ព័ត៍មានទាន់​ហេតុការណ៏
Search

លោក ជាវ តា​យ ដឹកនាំ​ប្រតិភូ​សមាជិក សមាជិកា​គណបក្ស​ប្រជាជន​ខេត្ត​កំពត​ចូលរួម​រំលែក​ទុក្ខ​សព​ លោក​ព្រឹទ្ធាចារ្យ ហាយ សូន អតីត​អនុប្រធាន​គណបក្ស​ប្រជាជន​ខេត្ត​កំពត

កំពត ៖ នៅ​រសៀល ថ្ងៃអាទិត្យ ៩​រោច ខែភទ្របទ ឆ្នាំកុរ ព​.​ស​២៥៦៣ ត្រូវ​ថ្ងៃទី​២២ ខែ​កញ្ញា ឆ្នាំ​២០១៩ លោក ជាវ តា​យ ប្រធាន​គណៈកម្មាធិការ​ប្រជាជន​កម្ពុជា​ខេត្ត​បាន​ដឹកនាំ​ប្រតិភូ សមាជិក សមាជិកា គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​កំពត​ចូលរួម សំដែង​ការរំលែក​ទុក្ខ​ជាមួយ​គ្រួសារ​សព លោក​ព្រឹទ្ធាចារ្យ ហាយ សូន អតីត​ជា​អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​កំពត។

លោក​ព្រឹទ្ធាចារ្យ​ហាយ សូន បានទទួល​មរណភាព កាលពី​ថ្ងៃទី​២១ ខែ​កញ្ញា ឆ្នាំ​២០១៩ វេលា​ម៉ោង​៣​និង​២៥​នាទី​រសៀល​ក្នុង​អាយុ​៧៣​ឆ្នាំ​ ដោយ​ជំងឺ​រោគាពាធ​។ សព​លោក​ព្រឹទ្ធាចារ្យ​ហាយ សូន​បាន​តម្កល់​ធ្វើបុណ្យ​តាម​ប្រពៃណី​ព្រះពុទ្ធសាសនា​នៅ​គេហដ្ឋាន​ នៃ​សព ស្ថិតនៅ​ឃុំ​កំពង់ត្រាច​ខាងកើត ស្រុក​កំពង់ត្រាច ខេត្ត​កំពត។

ក្នុងឱកាស​នោះ លោក ជាវ តា​យ ក្នុងនាម​ថ្នាក់ដឹកនាំ និង​ក្នុងនាម​សមាជិក សមាជិកា​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត ព្រមទាំង​ប្រជាពលរដ្ឋ​ទូទាំង​ខេត្ត​កំពត បាន​សម្ដែង​នូវ​សា​មានចិត្ត​ចូលរួម​រំលែក​ទុក្ខ​ជាមួយ​ក្រុម​គ្រួសារ​សព​ដែល​បាន​បាត់បង់​ស្វាមី ឪពុក ជីតា ដ៏​ល្អ​មួយ​រូប​ប្រកបដោយ​ព្រហ្ម​វិហារ​ធម៌ ព្រមទាំង​បាត់បង់​ធនធាន​នៃ​កុលបុត្រ​ខ្មែរ ដ៏​ឆ្នើម​មួយ​រូប​ពោរពេញ​ដោយ​ឆន្ទៈ មនសិការ ក្នុង​ការបម្រើ​បុព្វហេតុ​ជាតិ សាសនា ព្រះមហាក្សត្រ​គ្រប់​កាលៈទេសៈ។

ជាមួយ​ឱកាស​នោះ​ លោក ជាវ តា​យ ក្នុងនាម​ថ្នាក់ដឹកនាំ និង​សមាជិក​សមាជិកា​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត ក៏បាន​នាំយក​បច្ច័យ​ចំនួន​២​លាន​រៀល និង​បច្ច័យ​ឯកឧត្ដម​បណ្ឌិត​ប៉ែន ស៊ីម៉ន ចំនួន​២​លាន​រៀល ដើម្បី​ចូលរួម​បុណ្យ​សព​លោក​ព្រឹទ្ធាចារ្យ ហាយ សូន ផង​ដែរ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114