ព័ត៍មានទាន់​ហេតុការណ៏
Search

តារា​កំពូល​ទើស ម៉ៃ សុគន្ធ ចេញ​សារ​ផ្លែផ្កា​ជូន​នាយ តាក់ស៊ី ដែល​ទើប​ទិញ​ឡាន​ថ្មី​តាមរយៈ​ការ​រៃ​អង្គាស​ប្រាក់

ភ្នំពេញ ៖​ តារា​ចម្រៀង​ប្រុស​លោក ម៉ៃ សុគន្ធ កាលពី​ថ្មីៗ​នេះ​ បានធ្វើការ​Live​ វីដេអូ​រិះគន់​យ៉ាង​ចាស់​ដៃ​ ដោយនិយាយ​បញ្ឆិតបញ្ឆៀង​ផ្លែផ្កា​ដល់​តារា​កំប្លែង​ម្នាក់​ដែល​ត្រូវបាន​គេ​ដឹងថា​ជា​នាយ តាក់ស៊ី​ជុំវិញ​ករណី​នៃ​ការទិញ​រថយន្ត​ថ្មី​តាមរយៈ​ការ​រៃអង្គាស​ប្រាក់​ពី​សំណាក់​សប្បុរសជន ​និង​មិត្តភ័ក្ដិ​មួយចំនួន​ដែល​ឃើញ​ពី​ការ​អាណិត​។​

បើ​ផ្អែក​តាម​វីដេអូ​Live​ របស់លោក ម៉ៃ សុគន្ធ បាន​និយាយ​រៀបរាប់​បែបនេះ​ថា ​ខ្ញុំ​សូម​ទើស​បន្តិច​និយាយ​ទៅកាន់​សិល្បករ​ខ្មែរ​ម្នាក់​ដោយហេតុថា​ពេល​ឈឺ​ក៏​រៃអង្គាស​លុយ ទិញ​ឡាន​ក៏រៃអង្គាស​លុយ ពេល​ឡាន​ខូច​ក៏​រៃអង្គាស​លុយ​។ ​ហើយ​បើ​ដឹងថា ​ខ្លួនឯង​គ្មាន​លទ្ធភាព​ក្នុងការ​ជិះឡាន​ទេ​ កុំ​ជិះ​ធ្វើ​អ្វី ជិះ​ចាន​ទៅ​ល្អ​ជាង នេះ​និយាយ​ទៅកាន់​តារា​កំប្លែង​ម្នាក់។

តារាចម្រៀង​កំពូល​ទើស ​លោក ម៉ៃ សុគន្ធ និយាយ​បន្តទៀតថា​ មានរឿង​អ្វី​បន្តិច​ក៏​រៃអង្គាស​ ហើយ​បើ​ដឹងថា​ខ្លួនឯង​អត់​សមត្ថភាព​ជិះឡាន​ទេ​ខំប្រឹង​ជិះ​ធ្វើ​អ្វី ?​ដូច្នេះ​កុំ​យក​វប្បធម៌រៃអង្គាស​​នេះ​មក​ដាក់​មុខ​ ឬ​យកឈ្មោះ​សិល្បៈ​មក​ប្រើ ព្រោះ​បើ​ដឹងថា​ខ្លួនឯង​គ្មាន​សមត្ថភាព​ជិះ​ឡាន​នោះ​។ ​ដោយសារ​ខ្លាច​ថ្ងៃក្រោយ​ពេល​ឡាន​ខូច ​ឬ​អស់​សាំង​ប្រកាស​រៃអង្គាស​​ទៀត​….​ឈប់​បាន​ឈប់​ទៅ​វប្បធម៌​បែប​នេះ​នោះ​។​

បើទោះបី​ជាការ​Live​វីដេអូ​របស់​តារាចម្រៀង​ លោក ម៉ៃ សុគន្ធ មិនបាន​បញ្ជាក់ ​ឬ​បញ្ចេញ​ឈ្មោះថា​តារា​កំប្លែង​រូបនោះ​ជាន​ណាក៏ដោយ​ ប៉ុន្តែ​តាមរយៈ​នេះ ​ត្រូវបាន​ទស្សនិកជន​ និង​គាំទ្រ​ជាច្រើន​លើក​យក​ហេតុផល​ដូចៗ​គ្នា​ថា​ លោក ម៉ៃ សុគន្ធ រិះគន់​នេះ ​គឺ​សំដៅ​ទៅលើ​តារា​កំប្លែង​នាយ តាក់ស៊ី ព្រោះ​កាលពី​ថ្មីៗ​នេះ​ នាយ តាក់ស៊ី ទើប​ទទួលបាន​រថយន្ត​មួយគ្រឿង​តម្លៃ​ជាង​៤​ពាន់​ដុល្លារ ​ខណៈ​ដែល​លុយ​ទិញ​រថយន្ត​នោះបាន​មកពី​ការ​រៃអង្គាស​​របស់​សប្បុរសជន៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114