ព័ត៍មានទាន់​ហេតុការណ៏
Search

រដ្ឋមន្ត្រីការបរទេស​កម្ពុជា ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ​ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា

ភ្នំពេញ ៖ នៅ​វេលា​ម៉ោង​១០និង​៣០នាទី​ព្រឹក ថ្ងៃទី​២៣ ខែ​កញ្ញា ឆ្នាំ​២០១៩ ឯកឧត្ដម​ឧបនាយក​រដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស ​និង​សហ​ប្រតិបត្តិការ​អន្តរជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានទទួល​ជួប​ឯកឧត្ដម MIKAMI Masahiro ឯកអគ្គរាជទូត​ជប៉ុន​តែងតាំង​ថ្មី ដែល​ជំនួប​នេះ បានធ្វើ​ឡើង​នៅ​ទីស្ដីការ​ក្រសួងការបរទេស ហើយ​នៅក្នុង​ជំនួប​នោះ ឯកឧត្ដម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បាន​សម្ដែង​ការ​ស្វាគមន៍​ចំពោះ ​លោក MIKAMI Masahiro ដែល​ត្រូវ​បាន​តែងតាំង​ជា​ឯកអគ្គរាជទូត​នៅ​ព្រះរាជាណាចក្រ​កម្ពុជា និង​បាន​ជូនពរ​ឲ្យ​បេសកកម្ម​កាទូត​នេះ ទទួល​បាន​ជោគ​ជ័យ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114