ព័ត៍មានទាន់​ហេតុការណ៏
Search

អគារ​សាលប្រជុំ​អំណោយ​របស់​ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន ​ជូន​ដល់​កងពលតូច​អន្តរាគមន៍​លេខ​៩ ​ត្រូវ​បាន​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់

ភ្នំពេញ​ ៖ អគារ​សាលប្រជុំ​របស់​កងពល​តូច​អន្តរាគមន៍​លេខ​៩ ​ចំណុះ​ឲ្យ​កងពលធំ​លេខ​៣​ ឈរជើង​នៅ​ភូមិ​សែន​រុងរឿង​ទី​១ ឃុំ​ទឹក​ក្រហម​ស្រុក​ជាំ​ក្សាន្ត ខេត្ត​ព្រះវិហារ​ ដែល​ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្ដេច​អគ្គ​មហា​សេនាបតី​តេ​ជោ​ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង ​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុន រ៉ានី ហ៊ុនសែន ត្រូវបាន​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ កាលពី​ព្រឹក​ថ្ងៃទី​២៦​ខែ​កញ្ញា ឆ្នាំ​២០១៩ ដែល​ឈរជើង​នៅ​ទិស​ជួរមុខ​តំបន់​មុំ​បី កងពលធំ​អន្តរា​គម​ន៏​លេខ​៣ និង​ក៏​ដូច​សួរសុខទុក្ខ​វ​រះ​នគរបាល​ការពារ​ព្រំដែន​លេខ​៧៩៣ ​នៃ​ខេត្ត​ព្រះវិហារ ក្រោម​អធិបតីភាព លោក​ឃួ​ង ស្រេង អភិបាល​ នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ និង​លោកស្រី​ព្រមទាំង​អស់លោក លោកស្រី​ជា​អភិបាល អភិបាលរងខណ្ឌ​ទាំង​១៤,​ប្រធាន និង​អនុប្រធាន​មន្ទីរ​ជាច្រើនរូប​ទៀត។

លោក​ឧត្ដមសេនីយ៍​ទោ ​ឌួង ច​ន្ទ័ មេបញ្ជាការ​កងពលតូច​អន្តរាគមន៍​លេខ​៩ ​បាន​គូស​បញ្ជា្កក់​ថា​ ៖​ជំនួយ ​នៃ​សម្ព័ន្ធ​មេត្រីភាព​រវាង​កងពល​តូច​អន្តរាគមន៍​លេខ​៩ និង​រដ្ឋបាល​រាជធានី​ភ្នំពេញ ត្រូវ​បាន​កងពល​ប្រើប្រាស់​ថែរក្សា​ការពារ​បាន​យ៉ាង​ល្អ ​និង​ចំ​គោលដៅ​បម្រើ​ផល​ប្រយោជន៍​អង្គភាព​ប្រកប​ដោយ​តម្លាភាព​ធ្វើ​ឲ្យ​ម្ចាស់​ជំនួយ​មាន​មោទនភាព និង​រីករាយ​សកម្ម​បន្ត​សម្ព័ន្ធ​មេត្រីភាព​ជាមួយ​អង្គ​ភាព​បន្តទៀត។

