ព័ត៍មានទាន់​ហេតុការណ៏
Search

ព្រះខ័ន​រាជ​ស្វាយរៀង នៅ​មិនទាន់​គ្រង​ជើងឯក​លី​គ ក្រោយ​ស្មើគ្នា​ជាមួយ​វិសាខា​

ការប្រកួត​ក្នុង​សប្តាហ៍​ទី ២៣ នៃ​ក្របខ័ណ្ឌ​លី​គ​កំពូល​កម្ពុជា រដូវ​កាល ២០១៩ បានបញ្ចប់​ទៅ​ក្នុង​ថ្ងៃ​ច័ន្ទ ទី​២៣ ខែកញ្ញា ឆ្នាំ​២០១៩​នេះ និង​ឃើញ​ថា ព្រះខ័ន​រាជ​ស្វាយរៀង មិនទាន់​មាន​លទ្ធភាព​ក្នុងការ​គ្រង​ជើងឯក​លី​គ​នៅឡើយ​ដោយ​ស្មើគ្នា​ជាមួយ​វិសាខា ១-១។

លទ្ធផល​ដទៃ​ទៀត​ក្នុង​ការ​ប្រកួត​សប្តាហ៍​ទី​២៣ បឹងកេត ១-១ ណាហ្គា​វើ​ល​, យុវជន​បាទី ២-៤ អាស៊ី​អឺរ៉ុប​, អគ្គិសនី​កម្ពុជា ១-២ គិរីវង់​សុខ​សែន​ជ័យ​, អង្គ​រថា​យ​ហ្គឺ​រ ១-២ សូល​ទី​ឡូ​អង្គរ និង ក្រសួងការពារជាតិ ១-៤ ភ្នំពេញ​ក្រោ​ន។

តាមពិត​ការប្រកួត ២​គូ គឺ ក្រសួងការពារជាតិ ទល់នឹង ភ្នំពេញ​ក្រោ​ន និង វិសាខា ទល់នឹង ព្រះខ័ន​រាជ​ស្វាយរៀង ត្រូវ​បញ្ចប់​កាលពី​ថ្ងៃអាទិត្យ​ទី ២២ ប៉ុន្តែ​ដោយសារតែ​បញ្ហា​មេឃ​ភ្លៀង​ធ្លាក់​ខ្លាំង ជាហេតុ​បណ្តាល​ឲ្យ​ការប្រកួត​លើក​មក​ធ្វើ​នៅ​ថ្ងៃ​ច័ន្ទ​បន្តទៀត។

​ការប្រកួត​ទើប​ដំណើរការ​បញ្ចប់​សប្តាហ៍​ទី ២៣ នៅឡើយ​ទេ ខណៈ​ដែល​ព្រះខ័ន​រាជ​ស្វាយរៀង នៅតែមាន​គម្លាត ៨​ពិន្ទុ ពី​វិសាខា ដដែល ហើយ​ការប្រកួត​នៅសល់ ៣​ប្រកួត​ទៀត​ទើប​បញ្ចប់​ដូចនេះ លទ្ធភាព​ប្រជែង​ពាន​នៅ​មិនទាន់​ជា​ផ្លូវការ​នោះទេ។

​គួរ​បញ្ជាក់​ថា ព្រះខ័ន​រាជ​ស្វាយរៀង​ត្រឹម​សប្តាហ៍​ទី​២៣ បន្ត​កំណត់ត្រា​មិនដែល​បរាជ័យ រួមមាន ឈ្នះ ១៨​លើក ស្មើ ៥ មាន ៥៩​ពិន្ទុ ខណៈដែល វិសាខា ស្ថិតនៅ​លេខ ២ ប្រកួត​ឈ្នះ ១៦​លើក ស្មើ ៨ និង ចាញ់ ៤​លើក មាន ៥១​ពិន្ទុ​។

​តទៅទៀត​ការប្រកួត​លី​គ​កំពូល​កម្ពុជា នឹងត្រូវ​សម្រាក​រហូតដល់​ថ្ងៃទី ២០ ខែ តុលា ឆ្នាំ ២០១៩ ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ ដែល​នឹង​ចូល​មកដល់​ក្នុង​សប្តាហ៍​នេះ និង​ភារកិច្ច​របស់​ក្រុម​ជម្រើស​ជាតិ​កម្ពុជា ដែល​នឹង​ត្រូវ​ប្រកួត​ក្នុង​វគ្គ​ជម្រុះ FIFA World Cup 2022 ដំណាក់កាល​ទី​២ តំបន់​អាស៊ី ពូ​ល C ជាមួយ អ៊ីរ៉ង់ នៅ​ថ្ងៃទី ១០ ខែ តុលា និង អ៊ីរ៉ង់ ថ្ងៃទី ១៥ ខែ តុលា ខាងមុខ​៕
ម៉េង ហួរ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114