង និង ជង្គង់​ល្អ​នោះ​បែរជា​ទៅ​មិន​រួច​ជាមួយ​កណ្ដាប់ដៃ​របស់​លា​ភ រដ្ឋា​ ទៅវិញ។ នៅ​ទឹក​ទី​១ រដ្ឋា ​បាន​ដាល់​ចំ​មុខ​របស់​ម៉ូ​រ៉ា​ក់​ធ្ងន់ៗ​ចំនួន​២​លើក​ ហើយក៏​ត្រូវ​អាជ្ញាកណ្ដាល​រាប់​៨​ចំនួន​២​លើក​ដែរ តែ​ស្នូរ​ជួង​បញ្ចប់​ទឹកបាន​ជួយសង្គ្រោះ​ម៉ូ​រ៉ា​ក់ ​ឲ្យ​មាន​ឱកាស​ប្រកួត​បន្ត​នៅ​ទឹក​ទី​២​ទៀត។

មកដល់​ទឹក​ទី​២​កណ្ដាប់ដៃ​របស់ ​លាភរ​ដ្ឋា បានបញ្ចប់​សកម្មភាព​រប​ស់ណាម ម៉ូ​រ៉ា​ក់​ តែម្ដង​។ ​ម៉ូ​រ៉ា​ក់​បញ្ចប់​បេសកកម្ម​របស់ខ្លួន​ក្នុង​ព្រឹត្តិការណ៍​នេះ​តែត្រឹម​នេះហើយ ក្នុង​ខណៈដែល ​រដ្ឋា​ ត្រៀមខ្លួន​ប្រកួត​ជម្រុះ​នៅ​ជុំ​ទី​៣​បន្តទៀត។ សូមបញ្ជាក់ថា លាភ រដ្ឋា ចង់​ផ្ដួល​ម៉ូ​រ៉ា​ក់ ​តាំងពី​ទឹក​ទី​១​មក​ម្ល៉េះ តែ​មិន​អាច​ធ្វើទៅបាន។

នៅ​ជុំ​ទី​៣ រដ្ឋា​ ត្រូវ​ជួប​ជាមួយ​ព្រឿង សុជាតិ។ សុជាតិ ​និយាយថា រដ្ឋា​ គឺជា​ង​អ្នក​ប្រដាល់​ដែល​គេច​ង់​ជួប​បំផុត​។ រីឯ​លាភ រដ្ឋា ​វិញ ក៏បាន​និយាយ​ដែរ​ថា គេ​ចង់​ជួប​ប្រកួត​តែ​ជាមួយ​អ្នកខ្លាំង​ប៉ុណ្ណោះ គេ​ចាត់ទុកថា​សុជាតិ​ គឺជា​គូប្រកួត​ដ៏​ល្អ​សម្រាប់​រូបគេៗ នឹងធ្វើ​ឲ្យ​បានល្អ​នៅ​ជុំ​ទី​៣។

ការប្រកួត​ជា​មិត្តភាព​ជាមួយ​អ្នក​ប្រដាល់​ថៃ​វិញ​នោះ អ្នក​ប្រដាល់​កម្ពុជា ​រឿ​ម វណ្ណៈ​ក្លិប រាជសីហ៍​ខេត្ត​បន្ទាយមានជ័យ​ត្រូវ​អ្នក​ប្រដាល់​ថៃ រិ​ទ្ធ អា​យ៉ា​រ៉ា (Rith Ayara)​ទាត់​ផ្កាប់​ចាន​ត្រូវ​ចំក​ញ្ចឹ​ង ក បណ្ដាល​ឲ្យ​សន្លប់​មុន​ស្នូរ​ជួង​បញ្ចប់​ទឹក​ទី​១។

ការប្រកួត​រវាង​អ្នក​ប្រដាល់​រួម​ជាតិ​ក្រៅ​ព្រឹត្តិការណ៍​ពានរង្វាន់​វិញ​នោះ ប៉ុក វិបុល​អ្នក​ប្រដាល់​ក្លិប​ទ័ព​ឆ័​ត្រ​យោង​៩១១ បាន​ប្រកួត​ឈ្នះ​អ្នក​ប្រដាល់​សេង សាយ ក្លិប​ពន្លឺ​វិបុល​មាន​រិ​ទ្ធ​ដោយ​ពិន្ទុ​ដាច់។

សេង សាយ ​ត្រូវ​អាជ្ញាកណ្ដាល​រាប់​៨​ចំនួន​២​លើក គឺ​នៅក្នុង​ទឹក​ទី​៣ និង ទឹក​ទី​៤។ ចំណែក ឈិន ជ្រិ​ន អ្នក​ប្រដាល់​ក្លិប​អេ​ភូ​ថង​កីឡា ត្រូវ​ឡុង សុវណ្ណ អ្នក​ប្រដាល់​ក្លិប​សាល​វ័​ន្ត​កីឡា ផ្ដួល​ឲ្យ​សន្លប់​ក្នុង​ទឹក​ទី​១៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114