ព័ត៍មានទាន់​ហេតុការណ៏
Search

អ្នក​ជំនាញ​អះអាង​ថា ​ការពិនិត្យ​អេកូ​ផ្ទៃពោះ​ច្រើនដង​ ពុំ​មាន​ផលប៉ះពាល់​អ្វី​ដល់​ទារក​ក្នុង​ផ្ទៃ​និង​ម្តាយ​ឡើយ

ភ្នំពេញ​ ៖​ វេជ្ជបណ្ឌិត​ឯកទេស​ជំនាញ​ផ្នែក​ខាង​អេកូ​សាស្ត្រ​បាន​ឲ្យ​ដឹងថា​ ការពិនិត្យ​អេកូ​សាស្ត្រ ពុំមាន​ផលប៉ះពាល់​អ្វី​ឡើយ​ដល់​ទារក​ក្នុង​ផ្ទៃ និង​អ្នក​ម្តាយ ទោះបី​មានការ​ពិនិត្យ​ច្រើនដង​ក៏ដោយ​។

យោង​តាម​ផេ​ក​ហ្វេ​ប៊ុ​ក​ជា​ផ្លូវការ​របស់​អ្នក​វេជ្ជសាស្ត្រ​វ័យក្មេង​បាន​ឲ្យ​ដឹង​ថា ​ជាធម្មតា​អ្នក​ម្តាយ​ត្រូវ​ពិនិត្យ​អេកូ​សាស្ត្រ ឲ្យ​បាន ៥​ដង ទៅតាម​ការ​ណាត់​ជួបរ​បស់​វេជ្ជបណ្ឌិត​ជំនាញ ប៉ុន្តែ​បើ​សិន​ក្នុង​ករណី​ណាមួយ​មិនធម្មតា អ្នក​ត្រូវ​ពិនិត្យ​បន្ថែម​ទៀត​ទៅតាម​ស្ថានភាព​ជាក់ស្តែង​។

ការពិនិត្យ​អេកូ​សាស្ត្រ​ឲ្យ​បាន ៥​ដង​នេះ គឺមាន​សារៈសំខាន់​ទៅតាម​អាយុ និង​ការវិវត្តន៍​របស់​ទារ​ក​ក្នុង​ផ្ទៃ​៖១) លើក​ទី​១ (​នៅពេល​បាត់​រដូវ​) តើ​កូន​ស្ថិតនៅក្នុង ឬ​នៅក្រៅ​ស្បូន​?​ទារក​កំពុង​វិវត្តន៍ ឬ​ឈប់​វិវត្តន៍​?

២) លើក​ទី​២ (១២​សប្តាហ៍ – ១៥​សប្តាហ៍​)៖​តើ​កូន​តែមួយ ឬ​ភ្លោះ​? (​ភ្លោះ​អាច ២ ឬ ៣ ឬ ៤) ដើម្បី​កំណត់​ថ្ងៃ​បង្ក​កំណើត និង​ថ្ងៃ​គ្រប់​ខែ វាស់​កម្រាស់​កញ្ចឹងក​កូ​ន (clarté nucale) និង​ពិនិត្យ​រក trisomie 21 ភាពមិន​ប្រ​ក្រ តី​របស់​ទារក (malformation): សន្ទះ​ទ្រូង​ចំហ (hernie diaphragmatique) ពោះវៀន​ចេញ​ក្រ​(laparoschisis)

ទារក​អត់​លលា​ដ៏​ក្បាល (anencéphalie) តើ​ជា​កូន​ពង (​កូន​ដែល​មិនមាន​រូបរាង​ជា​ទារក grossesse môlaire) ឬ​កូន​ធម្មតា​កំណត់​ភេទ​កូន ស្រី ឬ ប្រុស​។

៣) លើក​ទី​៣ (២៣​សប្តាហ៍ – ២៥​សប្តាហ៍​)៖​ជា​អំឡុង​ពេលដែល​អេកូ​សាស្ត្រ​មើល​លម្អិត នូវ​គ្រប់​សរីរាង្គ​របស់​ទារ​ក​:- ខួរក្បាល (​មានទឹក​ក្នុង​ខួរក្បាល​។​ល​។​)- មុខ មាត់ ភ្នែក ច្រមុះ ត្រចៀក កន្លើត (​មាត់​ឆែប​។​ល​។​)- បេះដូង (​បេះដូង​ប្រហោង​។​ល​។​)- សួត ថ្លើម ក្រលៀន ក្រពះ ពោះវៀន ផ្លោក​នោម (​ពេញលក្ខណៈ​។​ល​។​)
– ឆ្អឹងខ្នង សន្ទះ​ទ្រូង (hernie diaphragmatique)- អវយវៈ (​លើស ឬ​ខ្វះ​)៤) លើក​ទី​៤ (៣៣​សប្តាហ៍ – ៣៥​សប្តាហ៍​)- ការលូតលាស់ និង​សុខភាព​ទារក​- ទម្រង់ និង​ទម្ងន់​កូន​- ទីតាំង​របស់​សុក​- បរិមាណ​ទឹកភ្លោះ​
– បញ្ហា​ផ្សេងៗ​ទៀត​ដែល​អាច​កើតមាន​ចំពោះ​ទារក​៥) លើក​ទី​៥ (​ដល់​ថ្ងៃ​កំណត់​សម្រាល​ហើយ មិន​ឈឺពោះ​សម្រាល​)៖- តាមដាន​សុខភាព​កូន (​កូន​ខ្សោយ​។​ល​។​)- តាមដាន​ទឹកភ្លោះ (​អស់​ទឹកភ្លោះ ទឹកភ្លោះ​តិចពេក ច្រើនពេក​។​ល​។​)

​ដូចនេះ​ការពិនិត្យ​អេកូ​ផ្ទៃពោះ​ចំពោះ​ស្ត្រី​មានគភ៌ មាន​សារៈសំខាន់​ណាស់​ក្នុង​ការតាមដាន​ការវិវត្តន៍​សរីរាង្គ និង​ដឹង​ពី​ជំងឺ​ផ្សេងៗ​របស់​ទារក​ដែល​នៅក្នុង​ផ្ទៃ​៕
សំអឿន



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114