ព័ត៍មានទាន់​ហេតុការណ៏
Search

តារា​ហ្វេ​ស​ប៊ុ​ក​សិច​ស៊ី ប៊ី​យ៉ូ​បូ បញ្ចេញ​ប្រតិកម្ម​រឿង​លក់​កាបូប​ក្លែងក្លាយ​ផ្អើល​ហ្វេ​ស​ប៊ុ​ក

​ភ្នំពេញ ​៖​ ខណៈដែល​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ប៉ុន្មាន​ថ្ងៃនេះ​កំពុងតែ​មានការ​កក្រើក ​និង​បង្ហាញ​ការមិន​ពេញចិត្ត​ករណី​លក់​កាបូប​ក្លែងក្លាយ​ ហើយ​បែរជា​និយាយថា​ ជា​កាបូប​ពិត​(Original)​ចេញពី​ក្រុមហ៊ុន​នោះ​ ក៏​ស្រាប់តែ​តារា​ហ្វេ​ស​ប៊ុ​ស៊ិ​ច​ស៊ី​សម្បូរ​សាច់​ស​ជាមួយ​ដើមទ្រូង​មូលក្លុំ ​កញ្ញា ហាង លីន​ដា ហៅ ប៊ី​យ៉ូ​បូ បាន​ចេញមុខ​រិះគន់​ និង​ពន្លះ​ចាស់ដៃ​ផ្អើល​ពេញ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក។

តារា​ហ្វេ​ស​ប៊ុ​ក​ស្រី​ កញ្ញា Bee Yobo Bee ទោះបីជា​ធ្វើការ​Live​វីដេអូ​និយាយ​រិះគន់​ដោយ​ពុំបាន​បញ្ចេញ​ឈ្មោះ​អ្នកលក់​កាបូប​ក្លែង​ក្លាយ​ជូន​ដល់​អតិថិជន​ខ្លួន​ក៏ពិតមែន​។ ប៉ុន្តែ​ត្រូវបាន​គេ​ដឹង​យ៉ាង​ច្បាស់​ថា ការរិះគន់​របស់​នាង​ពេលនេះ ​គឺ​គោលបំណង​ចង់​សំដៅ​ទៅលើ​បុគ្គល​រូប​ណា​ហើយ​ ខណៈ​រឿងនេះ​កំពុង​កក្រើក​រឿងអាស្រូវ​លក់​កាបូប​ដែលជា​របស់​មិន​សុទ្ធ​។​ ម្យ៉ាងទៀត​នាង​ចាត់ទុកថា​បុគ្គល​ទាំងនោះ​កំពុង​ឆបោក ​និង​រំលោភ​លើ​សេចក្ដីទុកចិត្ត​របស់​អតិថិជន​ ដោយ​បោក​មហាជន​ថា​លក់​កាបូប​សុទ្ធៗ​ពី​ក្រុមហ៊ុន​មួយ​ទឹក ​ប៉ុន្តែ​ការពិត ​គឺ​សុទ្ធតែជា​របស់​ក្លែងក្លាយ​ទៅវិញ​។

កញ្ញា Bee Yobo Bee បាន​បន្តទៀតថា ​បុគ្គល​រូបនោះ​ កំពុង​ភូត​កុហក​មហាជន​ថា ​ខ្លួន​ទិញ​កាបូប​ពី​ក្រុមហ៊ុន​មក​ប្រើ​ក្នុងតម្លៃ​ប៉ុន្មាន​ពាន់​ដុល្លារ​ឯណោះ ​ហើយ​ប្រើ​បានតែ​ម្ដង ឬ ពីរដង​ក៏​សម្រេច​លក់​វិញ​តែ​តាម​ការពិត​កាបូប​ដែល​ប្រកាសថា ​គឺជា​របស់​ដើមពី​រោងចក្រ​ធំ​នោះ ​គឺ​សុទ្ធ​សឹង​តែ​ជា​កាបូប​ក្លែង​ក្លាយ​។​ អ្វីដែល​នាង​ឈឺចិត្ត​ទៀត​នោះ​ គឺ​ពួកគេ​ថែមទាំង​យក​បុរស​ជា​ជនជាតិ​បរទេស​ម្នាក់​ ដើម្បី​ឆបោក​ប្រជាជន​ខ្មែរ​ក្នុង​មុខរបរ​នេះ​ទៀតផង​។

នាង​បញ្ជាក់ទៀតថា​ ខ្លួន​មិនអាច​នៅ​ស្ងៀម​បានទេ ​នៅពេល​ឃើញ​អ្នកទិញ​កាបូប​ពី​អ្នកលក់​ទាំង​នោះ​ចាញ់បោក​ស្រស់ៗ​ ដោយ​កាបូប​សុទ្ធតែ​ស្បែ​ក​កូ​ពី​ ហើយ​បែរជា​ឆបោក​មហាជន​ថា​របស់​សុទ្ធ​ហើយ​លក់​តម្លៃ​កប់​ពពក​។​ លើសពីនេះ ​អ្វីដែល​នាង​ទទួលយក​មិនបាន​ គឺ​ការ​ឆបោក​ ដោយ​ថា​ទៅ​ក្រុមហ៊ុន​ម្ដង​ទិញ​អស់​រាប់សែន​ដុល្លារ​ ប៉ុន្តែ​ការពិត​ គឺ​ច្បាប់​ក្រុមហ៊ុន​មិនអាច​ទិញ​ម្ដង​បាន​១០​ម្ភៃ​កាបូប​យកមក​ផ្សាយ​លក់​បែបនេះ​បានទេ​។ ​ខណៈ​នេះដែរ ​ពួកគេ​ពេលនេះ​បានត្រឹមតែ​ប្រកែក​ និង​ថា​អ្នកចោទ​ប្រកាន់ខ្លួន​កើតចេញពី​ភាព​ច្រណែន​ប៉ុណ្ណោះ។

ស្រី​ស្រស់​រូបនេះ​បាន​អះអាងថា មាន​មនុស្ស​ច្រើនណាស់​ បូករួម​ទាំង​ក្រុមហ៊ុន​កាបូប​ដើម​ផង​ត្រៀម​ប្ដឹង ​បើ​ករណី​មិន​បង្វិល​លុយ​វិញ​នោះ​ឡើយ។​ ជាមួយគ្នានេះដែរ Bee Yobo Bee​ក៏បាន​ប្រកាស​ពួកគេ​ត្រូវតែ​សងលុយ​បុគ្គល​ដែល​នាង​ដឹងថា ​ចាញ់បោក​ឲ្យ​អស់​ បើ​មិន​ដូច្នោះ​ទេ គឺ​នាង​នឹង​បន្ត​ធ្វើឲ្យ​ផ្អើល ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114