លោក​ឧត្ដមសេនីយ៍​ទោ បាន​លើកឡើងថា អស់​រយៈ ពេល​ជាច្រើន​ឆ្នាំ​កន្លងមកនេះ រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​បន្ត​ប្រពៃណី​សម្ព័ន្ធ​មេត្រីភាព​ជាមួយ​កងពល​តូច​អន្តរាគមន៍​លេខ​៩ និង​បណ្ដា​អង្គភាព​ផ្សេងៗ​ទៀត បាន​បន្ត​ការ​ឧបត្ថម្ភ​គាំទ្រ​ទាំង​ស្មារតី និង​សម្ភារៈ​គ្រឿងចក្រ ថវិកា ស្បៀងអាហារ​ជា​ច្រើន​ទៀត។ នាយ​ទាហាន នាយ​ទាហាន​រង និង​ពល​​ទាហាន បានបង្ហាញ​ពី​ការ​ប្ដេជ្ញា​ចិត្ត​យ៉ាង​មុតមាំ​ និង​ដាច់ខាត ​ការពារ​បូរណភាព​ទឹកដី ការពារ​សន្តិភាព​សេចក្តីសុខ​សាន ការ​អភិវឌ្ឍ​,ការពារ​រដ្ឋធម្មនុញ្ញ​,​ការពារ​អង្គ​ព្រះមហាក្សត្រ​,​ការពារ​រាជរដ្ឋាភិបាល​ស្របច្បាប់​ ដែល​កើតចេញពី​ការ​បោះ​ឆ្នោត​ការពារ​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន សែន​ ជា​នាយករដ្ឋមន្ត្រី​ ដោយ​មិន​អនុញ្ញាត​ឲ្យ​ក្រុម​ឧទ្ទាម​ក្បត់ ជាតិ​ដែល​ដឹកនាំ​ដោយ​ទណ្ឌិត​សម រង្ស៊ី មក​បំផ្លាញ​បានជា​ដាច់ខាត​ទោះ​ក្នុង​តម្លៃ​ណា​ក៏​ដោយ។

លោក​ឃួ​ង ស្រេង បាន​លើកសរសើរ​ពី​វីរភាព​ដ៏​អង់អាច​ក្លាហាន​របស់​បងប្អូន​ក​ង​ទ័ព​នៅ​ជួរមុខ​ដែល​បាន​លះបង់​សព្វបែបយ៉ាង​រហូតដល់​អាយុជីវិត​ដើម្បី​ការពារ​បូរណភាព​ទឹកដី សន្តិភាព ភាព​សុខ​សាន្ត​ និង​ការអភិវឌ្ឍ​របស់​ប្រទេសជាតិ​។

កងទ័ព មាន​កាតព្វកិច្ច​ការពារ​រដ្ឋធម្មនុញ្ញ ការពារ​ព្រះមហាក្សត្រ ការពារ​រាជរដ្ឋាភិបាល​ស្របច្បាប់​កើតចេញពី​ការបោះឆ្នោត ការពារ​ស្ថាបនិក​សន្តិភាព ​គឺ​ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ​ហ៊ុន សែន​។​ ប្រឆាំង​ដាច់ខាត​ការ​ញុះញង់ បំផុសបំផុល​របស់​ក្រុម​ឧទ្ទាម​ក្រៅច្បាប់​។​ កងទ័ព​ត្រូវ​យល់​ឲ្យ​បាន​ច្បាស់​ពី​ឧបាយកល​បំផ្លិចបំផ្លាញ​របស់​ទណ្ឌិត​សម រង្ស៊ី​។ កម្ពុជា​កំពុង​មាន​សុខ​សន្តិភាព មានការ​អភិវឌ្ឍន៍ កម្ពុជា​មិនត្រូវ​ការចចារ​សន្តិភាព​ជាមួយ​ក្រុម​ឧទ្ទាម​ក្រៅច្បាប់​នោះទេ ឧទ្ទាម​ក្រៅច្បាប់​មាន​តែ​ទទួលទោស​តាមច្បាប់​ប៉ុណ្ណោះ។

