ព័ត៍មានទាន់​ហេតុការណ៏
Search

នគរបាល​ក្រសួងមហាផ្ទៃ​ម្នាក់ ​បាញ់សម្លាប់​ខ្លួន​ដោយ​មិនទាន់​ដឹង​មូលហេតុ​

ភ្នំ​ពេ​ញ ៖ តាម​ប្រភព​ព័ត៌មាន​ពី​មន្ត្រី​សមត្ថកិច្ច​ខណ្ឌ​ច្បារអំពៅ​ បាន​ប្រាប់​កម្ពុ​ជាថ្មី​មុន​នេះ​ថា​ កាលពី​ព្រលប់​ថ្ងៃ​ទី​២៣ ​ខែកញ្ញា​ មាន​ករណី​អត្តឃាត​មួយ​បានកើត​ឡើង​ ដែល​ជនរងគ្រោះ​គឺជា​នគរបាល​ក្រសួងមហាផ្ទៃ​។

តាម​ប្រភព​បន្ត​ថា ​ជនរងគ្រោះ​ដែល​បាញ់សម្លាប់​ខ្លួន​នោះ​ឈ្មោះ​សេង សុវណ្ណ ឋា​នៈ វរសេនីយ៍ឯក​មានមុខ​ងារ​ជា​អនុប្រធាន​ការិយាល័យ​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ​ហើយ​ការ​បាញ់​សម្លាញ់​ខ្លួន​ធ្វើឡើង​ក្នុង​រថយន្ត​ផ្ទាល់ខ្លួន​របស់​ជនរងគ្រោះ​ពាក់​ស្លាក​លេខ​និង​ដាក់​ឡូហ្គោ​នគរបាល​។

ប្រភព​បញ្ជាក់​ទៀត​ថា ​ជនរងគ្រោះ​បាន​បាញ់​សម្លាប់​ខ្លួន​ក្បែ​រទីលំនៅ​របស់​ជនរងគ្រោះ​ស្ថិតនៅ​ក្រោយ​បុរី​ប៉េង​ហួត​ ក្នុង​សង្កាត់​និរោធ​ ខណ្ឌ​ច្បារអំពៅ​ រាជធានី​ភ្នំពេញ​។​ មកដល់​នឹង​ពេលនេះ​សមត្ថកិច្ច​កំពុង​តែ​ពិនិត្យ​សព​ និង ​ស្រាវជ្រាវ​រក​មូលហេតុ​ នៃ​ការ​សម្លាប់​ខ្លួន​នេះ​។ ព័ត៌មាន​លំអិត​កម្ពុជាថ្មី​នឹងធ្វើ​ការចុះផ្សាយ​បន្ត​៕​
ន​រា



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114