ព័ត៍មានទាន់​ហេតុការណ៏
Search

សហព័ន្ធ​ បង្ហាញ​បញ្ជី​ឈ្មោះ​បឋម​ក្រុមបាល់ទាត់​ជម្រើស​ជាតិ​ក្នុង​សាល

សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​ បានបង្ហាញ​បញ្ជី​ឈ្មោះ​បឋម​កីឡាករ​ជម្រើសជាតិ​បាល់ទាត់​ក្នុង​សាល​(Futsal)​ហើយ​ ដើម្បី​ត្រៀម​ចូលរួម​ប្រកួត​ពានរង្វាន់​បាល់ទាត់​ក្នុង​សាល ជ្រើសរើស​ជើងឯក តំបន់​អាស៊ីអាគ្នេយ៍ ( 2019 AFF Futsal Championship ) នៅ​ចុងខែ​តុលា នេះ។

បញ្ជី​ឈ្មោះ​បឋម ដែលមាន​កីឡាករ​សរុប​ចំនួន ២៥​រូប សុទ្ធតែជា​កីឡាករ​ដែល​មកពី​ក្លឹប​បាល់ទាត់​អាជីព​ក្នុង​ពានរង្វាន់​បាល់ទាត់​ក្នុង​សាល​ថ្នាក់ជាតិ​ហើយ​ចំនួន​២៥​រូបនេះ ​នឹងត្រូវ​ជម្រុះ​មក​នៅ​ត្រឹម ១៦​នាក់​ចុងក្រោយ។

សូមបញ្ជាក់​ផងដែរ​ថា ពានរង្វាន់​បាល់ទាត់​ក្នុង​សាល​ជ្រើសរើស​ជើងឯក​ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍ ( 2019 AFF Futsal Championship ) ឆ្នាំ​២០១៩ នេះ ធ្វើឡើង​នៅ​ប្រទេស​វៀតណាម ដោយ​កម្ពុជា ស្ថិត​នៅ​ពូ​ល A ជាមួយ ថៃ​, មី​យ៉ាន់​ម៉ា និង​ទី​ម័​រ​ខាងកើត ខណៈ​ពូ​ល B មាន​ម្ចាស់ផ្ទះ​វៀតណាម​,​ឥណ្ឌូនេស៊ី​, ម៉ា ឡេ​ស៊ី​និង​អូស្ត្រាលី ដែល​ការប្រកួត​នឹង​ចាប់ ផ្ដើម​ពីថ្ងៃ​ទី​២១ ដល់​ថ្ងៃទី​២៧ ខែ​តុលា ឆ្នាំ​២០១៩។ នេះ​ជា​ឆ្នាំ​ទី​២​ហើយ ដែល​កម្ពុជា​ត្រឡប់មក​ចូល រួម​ពានរង្វាន់​នេះ​ជាថ្មី​ក្រោយ​ខកខាន​អស់​ជាច្រើន​ឆ្នាំ ចាប់តាំងពី​ឆ្នាំ​២០១៣ មក៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114