ព័ត៍មានទាន់​ហេតុការណ៏
Search

ប្រវត្តិ​ស្នេហ៍​របស់ ថ​មមី និង សួស វី​ហ្សា ក្រោយពេល​ទម្លាយ​ធ្វើ​ឲ្យ​ទស្សនិកជន​លាន់មាត់​សរសើរ​គ្រប់គ្នា

ភ្នំពេញ ​៖ ​បន្ទាប់ពី​ភ្ជាប់​ទំនាក់ទំនង​ស្នេហា​ជាមួយគ្នា​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​រហូត​ឈានដល់​ការភ្ជាប់​ពាក្យ​ផ្លូវការ និង ត្រៀម​គម្រោង​ចូល​រោង​ជ័យ​នាពេលខាងមុខ​ឆាប់ៗ​នេះ ​តារាចម្រៀង​សង្ហា​លោក ថ​មមី ថ្មីៗ​នេះ ​ក៏​ស្រាប់តែ​ទម្លាយ​សារ​បើក​កកាយ​ប្រាប់​ពី​ប្រវត្តិ​ស្នេហា​កម្សត់​របស់ខ្លួន​ឲ្យ​មហាជន​បានដឹង​ជា​សាធារណៈ​។ ​ក្នុងនោះ​លោក​ថា​រវាង​លោក​និង វី​ហ្សា ដំបូង​ឡើយ​ត្រឹមតែ​ជា​មិត្តភក្តិ​នឹង​គ្នា​ប៉ុណ្ណោះ​។

ជាការ​កត់សម្គាល់​ក្រោយ​ពេលដែល​លោក ថ​មមី និង​កញ្ញា សួស វី​ហ្សា បានប្រកាស​ដោយ​បើកចំហ​ពី​ចំណង​ស្នេហ៍​និង​ភ្ជាប់ពាក្យ​រួច​រាល់​ហើយ​នោះ ​គឺជា​ប្រចាំ​អ្នក​ទាំងពីរ ​តែងតែ​បង្ហាញ​ពី​ភាព​ស្និទ្ធស្នាល​ផ្អែមល្ហែម​ប្រៀប​ដូច​សត្វ​លលក​ញី​ឈ្មោល​ព្រោះ​រាល់ពេល​ទៅណា​មក​ណា​ពួកគេ​តែង​បណ្តើរគ្នា​យ៉ាង​ត្រសង​។ ​សកម្មភាព​នេះហើយ ​ទើប​ធ្វើ​ឲ្យ​ទទួលបាន​ការលើកសរសើ​រ​ពី​ទស្សនិកជន​ចំពោះ​ទំនាក់ទំនង​ស្នេហា​មួយ​នេះ​។​

យ៉ាងណាមិញ​ស្របពេល​នេះដែរ​តារា​សម្តែង ថ​មមី មុននេះ​ក៏បាន​រៀងរាប់​ភ្ជាប់​នឹង​រូបថត​ជាច្រើន​ស្លឹក​ពី​ប្រវត្តិ​ស្នេហា​ពួកគេ​បែបនេះ​ថា​ មិន​នឹកស្មានថា ពី​មិត្ត​ភាពជា​មិត្តភក្តិ​រួមសុខទុក្ខ​អាច​ប្រែជា​ស្នេហា ហើយក៏​អាច​បន្ត​មកជា​ប្តី​ប្រពន្ធ​ឆាប់ៗ​ខាង​មុននេះ​ទៀត​សំខាន់​សូម​សរសើរ​ពួកយើង​ដែល​តស៊ូ​ជាមួយគ្នា​តាំងពី​បាត​ដៃទទេ​មកដល់​ឥឡូវ​ឆ្លងកាត់​ឧបសគ្គ​ច្រើនណាស់​មាន​សើច​មាន​យំ​មាន​ហាល​ក្តៅ​ហាលភ្លៀង​មាន​លុយ​អត់លុយ​ក៏​នៅ​ជាមួយគ្នា​។​

តារា​ប្រុស​រូបនេះ​បាន​បន្តថា​ កាលនោះ​នៅចាំ​មិន​ភ្លេច​ទេ​គឺ​គ្រា​មាន​លុយ​តែ​១​ម៉ឺន​រៀល​ទិញ​បាយ​និង​ទឹក​សុទ្ធ​ចែកគ្នា​ហូប​យ៉ាង​កម្សត់​ណាស់ តែ​ពួកយើង​ក៏​មិនដែល​លែងដៃ​គ្នា​អរគុណ​មិត្តស្រី​ម៉ាប់ ដែល​ខ្លួនឯង​មិនដែល​ចោល​គ្នា​ ហើយ​ស្ម័គ្រចិត្ត​ស្ម័គ្រ​កាយ​រួមសុខទុក្ខ​ជាមួយគ្នា​ទោះ​លំបាក​យ៉ាងណា​ក៏​មិន​លះបង់​គ្នា​…..​។ ​អរគុណ​មិត្តភក្តិ ហើយ​បន្តិចទៀត​ហៅ​អញ្ចឹង​លែង​បាន​ហើយ​ព្រោះ​ត្រូវ​ហៅថា​ប្រពន្ធ​ម្តង សង្ឃឹមថា​មិត្ត​ម្នាក់​នោះ បាន​ឃើញ​ការ​បង្ហោះ​នេះហើយ​សប្បាយចិត្ត ពីគ្នា​មិត្ត​របស់​ឯង​ពីមុន​ប្រុស ម៉ៅ (​ថ​មមី​) តែ​ថ្ងៃក្រោយ​ជា​ប្តី​ឯង​ហើយ​ណា​ហ្រេ្វ​ន​។​

ស្រប​ពេលដែល​ម្ចាស់​បេះដូង​លោក ថ​មមី បាន​ថ្លែង​សារ​រៀបរាប់​ប្រាប់​ពី​ប្រវត្តិ​ស្នេហា​របស់ខ្លួន​មាន​ទាំង​ផ្អែមល្ហែម​និង​កម្សត់​នេះដែរ​ភ្លាមៗ​នោះ​ សាមីខ្លួន​អ្នកនាង សួស វី​ហ្សា ក៏បាន​ថ្លែង​ចេញពី​ចិត្ត​ដោយ​បញ្ជាក់​យ៉ាងខ្លី​ថា​ពួកយើង​ជា​មិត្ត​១០០​ឆ្នាំ​។​ ការរៀប​រាប់សារ​ខាងលើនេះ​បានធ្វើ​ឲ្យ​ទស្សនិកជន​សម្តែង​ការរំភើប​និង​លើកសរសើរ​ពី​ចំណង​ស្នេហា​របស់​ពួកគេ​ ខណៈ​មាន​ខ្លះទៀត​ក៏បាន​ជូនពរ​ចំណង​បេះ​ដូច​ពួកគេ​ផងដែរ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114