ចំពោះ​អំណោយ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន សែន និង ​សម្តេច​កិត្តិ​រួមមាន​ ៖
១-កងពលធំ​អន្តរាគមន៍​លេខ​៣ ថវិកា​ចំនួន​២០.០០០.០០០ គ្រឿង​ឧបភោគ​បរិភោគ​- មី​ជាតិ​ចំនួន ៣០០ កេស​តូច​- ទឹកត្រី ចំនួន ២០០ យូរ​- ទឹកស៊ីអ៊ីវ ចំនួន​២០០​យូរ​- ទឹកបរិសុទ្ធ​ចំនួន​២០០​កេស​- ស្រា​បៀ ចំនួន ២០០ កេស​- ទឹក​ផ្លែឈើ ចំនួន ១០០ កេស​- ប្រេងម៉ាស៊ូត ១០.០០០ លីត្រ​- នំអន្សម ចំនួនៈ ២.១៤០ ដើម​- សាច់ជ្រូក ចំនួនៈ ១.០៧០ គីឡូក្រាម​- ថ្នាំពេទ្យ ចំនួន ២២​មុខ ស្មើនឹង​ទឹកប្រាក់​ចំនួនៈ ៤.៤០៥.៣៩៤​រៀល​។ ២- កងពលតូច​អន្តរាគមន៍​លេខ ៩ ចំនួន ២០.០០០.០០០៛- សាងសង់​បន្ទប់ទឹក ដាក់លូ និង​ដាក់​ដី​ជុំវិញ​សាលប្រជុំ សរុប​ថវិកា​ចំនួន ៣៩.៥៥០.០០០៛ គ្រឿងឧបភោគ​បរិភោគ​- មី​ជាតិ​ចំនួន ៥០០ កេស​តូច​- ទឹកត្រី ចំនួន ២០០ យូរ​- ទឹក​ស៊ី​អី​វ ចំនួន ២០០ យូរ​- ទឹក​បរិសុទ្ធ​ចំនួន ៣០០ កេស​- ស្រា​បៀ ចំនួន ២០០ កេស​- ទឹក​ផ្លែឈើ ចំនួន ១០០ កេស​- ប្រេងម៉ាស៊ូត ៥.០០០ លីត្រ​- នំអន្សម ចំនួន ៣.៥២៨ ដើម​- សាច់ជ្រូក ចំនួនៈ ១.៧៦៥ គីឡូក្រាម​- ថ្នាំពេទ្យ ចំនួន ២ ២​មុខ ស្មើនឹង​ទឹកប្រាក់​ចំនួន ៤.៤០៥.៣៩៤​រៀល។ ៣- វរៈ​នគរបាល​ការពារ​ព្រំដែន​៧៩៣ ថវិកា​ចំនួន ១០.០០០.០០០​រៀល​។ គណៈបញ្ជាការ​រង​នគរបាលជាតិ​ប្រចាំ​ទិស​ភូមិភាគ​៤ ថវិកា​ចំនួន ១.០០០.០០០​រៀល​គ្រឿង​ឧបភោគបរិភោគ​- មី​ជាតិ​ចំនួន ១០០ កេស​តូច​- ទឹកត្រី ចំនួន ១០០ យូរ​- ទឹក​ស៊ី​អី​វ ចំនួន ១០០ យូរ​- ទឹកបរិសុទ្ធ​ចំនួន ១០០ កេស​- ស្រា​បៀ ចំនួន ៥០ កេស​- ទឹក​ផ្លែឈើ ចំនួន ២៥ កេស​- នំអន្សម ចំនួន ៤២៤ ដើម​- សាច់ជ្រូក ចំនួន ២១២ គីឡូក្រាម​។ ៤- បញ្ជាការដ្ឋាន​អង្គរក្ស ថវិកា​ចំនួន ១០.០០០.០០០​រៀល​គ្រឿង​ឧបភោគបរិភោគ​- មី​ជាតិ​ចំនួន ២០០ កេស​តូច​- ទឹកត្រី ចំនួនៈ ១០០ យូរ​- ទឹកស៊ីអ៊ីវ ចំនួន ១០០ យូរ​- ទឹកបរិសុទ្ធ​ចំនួនៈ ២០០ កេស​- ស្រា​បៀ ចំនួន ១០០ កេស​- ទឹក​ផ្លែឈើ ចំនួន ៥០ កេស​- នំអន្សម ចំនួន ១.០០០ ដើម​- សាច់ជ្រូក ចំនួន ៥០០ គីឡូក្រាម​។ ៥- វត្ត​ឧ​ត្ត​ម​សែន​ជ័យ វត្ត​ប្រាសាទ​ត្រាំ​ព្រាល និង​វត្ត​តេ​ជោ​មានបុណ្យ ក្នុង​១​វត្ត ប្រគេន​បច្ច័យ​ក្នុងឱកាស​បុណ្យ​ភ្ជុំបិណ្ឌ ចំនួន ២.០០០.០០០រៀល​៕
  



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114