ព័ត៍មានទាន់​ហេតុការណ៏
Search

ជាង​ធ្វើ​ផ្ទះ​ម្នាក់ បាន​ចង​.​ក សម្លាប់​ខ្លួន ដោយសារ​ទំនាស់​ពាក្យសម្ដី​ជា​ប្រពន្ធ

សៀមរាប ៖ សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជាង​ធ្វើ​ផ្ទះ​ម្នា​ក់​បាន​ចង​.​ក សម្លាប់ខ្លួន​ នឹង​ភ្នាក់ដៃ​ជណ្ដើរ​នៅ​ក្នុង​ផ្ទះ​ខ្លួនឯង ដោយសារ​ស្រវឹងស្រា​ជោកជាំ​ ហើយ​បាន​ឈ្លោះ​គ្នា​ជាមួយ​ប្រពន្ធ។

ហេតុការណ៍​នេះ​កើតឡើង​នៅវេលា​ម៉ោង១២​និង​៤០​នាទី​ រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃទី​២៣ ខែ​កញ្ញា​ឆ្នាំ​២០១៩ ភូមិ​ទី​៣ សង្កាត់​ចុង​ឃ្នៀ​ស ក្រុង​សៀមរាប ខេត្ត​សៀមរាប។

សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា មាន​ករណី​ចង​.​ក​សម្លាប់​ខ្លួនឯង​ដោយ​សព​មាន ឈ្មោះ សេង ហាក់ ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ មុខរបរ​ជាង​ផ្ទះ​រស់នៅ​ភូមិ​ឃុំ​ខាងលើ​បាន​ចង​.​ក នឹង​ភ្នាក់ដៃ​ជណ្ដើរ​ផ្ទះ​របស់​ខ្លួនឯង។

សមត្ថកិច្ច​បន្ត​ថា ពេល​កម្លាំង​ទៅដល់​ប្រពន្ធ​របស់​សព​ឈ្មោះ ថន ថង អាយុ​៤៥​ឆ្នាំ មាន​ទីលំនៅ​ជា​មួយ​គ្នា​ បាន​កាត់​ខ្សែ​ចំណង​សព​ រួច​យក​សព​មក​ទុក​ខាង​ក្រោម​ផ្ទះ​បាត់​ទៅ​ហើយ។

តាម​ការពិនិត្យ​សព​ និង​សាកសួរ​ចម្លើយ ​និង​ប្រមូល​ភស្តុតាង​ជុំវិញ​កន្លែងកើតហេតុ​ឃើញថា ​ជនរង​គ្រោះ​បានធ្វើ​អត្តឃាត​ដោយសារ​ចង​.​ក សម្លាប់​ខ្លួន​ដោយ​ខ្លួនឯង​ពិតប្រាកដ​មែន​។ សមត្ថកិច្ច​បញ្ជាក់​ថា ករណី​នេះ ដោយ​គ្មាន​ពាក់ព័ន្ធ​នឹង​បទល្មើស​អ្វី​ឡើយ​។

សមត្ថកិច្ច​បញ្ជាក់​ទៀត​ថា មូលហេតុ​ដែល​ឈានដល់​ករណីនេះ​បាន​ គឺ​ដោយសារ​ទាស់​ពាក្យសំដី​និង​ប្រពន្ធ​ហើយ​ស្រវឹង​ស្រា​ជាប្រចាំ​។ បច្ចុប្បន្ន​ សព​ ត្រូវ​បាន​សមត្ថកិច្ច​ប្រគល់​ឲ្យ​ក្រុម​គ្រួសារ​យក​ទៅ​តម្កល់​នៅ​វត្តភ្នំ​ក្រោម ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114